ព័ត៍មានទាន់​ហេតុការណ៏
Search

កម្មករ​ម្នាក់​ធ្លាក់​ពីលើ​រន្ទា​កម្ពស់​ជិត​៣​ម៉ែត្រ​បណ្ដាល​ឲ្យ​បាក់​ដៃ​ម្ខាង

 

ភ្នំពេញ​ ៖ ​កម្មករ​ម្នាក់​បាន​ធ្លាក់​ពី​លើ​រន្ទា​កម្ពស់​ជិត​៣​ម៉ែត្រ​បណ្ដាល​ឲ្យ​រង​របួស​បាក់​ដៃ​ម្ខាង ហើយក៏ត្រូវក្រុម​សង្គ្រោះ​បន្ទាន់ចុះមកសង្គ្រោះបឋម មុន​នឹង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ផងដែរ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ចំណុចភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនរងគ្រោះ​ខាងលើ​មានឈ្មោះ​សូត​ប្រុស​ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​ជួល​ភូមិ​កើតហេតុ​ខាងលើ ​មាន​ស្រុកកំណើត​ខេត្ត​ព្រះសីហនុ និង​មុខរបរ​ជាជាង​សំណង

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ ជនរងគ្រោះ​កំពុង​រៀប​ឥត​​ ​ដោយ​ឈរ​លើ​រន្ទា​នោះ ក៏​ស្រាប់តែ​ងងឹត​មុខ រួច​ដួល​ផ្ងារ​ក្រោយ​ធ្លាក់​មក​ក្រោម​បណ្ដាល​ឲ្យ​រង​របួស​តែម្ដង។ បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ៕

វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684