វប្បធម៌ ជំនឿ
រុក្ខជាតិក្នុងសុបិន ជាតំណាងការលូតលាស់នៃជីវិតការងារ
ដើមឈើគឺអ្វីមួយចាំបាច់សម្រាប់ជីវិតរបស់យើង ដែលមានឥទ្ធិពលយ៉ាងសំខាន់ទៅលើកាបូនឌីអុកស៊ីត កាត់បន្ថយសំណឹក ផ្តល់ជម្រក ផ្តល់ឲ្យយើងនូវស្បៀងអាហារនិងសំភារៈសំណង់ ផ្ដល់ឲ្យយើងនូវម្លប់ ជំរកនិងផ្តល់ឲ្យយើងនូវ អត្ថប្រយោជន៍ខាងច្នៃប្រឌិត។ ល។ ម៉ោ្លះហើយ ដើមឈើគឺជាផ្នែកដែលមិនអាចបំបែកបានពីជីវិតមនុស្ស ។ ការឃើញមែកធាងឬដើមឈើត្រសុំត្រសាយនៅក្នុងក្តីសុបិន ជានិមិត្តរូបនៃភាពសម្រេចបំណង បានដូចប្រាថ្នា ភាពរីកចម្រើននៃចំណេះដឹង បានដូចក្តីសង្ឃឹមនិងការរីកចម្រើនផ្ទាល់ខ្លួន។
មែកធាងឈើស្រស់ៗ ជានិមិត្តរូបនៃអំណាច ស្ថេរភាព កម្លាំងនិងប្រព័ន្ធការពារដែលយើងមាននៅក្នុងជីវិតការងារ។
សុបិនអំពីដើមឈើជារឿយៗបង្ហាញពីការងារដែលអ្នកកំពុងធ្វើ។ ដោយវាវិវត្តទៅល្អជាងមុន ហើយក៏ជាអត្ថប្រយោជន៍ ដែលមានការតភ្ជាប់ជាមួយសមាជិកគ្រួសារ មនុស្សជិតស្និទ្ធនិងសាច់ញាតិផ្សេងទៀត។
មែកថ្មីៗទើបលូត ក៏អាចបង្ហាញពីការបើកចំហរចំពោះបទពិសោធន៍ថ្មីនិងមនុស្សថ្មីៗ ល្អមកនៅក្នុងជីវិតរបស់យើង។
ដើមឈើនៅក្នុងក្តីសុបិនរបស់យើងច្រើនតែជាសញ្ញានៃឱកាសថ្មីមួយចំនួនដែលកំពុងមក។ ប្រសិនបើដើមឈើនៅក្នុងក្តីសុបិនរបស់អ្នកគឺជាដើមឈើដែលមានសុខភាពល្អ នោះក្តីសុបិនគឺជាសញ្ញាដ៏ល្អមួយដែលបង្ហាញពីការរីកចម្រើនវឌ្ឍនភាពលើគ្រប់វិស័យនៃជីវិតពិត។
ដើមឈើដែលដួលរលំឬស្ងួតឬដើមឈើដែលមានជម្ងឺ គឺជានិមិត្តរូបដ៏អាក្រក់ ។ ដើមឈើក្នុងសុបិន ក៏អាចជានិមិត្តរូប នៃអតីតកាល បច្ចុប្បន្នកាលនិងអនាគតរបស់យើង ។ ចំណែកឯមែកឈើអាចជានិមិត្តរូបនៃទំនាក់ទំនងថ្មីនិងមនុស្សល្អៗ នៅក្នុងជីវិតការងាររកស៊ីរបស់យើងដែលនឹងមកដល់នាពេលអនាគត។
បើសុបិនឃើញដើមឈើស្រស់ស្អាត ជាសញ្ញាល្អណាស់បង្ហាញពីការជួបប្រទះនឹងជីវភាព ដ៏បរិបូរណ៍និងភាពរុងរឿងឆាប់ៗ។
ឃើញមែកឈើធំៗ នៅលើដើមឈើជាសញ្ញាល្អ ពណ៌នាបុគ្គលិកលក្ខណៈរបស់អ្នកជាមនុស្សល្អដែលតែងតែត្រៀមខ្លួនជួយអ្នកផ្សេងៗ អ្នកជាម្លប់ មានបរិវារមានអំណាចនិងមានគុណធម៌។
សុបិនឃើញខ្លួនឯងឈរនៅក្រោមដើមឈើ បង្ហាញពីការ សម្រេចចិត្តសំខាន់ៗមួយចំនួននៅក្នុងជីវិតដែលត្រូវចំណាយពេលពិចារណាលម្អិតទាំងអស់។
សុបិនឃើញដើមឈើមួយដែលមានស្លឹកបៃតង ស្រស់ជាសញ្ញាល្អណាស់ វាជានិមិត្តរូបនៃភាពរុងរឿង កំណើនទ្រព្យ និងភាពបរិបូរណ៍ដែលអ្នកអាចរំពឹងបានក្នុងជីវិតតទៅមុខ ក្នុងករណីខ្លះជាសញ្ញានៃការមានផ្ទៃពោះ ឬព័ត៌មានអំពីការមានផ្ទៃពោះរបស់នរណាម្នាក់ដែលយើងចង់ឮយូរមកហើយ៕
គ្រូ ឯម
ចុចអាន៖មនុស្សកើតឆ្នាំ «មមែ» ឆ្នាំ ២០២១នេះ នឹងប្រឈមការផ្លាស់ប្តូរ
ចុចអាន៖យល់សុបិនឃើញទារិកា ជានិមិត្តសញ្ញាវិជ្ជមាននៃការងារ និងដំណើរជីវិត
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថ្ងៃពិសេសកូនប្រុសម្ដង ភរិយាសេដ្ឋី Ambani ពាក់គ្រឿងអលង្ការតម្លៃ ៦៦.៥ លានដុល្លារបង្អួតភ្នែកមហាជន