ព័ត៍មានទាន់​ហេតុការណ៏
Search
20150503020534

លោក​សម រង្ស៊ី​ថា ទាល់​តែ​CPP និង​CNRP ចាប់​ដៃ​គ្នា​កសាង​ប្រទេសជាតិ​ទើប​រីកចម្រើន​ដូច​ប្រទេស​ដទៃ​ទៀត

កំពង់ចាម​ ៖​ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​មតិ​ភាគតិច​នៅ​ក្នុង​រដ្ឋសភា ថ្លែង​បែបនេះ នៅ​​ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ខ្មែរឥស្លាម នៅ​ព្រះវិហារ​ឥស្លាម ក្នុង​ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៥។

​លោក សម រង្ស៊ី បាន​បញ្ជាក់ថា “​នៅពេល​ប្រទេស​យើង​មាន​ការងារ​ធ្វើ​ហើយ កូន​ចៅ​យើង នឹង​ត្រឡប់មក​ធ្វើការ​នៅ​ប្រទេស​របស់ខ្លួន​វិញ ពីព្រោះ​គ្មាន​ការរស់នៅ​ប្រទេស​ណា​សប្បាយ​ជាង​ប្រទេស​ខ្លួនឯង​នោះ​ទេ ឲ្យ​តែ​ចេះ​ចាប់​ដៃគ្នា រួបរួមគ្នា ហើយ​ខ្ញុំ​មិនមែន​ក្នុងនាម​ខ្ញុំ​តែ​ម្នាក់​ទេ ខ្ញុំ​សូម​និយាយ​ក្នុងនាម​សម្តេច ហ៊ុន សែន ផងដែរ​។ ពីព្រោះ​កាល​ខ្ញុំ​ទៅ​ប្រទេស​ម៉ាឡេស៊ី សម្តេច ហ៊ុន សែន និង​ខ្ញុំ​បានទទួល​ប្រជាពលរដ្ឋ​ឥស្លាម​ជិត​៣០០ នាក់ មកពី​ទូទាំង ប្រទេស​ម៉ាឡេស៊ី ហើយ​សម្តេច​បាន​និយាយ​ចំពោះមុខ​ទាំងអស់គ្នា​ថា ខ្មែរ​យើង​ត្រូវ​រួបរួមគ្នា ឃើញ​ប្រទេស​ម៉ាឡេស៊ី គេ​សំបូរ​សប្បាយ ដើម្បី​ឲ្យ​រីកចម្រើន​ដូច​គេ គឺ​ខ្មែរ​ត្រូវ​ចាប់ដៃគ្នា ហើយ​សម្តេច​បានបញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាចធ្វើ​តែម្នាក់ឯង​បានទេ គឺ​ទាល់តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ដៃគ្នា​កសាង​ប្រទេសជាតិ ទើប​ប្រទេស​កម្ពុជា​រីកចម្រើន ដូច​ប្រទេស​ដទៃទៀត​”៕

កោះកែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684