ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-2-A-14-Full

ពិព័រណ៍​ភូមិ​១​ផលិតផល​១​មាន​ស្តង់​ទំនិញ​ក្នុងស្រុក​ជាង​៤០​ស្តង់​

 

ភ្នំពេញ ៖ ពិព័រណ៍​ភូមិ​១​ផលិតផល​១​សំដៅ​ទៅដល់​ផលិតផល​ ក្នុងស្រុក​មកពី​គ្រប់​តាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​បាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ​នៅមុខ​វត្ត​វត្តបទុមវតី ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​វិស័យ​កសិកម្ម​និង​ជនបទ រួម​នឹង​មន្ត្រី​មកពី​ក្រសួង​ឧស្សាហកម្ម​សិប្បកម្ម ក្រសួងកសិកម្ម ក្រសួង​ពាណិជ្ជកម្ម​ចូលរួម នា​រសៀល​ថ្ងៃទី ១ ខែឧសភា ឆ្នាំ​២០១៥​។​

មានប្រសាសន៍​ក្នុង​ឱកាស​បើក​ពិព័រណ៍​ភូមិ​១​ផលិតផល​១​នៅមុខ​វត្តបទុមវតី​លោក ជា សំណាង អគ្គលេខាធិការ​ជំរុញ​ចលនា​ភូមិ​១​ផលិតផល​១​បាន​មាន​ប្រសាសន៍ថា ពិព័រណ៍​ភូមិ​១​ផលិតផល​១ ជា​លើក​ទី​៥​ហើយ​ដែល​មាន​ស្តង់​ចូលរួម​ចំនួន​ជាង​៤០​ស្តង់​មកពី​តាម​បណ្តា​ខេត្ត​កណ្តាល រាជធានី ពោធិ៍សាត់ បាត់ដំបង កំពង់ចាម ព្រៃវែង សៀមរាប តាកែវ​។​ល​។ ដោយ​ក្នុង​ស្តង់​នីមួយៗ​មាន​ប្រភេទ​លក្ខណៈ​ចេញពី​ស្នាដៃ​សេវាករ កសិករ​ខ្មែរ​យើង​មាន​សិប្បកម្ម​ប្រាក់ ស្ករត្នោត ប្រេងកូឡា ប្រេងខ្យល់ ផលិតផល​ត្បូង ជា​ការ​ចូលរួម​ពី​សំណាក់​ឧបត្ថម្ភ​ក្រុមហ៊ុន​ក្នុងស្រុក​។

លោក ជា សំណាង​បន្តថា ពិព័រណ៍​នេះ​មាន​រយៈ​៣​ថ្ងៃ​ពីថ្ងៃ ០១​ដល់​ថ្ងៃ​០៣ ឧសភា ឆ្នាំ​២០១៥ ជា​ការ​បង្ហាញ​នូវ​ស្នាដៃ​កសិករ​ខ្មែរ​ក្នុងស្រុក​ដែល​ធ្វើ​ឲ្យ​អតិថិជន​ទទួល​បាន​ការគាំទ្រ​ច្រើន​។ ឯកឧត្តម យឹម ឆៃលី​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​វិស័យ​កសិកម្ម​និង​ជនបទ​បាន​មានប្រសាសន៍​រំលឹក​ពី​ការ​បង្កើតឡើង​ភូមិ​១​ផលិតផល​១​តាំងពី​ឆ្នាំ​២០០៦​តាម​គំនិត​ផ្ដួចផ្ដើម​ដ៏​ខ្ពស់​ខ្ពង់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី​។ ឯកឧត្តម បន្តថា ពី​គោលបំណង​ក្នុង​ន័យ​ជំរុញ​ការអនុវត្ត​ចលនា​ភូមិ​១​ផលិត​ផល​១​តាមរយៈ​ការជំរុញ​ការផលិត ការកែច្នៃ​ផលិតផល​កសិកម្ម និង​សិប្បកម្ម​មូលដ្ឋាន​សមស្រប​ទៅនឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស និង​បំរើ​ដល់​វិស័យ​ទេសចរណ៍​ព្រមទាំង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជនបទ​។ ទន្ទឹម​ទៅ​នឹង​កំណើន​ភ្ញៀវ​ទេសចរណ៍​ដែល​កើន​ឡើងដល់​២​លាន​នាក់​ក្នុង​ឆ្នាំ​២០១៤ ហើយ​ផលិតផល​កែច្នៃ​ទាំងនេះ​និង​បាន​ជួយ​លើកស្ទួយ​ដល់​កំរិតជីវភាព​គ្រួសារ​ឲ្យ​មាន​ភាព​ធូរធារ​ច្រើន​ផងដែរ​៕ កញ្ញា វ៉ាត​.



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684