ព័ត៌មានអន្ដរជាតិ
ផ្ទុះបំពង់បង្ហូរហ្គាសនៅភាគខាងត្បូងអ៊ីរ៉ាក់សម្លាប់មនុស្ស ២ នាក់ និងរបួស ៥១ នាក់
ប្រភពពីប៉ូលិសបាននិយាយនៅថ្ងៃសៅរ៍ ទី៣១ ខែតុលានេះថា យ៉ាងហោចណាស់មនុស្ស ២ នាក់បានស្លាប់ និង ៥១ នាក់រងរបួស បន្ទាប់ពីការផ្ទុះបំពង់បង្ហូរហ្គាសនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ ។
ការផ្ទុះនេះបានកើតឡើងកាលពីយប់ថ្ងៃសុក្រនៅជិតទីក្រុង Samawa ចម្ងាយ ២៧០ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Baghdad ហើយក្រុមពន្លត់អគ្គិភ័យបានគ្រប់គ្រងភ្លើង បន្ទាប់ពីបានបិទបណ្តាញហ្គាស ។
សេចក្តីថ្លែងការណ៍មួយរបស់យោធាបាននិយាយថា ដំបូងឡើយការផ្ទុះបំពង់បង្ហូរហ្គាសបានសម្លាប់កុមារ ២ នាក់ និងរងរបួស ២៨ នាក់ក្នុងនោះមានអ្នកប្រយុទ្ធនិកាយស៊ីអ៊ីត ៩ នាក់ផងដែរ ។ មូលហេតុនៃការផ្ទុះនេះនៅមិនទាន់ដឹងនៅឡើយទេ ហើយក្រុមពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់ភ្លើង ។
ទន្ទឹមនោះមន្ត្រីពីរនាក់បាននិយាយថា ការផ្ទុះនេះមិនមានផលប៉ះពាល់ដល់ប្រតិបត្តិការផលិតកម្ម និងដំណើរការហ្គាសរបស់ប្រទេសអ៊ីរ៉ាក់នោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង