Connect with us

ព័ត៌មានជាតិ

ក្រុមការងារ​យុវជន CPP ​តំណាង​លោក ហ៊ុន ម៉ា​ណែ​ត យក​អំណោយ​សប្បុរសជន​ជូន​ពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់​១៧៧១៥ គ្រួសារ

បានផុស

នៅ

គណៈ​ប្រតិភូ ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​ប្រចាំ​ទ្វីបអឺរ៉ុប តំ​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ហ៊ុន ម៉ា​ណែ​ត បាន​ចុះ​ប្រគល់​អំណោយ​ជា​សម្ភារ​: និង​ថវិកា​ដែលជា​ទឹកចិត្ត​សប្បុរសធម៌​រប​ស់​ប្រជា ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​តាម​បណ្តា​ប្រទេស និង​តំបន់​នៅ​អឺរ៉ុប និង​ក្រុម ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​ប្រចាំ​ទ្វីបអឺរ៉ុប តាមរយៈ​លោក ហ៊ុន ម៉ា​ណែ​ត ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​១៧១៥ គ្រួសារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​មនុស្សធម៌​នេះ ដឹកនាំ​ដោយ ហួត ហាក់ រដ្ឋ​លេខា​ធិ​ការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​ប្រចាំ​ទ្វីបអឺរ៉ុប តំណាង​លោក ហ៊ុន ម៉ា​ណែ​ត រួមជាមួយ​ថ្នាក់ដឹកនាំ​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​ប្រចាំ​ទ្វីបអឺរ៉ុប​ជា​ច្រើ​ន​រូប​ទៀត ក្រោម​កិច្ចសហការ​រៀបចំ​រប​ស់​ក្រុមការងារ​លោក កែវ រតន​: រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គីសនី​កម្ពុជា និង​លោក ម៉ៅ ធ​និ​ន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​សហការី នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ​។

លោក ហួត ហាក់ បាន​ថ្លែងថា នេះ​គឺជា​យុទ្ធនាការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ទូទាំងប្រទេស ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ ដែល​អំណោយ​ទាំងនេះ​គឺជា​ទឹកចិត្ត​សប្បុរសធម៌​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ រស់​នៅតាម​បណ្ដារ​ប្រទេស និង​តំបន់​ក្នុង​ទ្វីបអឺរ៉ុប និង​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​ប្រចាំ​ទ្វីបអឺរ៉ុប តាមរយៈ​លោក ហ៊ុន ម៉ា​ណែ​ត ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ។ ជាក់ស្ដែង​ពិធី​ចែក​អំណោយ​ទាំងនេះ​បានប្រគល់​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្យា ស្រុក​កណ្ដៀង ខេត្តពោធិសាត់ ចំនួន​១៧១៥​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន គ្រឿងឧបភោគ បរិភោគ​ជា​អង្ករ ទឹក​ស៊ី​អ៊ី​វ ទឹកបរិសុទ្ធ និង​ទឹកត្រី​។

សូម​បញ្ជាក់​ថា នេះ​ជា​គោលដៅ​ទីមួយ​ហើយ ដែល​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​ប្រចាំ​ទ្វីបអឺរ៉ុប មាន​គម្រោង​នាំ​យក​អំណោយ​ជា​សម្ភារ​: និង​ថវិកា ដែល​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ រស់​នៅ​តាម​បណ្ដា​ប្រទេស និង​តំបន់​ក្នុង​ទ្វីបអឺរ៉ុប និង​ក្រុមការងារ ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​នៅតាម​បណ្ដា​គោលដៅ​នៃ​ខេត្ត​មួយចំនួន​ជា បន្តបន្ទាប់​ទៀត​នា​ពេល​ខាងមុខ​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ជនជាតិដើមភាគតិចចំនួន ៣០ គ្រួសារ ទទួលបានអំណោយជា​​ថវិកា និង​គ្រឿងឧបភោគពី​ភរិយា​អភិបាល​ខេត្ត​ក្រចេះ

ជីវិតកម្សាន្ដ៥៨ នាទី មុន

ក្រសួងកិច្ចការនារី ចាត់ទុកជ័យជម្នះ ជូរី ល្អហួស ជាការលើកតម្កើងមុខមាត់ប្រទេសជាតិ

ព័ត៌មានជាតិ៦០ នាទី មុន

សម្ដេចនាយករដ្ឋមន្ត្រី ថា ផលិតផលដែលផលិតនៅកម្ពុជា មានការទទួលស្គាល់លើទីផ្សារអន្តរជាតិ

សន្តិសុខសង្គម១ ម៉ោង មុន

ភ្លើងឆេះព្រៃនៅជើងភ្នំបាណង់ប្រមាណ ៣ ហិកតា

ព័ត៌មានជាតិ១ ម៉ោង មុន

ឆ្នាំ ២០២៤ ត្រៀម​ស្វាគមន៍​រោងចក្រ​ដំឡើងរថយន្ត​​ជប៉ុន និង​កែច្នៃ​គ្រឿង​អលង្ការ​​​ដំបូង​របស់​បារាំង​​មក​វិនិយោគ

Sokha Hotels

ព័ត៌មានពេញនិយម