ព័ត៍មានទាន់​ហេតុការណ៏
Search
image

ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជាយាងនិវត្តន៍មកដល់កម្ពុជាវិញហើយ

ភ្នំពេញ៖ នៅរសៀល​ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ​២០១៥ នេះ ព្រះមហាក្សត្រ​នៃព្រះរាជណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានយាងនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញ​ហើយបន្ទាប់ពីព្រះ​អង្គទាំង​ទ្វេ បានយាងទៅគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន អស់រយៈ​ពេល​ជិត២ ខែ។

​ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី បានយាងចេញ​ទៅគង់​ប្រថាប់​ពិនិត្យ​ព្រះ​រាជ​សុ​ខភាពនាប្រទេសចិន កាលពី ថ្ងៃទី០៥ ខែមីនា។ ព្រះរាជនិវត្តន៍របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ គឺស្របពេល ដែលព្រះរាជាណាចក្រកម្ពុជា នឹងប្រារព្ធ ព្រះរាជពិធីបុណ្យច្រត់​ព្រះនង្គ័លនាថ្ងៃទី០៦ ខែឧសភា ខាងមុខនេះ នៅឯខេត្តបាត់ដំបង ដែលព្រះរាជពិធីនេះ នឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី៕ កោះកែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684