ព័ត៍មានទាន់​ហេតុការណ៏
Search

ឯកឧត្តមហ៊ុន ម៉ាណែត និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យជំងឺដល់កុមារអរុណរះ

កំពង់ស្ពឺ ៖ នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះព្យាបាលជម្ងឺភ្នែក ជម្ងឺមាត់ធ្មេញដល់កុមារនិងបុគ្គលិកជិត300នាក់នៅភូមិកុមារអារុណរះនៃអង្គការមូលនិធិ កុមារអូស្រ្តាលី ស្ថិតនៅភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

សូមបញ្ជាក់ថា នាពេលកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ តែងតែផ្តល់សេចក្តីស្រឡាញ់និងភាពកក់ក្តៅដល់កុមារ នៅក្នុងភូមិកុមារអារុណរះនៃអង្គការមូនិធិ កុមារអូស្រ្តាលី-កម្ពុជាដោយចុះសួរសុខទុក្ខការផ្តល់អំណោយជាសម្ភារៈ ថវិកា និងការគិតគូពីអនាគតរបស់កុមារទាំងនោះ៕ ដោយ អ៊ុំ រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684