ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា និង​វៀតណាម សន្យា​រក្សា​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ ដើម្បី​កសាង​អភិវឌ្ឍន៍​ប្រទេស​រួមគ្នា​ឲ្យ​មានការ​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត​

 

ភ្នំពេញ ៖ ក្នុងជំនួប​ជា​លក្ខណៈ​ឯកជន ជាមួយ​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​វៀតណាម លោក ជំទាវ ម៉ែន សំអន បាន​ថ្លែងអំណរគុណ​របស់​វៀតណាម ដែល​បាន​បញ្ជូន​កងទ័ព​ស្ម័គ្រចិត្ត​វៀត​ណាម ប្រយុទ្ធ​កៀក​ស្មា​គ្នា​នៅ​កម្ពុជា ប្រឆាំង​សត្រូវ​រួម រំដោះប្រទេស​កម្ពុជា​ទាំងស្រុង ពី​បន​ប្រល័យ​ពូជសាសន៍​ប៉ុលពត និង​សន្យា​រក្សា​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ជា​មិត្ត ​ដើម្បី​កសាង​អភិវឌ្ឍន៍​រួមគ្នា​។​

លោកជំទាវ ម៉ែន សំអន និង​គណៈប្រតិភូ បាន​អញ្ជើញ​ធ្វើ​មាតុភូមិនិវត្តន៍ មក​ព្រះរាជាណា​ចក្រ​កម្ពុជា​វិញ នា​ល្ងាច​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៥ តាម​ជើង​យន្តហោះ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បន្ទាប់ពី​អញ្ជើញ​ទៅ​ចូលក្នុង​ពិធី​បុណ្យខួប​៤០​ឆ្នាំ​នៃ​ថ្ងៃ​រំដោះ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម កាលពី​រសៀល​ថ្ងៃទី​២៩​ ខែមេសា​ឆ្នាំ​២០១៥​។​

តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ចាប សុធារិ​ទ្ធ នាយក​ខុទ្ទកាល័យ​លោកស្រី​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច បាន​បញ្ជាក់​ថា លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច បាន​ដឹក​គណៈ​ប្រភូ​មួយ​ក្រុម អញ្ជើញ​ទៅ​ចូលក្នុង​ពិធីបុណ្យ​ខួប​៤០​ឆ្នាំ​(៣០​មេសា​១៩៧៥៣០​មេសា​២០១៥ ) នៃ​ថ្ងៃ​រំដោះ​វៀតណាម​ខាងត្បូង ក៏ដូចជា រំដោះ​វៀតណាម​ទាំងស្រុង​ផង​ដែរ និង​ជា​ថ្ងៃ​បង្រួបបង្រួម​វៀតណាម​ទាំងមូល​ផងដែរ​។ នៅថ្ងៃនោះ វៀតណាម បាន​ប្រារព្ធ​ពិធី​ធំ​ណាស់​នៅ​ទីក្រុង​ហូជីមិញ ដោយមាន​ព្យុះ​ហយា​ត្រា ដែល​មាន​ការចូលរួម​ពី​ប្រជាជន គ្រប់​ស្រទាប់​វណ្ណៈ មាន​សិល្បៈ​សម្តែង មានការ​បាញ់​កាំជ្រួច​យ៉ាង​អធិកអធម​មហោឡារិក​។​

លោក ចាប សុធារិ​ទ្ធ បាន​បញ្ជាក់ថា លោក ង្វៀង តាំង​យ៉ុង បាន​ជួប​សវនាការ​ជាមួយ​លោក​ជំទាវ ម៉ែន សំអន ជា​លក្ខណៈ​ឯកជន​។ លោកជំទាវ​ម៉ែន សំអន ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​វៀតណាម​។ នៅក្នុង​ជំនួប​នោះ លោកស្រី ម៉ែន សំអន បាន​ថ្លែងអំណរ​គុណ​របស់​វៀត​ណា​ម ដែល​បាន​ឧបត្ថម្ភ បញ្ជូន​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​រួមគ្នា​កៀក​ស្មា​ប្រយុទ្ធ​នៅ​កម្ពុជា ប្រឆាំង​សត្រូវ​រួម និង​បាន​រំដោះប្រទេស​កម្ពុជា​ទាំងស្រុង ពី​បន​ប្រល័យពូជសាសន៍​ប៉ុលពត​។ ក្នុងឱកាស​នោះដែរ ភាគី​កម្ពុជា​និង​វៀតណាម បាន​សន្យា​រក្សា​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ ជា​មិត្ត​និង​ជា​ប្រទេសជិតខាង​ល្អ ដើម្បី​កសាង​មិត្ត​ភាព​អ្នក​ភូមិផង​របង​ជាមួយគ្នា និង​អភិវឌ្ឍន៍​ជាមួយគ្នា​។​

លោក ចាប សុធារិ​ទ្ធ បាន​បញ្ជាក់ថា ក្នុង​ពិធី​នោះ លោក ង្វៀង តាំង​យ៉ុង បាន​ថ្លែងថា ថ្ងៃទី​៣០​ខែមេសា​នេះ ជា​ថ្ងៃ​រំដោះ​វៀតណាម ភាគខាងត្បូង ក៏ប៉ុន្តែ​ក៏​ជា​ថ្ងៃ​នៃ​ជ័យជម្នះ នៃ​ប្រជាជាតិ​ទាំង​បី វៀតណាម កម្ពុជា និង​ឡាវ​។ ជា​ថ្ងៃ បើក​ប្រវត្តិសាស្ត្រ ដែល​ធ្វើ​ឲ្យ​វៀតណាម បាន​បញ្ចប់​សង្គ្រាម​ទាំងស្រុង និង​បាន​កសាង​ប្រទេស​ឡើងវិញ រហូតដល់​វៀតណាម បាន​ក្លាយទៅជា​ប្រជាជាតិ​មួយ​ដ៏​ខ្លាំង និង​មាន​សេដ្ឋកិច្ច​ជឿនលឿន បាន​ទាក់ទាញ​អ្នក​វិនិយោគ​ជាច្រើន ដែល​ធ្វើ​ឲ្យ​វៀតណាម បាន​ក្លាយជា​ប្រទេស​មួយ ប្រកាន់​ឧស្សាហកម្ម​ទំនើប​ពាណិជ្ជកម្ម៕

វិមាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684