Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ស្នើ WhatsApp ឱ្យដកបទប្បញ្ញត្តិចែករំលែកទិន្នន័យផ្ទាល់ខ្លួន ជាមួយ​អ្នក​ប្រើ Facebook

បានផុស

នៅ

(ញ៉ូវដេលី)៖ ក្រសួងបច្ចេកវិទ្យាឥណ្ឌា បានស្នើដល់ក្រុមហ៊ុន WhatsApp ឱ្យដកគោលការណ៍ ឬបទប្បញ្ញត្តិថ្មីរបស់ខ្លួន ដែលតម្រូវឱ្យមានការចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ជាមួយនឹង Facebook ដែលបទប្បញ្ញត្តិថ្មីនេះត្រូវបានប្រកាសកាលពីដើម ខែ មករា។ នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

យោងតាមសំណើបានបញ្ជាក់ថា ការដាក់ចេញនូវគោលការណ៍របស់ WhatsApp បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកប្រើប្រាស់ នៅក្នុងប្រទេសឥណ្ឌា ជាពិសេសវា​អាចបង្កជាហានិភ័យណាមួយ ដោយសារតែការចែករំលែកនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ជាមួយនឹងបណ្ដាញសង្គម Facebook គឺជារឿងដែលរំលោភសិទ្ធិឯកភាព។

ក្រសួងអេឡិចត្រូនិច និងបច្ចេកវិទ្យាព័ត៌មាន បានផ្ញើលិខិតទៅកាន់ លោក Will Cathcart នាយកប្រតិបត្តិ WhatsApp ឱ្យពិចារណាឡើងវិញនូវការដាក់ចេញបទប្បញ្ញត្តិថ្មីនេះ ព្រោះវាបានធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព និងសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់ដូច្នេះ រដ្ឋាភិបាលស្នើឱ្យដកបទប្បញ្ញត្តិនេះចេញ បើមិនដូច្នេះទេឥណ្ឌានឹងអនុវត្តតាមវិធានការនៃច្បាប់។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន WhatsApp មានអ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា ចំនួន ៤០០លាននាក់ ហើយក៏ជា កន្លែង ដែល WhatsApp អាចរកចំណូលបានច្រើនពីមុខងារសេវាកម្មទូទាត់ប្រាក់តាមអនឡាញផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម