Connect with us

ព័ត៌មានជាតិ

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

បានផុស

នៅ

បន្ទាយមានជ័យ ៖ ក្មេងទំនើងមួយ​ក្រុម​មាន​គ្នា​៤​នាក់​សុទ្ធតែ​នៅ​ក្មេងៗ​ ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត​ព្រោះ​ខឹង​ស៊ីផ្លេសុំផ្លូវ ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់​ខ្លួន​ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

លោក​វរសេនីយ៍ឯក​ស៊ិន ណារ៉ាក់ អធិការ​នគរបាល​ស្រុក​មង្គល​បូរី បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ មាន​ក្រុម​ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​៤​នាក់​បាន​ធ្វើ​សកម្មភាព​ជិះម៉ូតូ​ដេញ​វ៉ា​រថយន្ត​១​គ្រឿង ម៉ាក​ស៊ីណា ពណ៌​ទឹកប្រាក់ ផលិត​ឆ្នាំ​២០០៤ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AD-5103 បើក​ដោយ​ឈ្មោះ ឆាង ចន្ថា ភេទ​ប្រុស​អាយុ ៣៧​ឆ្នាំ នៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​១៥៦D ពី​សៀមរាប​ទៅ​បាត់ដំបង ដល់​ចំណុច​ភូមិ​ប្រឡាយ​ហ្លួង​ក្រោម ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ក្រុម​ក្មេង​ទាំង​៤​នាក់​នេះ បាន​យក​ដុំថ្ម​គប់​កញ្ចក់​រថយន្ត​ខាងក្រោយ​ផ្នែក​ខាងឆ្វេង រួច​ជិះ​គេច​ខ្លួន​បាត់​។

បើ​តាម​សំដី​ម្ចាស់​រថយន្ត​បាន​រៀបរាប់​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បើករថយន្ត​មកដល់​កន្លែងកើតហេតុ ឃើញ​ក្រុម​ក្មេង​៤​នាក់​នេះ ជិះ​ម៉ូតូ​២​គ្រឿង​ទន្ទឹម​គ្នា​លើផ្លូវ​ជាតិ ពេលនោះ​គាត់​បាន​ស៊ី​ផ្លេ​រ​សុំ​ផ្លូវ រួច​បើក​វ៉ា​ជែង​ម៉ូតូ​ពួកគេ ពេលនោះ​ក្មេង​ទំនើង​ទាំង​៤​នាក់​នេះ បាន​បើក​ម៉ូតូ​វ៉ា​រថយន្ត​វិញ​ដោយ​ម៉ូតូ​១​បើក​រ៉េ​មុខ​រថយន្ត​និង​១​គ្រឿង​ទៀត​អ្នក​ជិះ​ពី​ក្រោយ​មាន​ដុំថ្ម​២​ដុំ បាន​គប់​ទៅលើ​រថយន្ត​បណ្តាល​ឲ្យ​បែក​កញ្ចក់​ខាងក្រោយ​ផ្នែក​ខាងឆ្វេង​រួច​នាំគ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​។

លោក​វរសេនីយ៍ឯក ​លោក ស៊ិន ណារ៉ាក់ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​ក្រោយពី​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ​រួចមក​និង​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី បានធ្វើការ​ស្រាវជ្រាវ​និង​ឈានដល់​ចាប់​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំង​៤​នាក់ នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៨​ខែមករា ឆ្នាំ​២០២១​។

លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ជនសង្ស័យ​ទាំង​៤​នាក់ ​១​ឈ្មោះ ប្រុស វ៉ាន់​នី ហៅ​បាក់ ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ ជា​អ្នកធ្វើ​សកម្មភាព​គប់​កញ្ចក់រ​ថយ​ន្ត ២​ឈ្មោះ ម៉ិច សំប៉ាន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​៣​ឈ្មោះ វ៉ា ឆៃ​រ៉ា​ក់ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ៣​នាក់​នេះ នៅ​ភូមិ​បឹង​វែង ឃុំ​តា​ឡំ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ និង​៤​ឈ្មោះ​សុំ ថាវ​រី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ នៅ​ភូមិ​ដូន​ច្រែង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ​នាំ​ខ្លួន​មក​ស្នងការ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។

ចំណែក​លោក​វរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល បានបញ្ជាក់​ថា ​ដោយ​ផ្អែក​ទៅ​លើ​បណ្តឹង​របស់​ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត​និង​តាម​ចម្លើយ​សារភាព​របស់រ​បស់​ក្រុម​ក្មេង​ទាំង​៤​នាក់​កម្លាំង​នគរបាល​ជំនាញ បាន​រៀប​ចំ​សំណុំរឿង​បញ្ជូន​ក្រុម​ក្មេង​ទាំង​៤​នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕

ដោយ ៖ វ៉ាន់ ណា​ង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម