ព័ត៍មានទាន់​ហេតុការណ៏
Search

តស៊ូ​ពី​ក្មេង​កំព្រា រហូត​ក្លាយ​ជា​ម្ចាស់​ហាង​ផ្គត់ផ្គង់​សម្ភារៈ​សំណង់ បោះ​ដុំ និង​រាយ​

ភ្នំពេញ ៖ ថ្ងៃនេះ​កម្ពុជា​ថ្មី​សូម​ពាំនាំ​អារម្មណ៍​មិត្ត​អ្នកអាន​មកជួប​ជាមួយ​ជីវប្រវត្តិ​របស់​ពាណិជ្ជករ​វ័យក្មេង​មួយរូប​ដែល​លោក​បាន​ឆ្លងកាត់​បទពិសោធន៍​ជីវិត​ក្នុង​ការតស៊ូ​ទម្រាំ​តែមាន​ថ្ងៃនេះ​បានមក​ធ្វើការ​ចុះផ្សាយ​ដើម្បី​ជា​គន្លឹះ​ក្នុងការ​បង្ហាញផ្លូវ​សម្រាប់​ប្រិយមិត្ត​ដែល​ចង់​ក្លាយទៅជា​ពាណិជ្ជករ​ឆ្នើម​ដូច​រូបលោក​។​

​ ​ស្ថិតក្នុង​គ្រួសារ​ដែលមាន​ជីវភាព​មិនសូវ​ធូរធា​រលោក​ហ៊ួ​ត ជា បាន​រៀបរាប់​ឲ្យ​បានដឹងថា ឪពុក​របស់លោក​មាន​ឈ្មោះ​ហ៊ួ​ត ឈុន​ហៀ​ង ( ទទួលមរណភាព ) និង​អ្នក​ម្ដាយ​ឈ្មោះ​គិ​ន ណៃ​គ្រី​។ លោក​មាន​បងប្អូន​ចំនួន​៤​នាក់ (​ស្រី​២​នាក់​) លោក​ជា​កូន​ទី​៤​។​លោក​មាន​ស្រុកកំណើត​នៅ​ភូមិ​សៃ​វ៉ា ឃុំ​ព្រៃ​ផ្ដៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

​ ​ពាណិជ្ជករ​វ័យក្មេង​រូប​នោះបាន​បញ្ជាក់ថា​ភូមិ​សៃ​វ៉ា​ជាទី​ប្រជុំជន​សម្បូរ​ទៅដោយ​អ្នកធ្វើ​ពាណិជ្ជកម្ម ដូច្នេះ​ធ្វើ​ឲ្យ​លោក​ស្រលាញ់​និង​ចូលចិត្ត​ការធ្វើ​អាជីវកម្ម​តាំងតែ​ពី​តូច ហើយក៏​មានគំនិត​ចង់​បង្កើត​មុខ​ជំនួញ​ផ្ទាល់ខ្លួន​ក្នុង​ថ្ងៃ​ណាមួយ​ឲ្យ​បាន​។​

​ ​ក្ដី​ប្រាថ្នា​របស់លោក​កាល​នៅ​ក្មេង​គឺ​ចង់​ក្លាយទៅជា​វិស្វករ​ឬ​ជា​អ្នកជំនួញ​។ ក្រោយពី​លោក​បានបញ្ចប់​ថ្នាក់​វិទ្យាល័យ​លោក​បាន​បន្ត​ការសិក្សា​នៅ​ក្រុងភ្នំពេញ​។​លើសពីនេះទៅទៀត​ដោយសារតែ​លក្ខណៈ​អំណោយផល លោក​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង ( NUM ) ជំនាញ​ទីផ្សារ​ក្នុង​ឆ្នាំ​២០០២ និង​បច្ចុប្បន្ននេះ​លោក​បានបញ្ចប់​ថ្នាក់អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង់​ផងដែរ​។ ខណៈពេល​នៅ​សិក្សា​នៅ​
មហាវិទ្យាល័យ​លោក​ធ្វើការ​ពេល​ថ្ងៃ ដើម្បី​យក​ថវិកា​មក​ផ្គត់ផ្គង់​ក្នុងការ​សិក្សា​ហើយ​សិក្សា​នៅពេល​យប់​។ ការងារ​ដំបូង​បំផុត​នៅ​ក្រុមហ៊ុនស្រា​បៀរ​សាំង​មី​ហ្គែ​ល​ទទួលបន្ទុក​ផ្នែក​ទីផ្សារ​។ នៅពេល​លោក​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​លោក​បានធ្វើ​ការបន្ត​ក្រុមហ៊ុន​សំណង់​ACC​។​បន្ទាប់ពី​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​នេះ​បាន​រយៈពេល​៣​ឆ្នាំ​លោក​ក៏បាន​ផ្លាស់​ការងារ​មក​ក្រុមហ៊ុន​សំណង់​មួយទៀត​ដែលមាន​តួនាទី​ជា​អ្នកចាត់ចែង​ទូទៅ (​ជា​ក្រុមហ៊ុន​សំណង់​ដែល​ផ្គត់ផ្គង់​ឲ្យ​ដេប៉ូ​ទូទាំងប្រទេស​)​។​បន្ទាប់ពី​លោក​បម្រើ​ការងារ​នៅ​ទី​នោះបាន​រយៈពេល​៣​ឆ្នាំ​លោក​បានទទួល​បទពិសោធ​ន៍​និង​ស្គាល់​ដេប៉ូ​មួយចំនួន​ទូទាំងប្រទេស​។​ដោយសារតែ​លោក​មាន​មូលដ្ឋាន​ខាង​សំណង់​លោក​ក៏បាន​ចាប់ផ្ដើម​បំបែក​ខ្លួន​ដើរ​ចេញលក់​ដោយផ្ទាល់​ដែល​លោក​ជា​ឈ្មួញកណ្ដាល​ដើរ​ទិញ​ឥ​វ៉ាន់​ពី​រាជធានី​ភ្នំពេញ​យកទៅលក់​នៅ​ការដ្ឋាន​ផ្សេងៗ​។​ខណៈពេលដែល​លោក​ដើរ​លក់​នៅ​ការដ្ឋាន​អ្វីដែល​លោក​មើលឃើញ​គឺ​ការ​ចំណេញ​បាន​គួរសម​។​ហេតុដូចនេះ​លោក​មានគំនិត​ថា​ត្រូវតែមាន​ការអភិវឌ្ឍ​នូវ​ចំណេះដឹង​និង​ជំនាញ​របស់ខ្លួន​។ បន្ទាប់មក​លោក​ក៏បាន​សម្រេចចិត្ត​បង្កើត​
មុខរបរ​ផ្គត់ផ្គង់​សម្ភារ​សំណង់​នេះ​ដោយ​ខ្លួន​លោក​ផ្ទាល់​នៅ​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១០​។​លោក​បាន​បន្តទៀតថា​ដំបូង​ឡើយ​គឺ​លោក​មានតែ​ផ្ទះ​ពីរ​ល្វែង​សម្រាប់​ស្តុក​ទំនិញ​និង​លក់ទំនិញ​តែប៉ុណ្ណោះ​ដែល​ខណៈពេល​នោះ​គឺ​លោក​បាន​ប្រើ​ថវិកា​ចំនួន​៥០០០​ដុល្លារ​ដែល​បានមកពី​ការ​សន្សំ​អស់​រយៈពេល​៥​ឆ្នាំ​ក្នុង​មុខរបរ​ជា​ឈ្មួញកណ្ដាល​មក​ធ្វើជា​ដើមទុន ប៉ុន្តែ​ដោយសារតែ​ភាព​ប៉ិនប្រសប់​និង​ការប្រកប​អាជីវកម្ម​របស់លោក​ក្នុង​រយៈពេល​១​ឆ្នាំ​ប៉ុណ្ណោះ​ធ្វើ​ឲ្យ​មុខរបរ​របស់លោក​មាន​ការរីកចម្រើន​ជា​លំដាប់​រហូត​លោក​បាន​បង្កើត​នូវ​ឃ្លាំង​ស្តុក​ទំនិញ​បន្ថែម​នៅក្បែរ​ផ្ទះ​របស់លោក​ដើម្បី​ស្តុក​ទំនិញ​។​លោក​បាន​ផ្ដល់យោបល់​ទាក់ទង​នឹង​មូលហេតុ​ដែល​លោក​សម្រេចចិត្ត​ជ្រើសរើស​ទីតាំងនៅ​ទីនេះ​ដោយសារតែ​ទីនេះ​ជា​ផ្ទះ​របស់​ម្ដាយ​(​កែង​ផ្លូវ​២៧១​អតីត​ទីតាំង​ចាស់​) លោក​និង​ដោយសារតែ​លោក​យល់ថា​សំណង់​ភាគច្រើន​គឺ​គេ​សង់​នៅ​ជាយក្រុង​ដូចជា​នៅ​ម្ដុំ​ផ្ទះ​លោក​ជាដើម​ម្យ៉ាងទៀត​នៅទីនេះ​គឺ​មិនសូវមាន​សភាព​ស្ទះចរាចរណ៍​ងាយស្រួល​ចត​រថយន្ត​និង​ជាពិសេស​នោះ​គឺ​ងាយស្រួល​ក្នុង​ការរក​ទីតាំង​ថែម​ទៀតផង​ប៉ុន្តែ​ដោយឡែក​នាពេល​បច្ចុប្បន្ន​លោក​បាន​ផ្លាស់ប្ដូរ​មក​ទីតាំង​ថ្មី​ដែលមាន​អាស័យដ្ឋាន​នៅ​ជិត​រង្វង់​មូល​ខាំ​កូ​ស៊ី​ធី​។​

ព្រមទាំង​មាន​លក់​ការ៉ូ​ដែលមាន​ដូចជា​ការ៉ូ​ព្រំ​ការ៉ូ​គោម ( ការ៉ូ​ដេ​គ័​រ​) ជួយ​ឲ្យ​គេហដ្ឋាន​មាន​សម្រស់​កាន់តែ​ស្អាត​។​បើ​និយាយ​ពី​ក្បឿង​វិញ​គឺ​មកដល់​សព្វថ្ងៃ​លោក​មាន​លក់​ក្បឿង​សេ​រ៉ា​មិច​ភ្លឺរលោង​ដែលជា​ប​ច្ចេ​សទេស​ចុងក្រោយ​របស់​ក្បឿង​ពី​ប្រទេស​ចិន​និង​ម៉ា​ឡេ​។​ក្នុងនោះ​ក៏មាន​លក់​ឥដ្ឋ​កន្សែង​គ្រប់​ពណ៌​ថ្ម​ធម្មជាតិ​មាន​ទៅតាម​ទំហំ​ធំ​តូច​និង​មាន​ដំឡើង​ដំបូលផ្ទះ​ជាមួយ​ជាង​ដែលមាន​ជំនាញ​ត្រឹមត្រូវ​។​មិនតែប៉ុណ្ណោះ​លោក​មាន​ចេញ​ប័ណ្ណធានា​ជូន​អតិថិជន​ពេល​ឡើង​ដំបូល​រួច​និង​មាន​សេវាកម្ម​ដឹកជញ្ជូន​ដល់​គេហដ្ឋាន​អតិថិជន​ថែមទៀត​ផង​។​ផលិតផល​ក្នុង​ហាង​របស់លោក​គឺ​បាន​នាំចូល​ផ្ដាច់មុខ​ពី​ក្រុមហ៊ុន​ក្នុងស្រុក​ខ្លះ​ហើយ​មួយចំនួនទៀត​បាន​នាំចូល​ពី​ប្រទេស​ថៃ​វៀតណាម​ម៉ាឡេស៊ី​និង​ប្រទេស​ចិន​។​
ទន្ទឹមនឹង​ការនាំ​ចូល​នូវ​ផលិតផល​ថ្មី​ទាំងអស់នេះ​លោក​ហួត​ជា​ក៏​ចាប់​បង្កើតជា​
Show Room មួយ​តាំងពី​ថ្ងៃទី​០១​ខែ​០២​ដែលមាន​ទីតាំង​២២៣A,៥៩៨​ខាងត្បូង​ទីស្នាក់ការ​កណ្ដាល​បុរី​ប៉េង​ហួត​២០០​មែត្រ​។​ការធ្វើ​ឲ្យ​មាន​រីកចម្រើន​លើ​មុខ​ជំនួញ​ក្នុងពេល​បច្ចុប្បន្នេះ​វា​មិនមែន​គ្រាន់តែ​ជា​ជំហាន​មួយ​នៅ​នឹងថ្កល់​នោះ​ទៀត​ទេ​លើសពីនេះ​ទៀត​លោក​នឹងមាន​គម្រោង​បង្កើតជា​ហាង​លក់​គ្រឿងសំណង់​បន្ថែមទៀត​ដែលជា​ពិសេស​លោក​បា​នស​ម្លឹ​ង​មើល​ពី​ទីតាំង​រួចជាស្រេច​ដែល​ក្នុងនោះ​មាននៅ​ម្ដុំ​ផ្លូវ ម៉ៅ​សេទុង​។​ការបង្កើត​ឲ្យ​មាន​ច្រើន​សាខា​នេះ​ក៏​ដើម្បី​បំពេញ​សេចក្ដីត្រូវការ​របស់​អតិថិជន​និង​អ្នកលក់​បន្តទៀត​ដែរ​ហើយ​មិនតែប៉ុណ្ណោះ​កាន់តែ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់លោក​ព​ង្រី​ក​ខ្លួន​កាន់តែ​ជ្រៅ​ទៅក្នុង​ទីផ្សារ​នៃ​គ្រឿងសំណង់​។​

​ ​ជាការ​ពិតណាស់​ក្នុងការ​ប្រកប​អាជីវកម្ម​គឺ​វា​រមែងតែងតែ​ជួប​នូវ​ឧបសគ្គ​ដែលជា​ការរាំងស្ទះ​ដល់​ដំណើរការ​នៃ​មុខរបរ​សម្រាប់​លោក​ហ៊ួ​ត​ជា​ដោយសារតែ​មុនពេល​ដែល​លោក​បង្កើត​អាជីវ​កម្មនេះ​ឡើង​គឺ​លោក​បានរៀបចំ​ជា​សៀវភៅ​ផែនការ​ក្នុង​ការបើក​អាជីវកម្ម​អស់​រយៈពេល​មួយឆ្នាំ​។​ដូចនេះ​ទើប​ធ្វើ​ឲ្យ​អាជីវកម្ម​របស់លោក​កាន់តែ​រីកចម្រើន​ឡើង​ខណៈពេលដែល​លោក​ទើបតែ​បើក​លក់​ដំបូង​ជួបប្រទះ​នូវ​បញ្ហាសំខាន់​តែមួយ​ទេ​គឺ​អតិថិជន​មួយចំនួន​នៅ​ពុំទាន់​ស្គា​ល់ពី​ហាង​របស់លោក​នៅឡើយ​ជាពិសេស​នោះ​គឺ​ពួកគាត់​នៅ​មិនទាន់​យល់​ពី​សេវាកម្ម​និង​គុណភាព​ផលិតផល​របស់​ហ៊ួ​ត​ជា​ថែម​ទៀតផង​ដោយសារតែ​ហ៊ួ​ត​ជា​ជា​ហាង​លក់​គ្រឿងសំណង់​ថ្មី​ដែល​ទើបនឹង​បើក​។​ទន្ទឹមនឹង​ឧបសគ្គ​ទាំងនោះ​គឺ​លោក​ក៏បាន​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ជា​រៀងរាល់ថ្ងៃ​ដោយ​នៅពេលដែល​លោក​មាន​ពេលទំនេរ​គឺ​តែងតែ​ចំណាយពេល​គិតថា​អ្វី​ជា​ឧបសគ្គ​អ្វី​ជា​ផល​អវិជ្ជមាន​និង​ហ៊ួ​ត​ជា​នៅឡើយ​។​ក្នុងការ​ប្រកប​អាជីវកម្ម​មួយ​ឲ្យ​ទទួល​បានន​ជោគជ័យ​គឺ​ត្រូវ​គិតគូរ​ឲ្យ​បាន​ច្បាស់​ពី​បញ្ហា​ប្រាក់ចំណូល​និង​ប្រាក់​ចំណាយ​ព្រោះ​ដើម្បី​ងាយស្រួល​ក្នុងការ​គណនា​រកប្រាក់​ចំណេញ​ដូច្នេះហើយ​លោក​ហ៊ួ​ត​ជាមាន​ការបែងចែក​សម្រាប់​ប្រាក់​ចំណាយបាន​ការដែល​លោក​ចង់​និយាយ​ពី​ការទិញ​វត្ថុធាតុដើម​និង​ការទិញ​ទំនិញ​ដើម្បី​យកមក​លក់​បន្ថែម​មួយទៀត​នោះ​គឺ​ការចំណាយ​មិនបានការ​ដែលជា​ការចំណាយ​របស់​ផ្នែក​រដ្ឋបាល​ទៅលើ​ប្រាក់កម្រៃ​បន្ថែម​របស់​ជាង​ធ្វើ​ដំបូល​និង​ប្រាក់​សម្រាប់​ទិញ​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ក្នុង​ការិយាល័យ​មានដូចជា​ក្រដាស​ប៊ិច​និង​ទឹកលុប​ជាដើម​។​លោក​បាន​បន្ថែមទៀតថា​រាល់​ការចំណាយ​ទាំងអស់​គឺ​ត្រូវ​ឆ្លងកាត់​ពី​ខាង​គណនេយ្យ​បន្ទាប់មក​មានការ​ចុះហត្ថលេខា​ទទួលស្គាល់​ពី​លោក​ទើប​អាច​យកប្រាក់​ទៅ​ចំណាយបាន​។​ចំណែកឯ​ប្រាក់ចំណូល​វិញ​នោះ​គឺ​លោក​ប្រើ​សម្រាប់​លើក​ទឹក​ចិត​។​

ទន្ទឹមនឹង​ការទទួលបាន​ភាពជោគជ័យ​ពី​អាជីវកម្ម​ខ្នាត​ធំ​មួយ​នេះ​លោក​ហួត​ជា​ម្ចាស់​ហាង​គ្រឿងសំណង់​ដែល​កំពុងមាន​ឈ្មោះ​ល្បី​ក្នុងប្រទេស​កម្ពុជា​ក៏​ធ្លាប់បាន​
ទទួល​រង្វាន់​លើកទឹកចិត្ត​សម្រាប់​អ្នក​ដែល​ទទួល​លក់​បន្ត​ដែល​ហៅថា Top Dealer Award ពី​ក្រុមហ៊ុន SCG ក្នុង​ឆ្នាំ​២០១១​និង​ឆ្នាំ​២០១៣ នៅ​ប្រទេស​ថៃ​។​ជាមួយនឹង​ទឹកមុខ​ញញឹម​លោក​ក៏បាន​បន្ត​ប្រសាសន៍​ដែរ​ថាបើ​ទោះបីជា​កម្ពុជា​កំពុងតែជួបប្រទះ​បញ្ហានយោបាយ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក៏ដោយ​ដែល​ការលក់​នៅ​ឆ្នាំ​២០១២​មានការ​ធ្លាក់ចុះ​ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៣​គឺមាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។​ទាក់ទង​នឹង​ក្រុមហ៊ុន​ម៉ៅការ​សំណង់​នេះ​លោកស្រី​លី​ចូ​យី​ប្រធាន​ក្រុមហ៊ុន​ញូ​វប្រ​ដាក់​សិន​ដែលមាន​ទីតាំងនៅ​មុខក្រសួង​កសិកម្ម​បាន​មានប្រសាសន៍ថា​ស្រប​ពេលដែល​តម្លៃ​ទីផ្សារ​មានការ​កើនឡើង​ដូចនេះ​សម្ភារៈ​តុបតែង​ផ្ទះមួយ​ចំនួន​ក៏មាន​ការកើនឡើង​ទៅ​តា​នោះដែរ​ដែល​នេះ​អាច​បញ្ជាក់​ឲ្យ​ឃើញថា​ការទទួលបាន​ប្រាក់ចំណូល​មានការ​កើន​។​

​ ​លើសពីនេះ​លោក​បាន​រៀបរាប់​ពី​វិធីសាស្ត្រ​ក្នុងការ​ថែរក្សា​អតិថិជន​របស់លោក​ម​ក​កាន់​ក្រុមការងារ​យើង​ថា​ដ្បើ​ម្បី​ឲ្យ​ទទួលបាន​អតិថិជន​កាន់តែ​ច្រើនឡើងៗ​គួរ​គប្បី​ស្គា​ល់ពី​អតិថិជន​ឲ្យ​បាន​ច្បាស់​ថា​តើ​ពួកគាត់​ត្រូវការ​អ្វី​និង​មិន​ត្រូវការ​អ្វីមួយ​វិញទៀត​នោះ​គឺ​ត្រូវ​លក់​ក្នុងតម្លៃ​មួយ​ដែល​អាច​ទទួលយកបាន​ដោយ​មិន​ថ្លៃ​ជាង​តម្លៃនៅលើទីផ្សារ​ឡើយ​។​លោក​បាន​រៀបរាប់​បន្ថែមទៀត​ពី​វិធីសាស្ត្រ​ក្នុងការ​ថែរក្សា​បុគ្គលិក​ឲ្យ​នៅ​បម្រើ​ការងារ​ឲ្យ​ហាង​របស់លោក​តាមរយៈ​ការផ្ដល់​ឲ្យ​មាន​ថ្ងៃ​ឈប់សម្រាក​គ្រប់គ្រាន់​មាន​ប្រាក់​សម្រាប់​លើកទឹកចិត្ត​និង​អ្វីដែល​ពិសេស​នោះ​គឺមាន​ប្រាក់​បំណាច់​ឆ្នាំ​សម្រាប់​បុគ្គលិក​ណា​ដែល​ឆ្នើម​ទៀតផង​។​លោក​បាន​មានប្រសាសន៍ថា​សម្រាប់​យុទ្ធសាស្ត្រ​ទីផ្សារ​របស់លោក​វិញ​នោះ​គឺ​លោក​បានធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​ការចែក​ខិត្តប័ណ្ណ​ផ្សាយ​តាម​កាតាឡុក​
ទស្សនាវដ្ដី​និង​កាសែត​ដែល​ផ្ដើមចេញពី​គំនិត​លោក​ផ្ទាល់​ក្នុងការ​កាត់​យក​ឈុត​មក​ផ្សាយ​ហើយ​លោក​យល់ថា​ការផ្សាយ​តាម​កាតាឡុក​និង​ទស្សនាវដ្ដី​គឺ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​ព្រោះថា​អាច​នៅ​ជាមួយ​អតិថិជន​របស់លោក​ស្ទើរ​គ្រប់ពេលវេលា​។​

​ ​ជា​ចុងក្រោយ​នៃ​ការផ្ដល់​បទសម្ភាសន៍​ពី​ប្រវត្តិ​នៃ​ការតស៊ូ​ក្នុង​ឆាកជីវិត​ក៏ដូចជា​វិធីសាស្ត្រ​មួយចំនួន​ក្នុងការ​រុញច្រាន​មុខ​ជំនួញ​ឲ្យ​មានដំណើរ​ការល្អ​នោះ​លោក​ហួត​ជា​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ទៅ ដល់​បណ្ដា​អតិថិជន​ទាំងឡាយ​ដែល​តែងតែ​គាំទ្រ​ដល់​ផលិតផល​របស់​លោ​ករួ​ម​ទាំង​អ្នកផ្គត់ផ្គង់​ទាំងអស់​ដែល​តែង​ផ្ដល់​ឲ្យ​លោក​នូវ​ផលិតផល​ថ្មីៗ​ដើម្បី​ជាការ​រីកមុខ​មាត់​លើ​អាជីវកម្ម​។​មួយវិញទៀត​លោក​ក៏​សូម​អរគុណ​ទៅដល់​បុគ្គលិក​របស់លោក​ទាំងអស់​ដែល​បាន​ខិតខំ​ព្យាយាម​ធ្វើការ​ងារ​ដោយ​យកចិត្តទុកដាក់​និង​មាន​ភាពស្មោះត្រង់​ជាមួយនឹង​ក្រុមហ៊ុន​ដរាប​មក​។​បន្ថែម​ពីនេះ​ទៀត​លោក​ក៏​នឹងមាន​គម្រោង​ថ្មីៗ​ជាច្រើន​ដើម្បី​ធ្វើ​ឲ្យ​
អាជីវកម្ម​របស់លោក​ក្នុងពេល​បច្ចុប្បន្ននេះ​នឹង​បន្ត​ការរីកលូតលាស់​ទៅមុខទៀត​ដោយ​រលូន​និង​ព្យាយាម​រក​ផលិតផល​ថ្មី​ដើម្បី​បំពេញ​រាល់​តម្រូវការ​របស់​អតិថិជន​និង បណ្ដា​ដៃគូ​
ពាណិជ្ជកម្ម​ជា​បន្តទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684