Connect with us

ព័ត៌មានអន្ដរជាតិ

មិនទាន់ដល់ថ្ងៃផង ជនជាតិអាមេរិកជាង៩០លាននាក់បោះឆ្នោតរួចទៅហើយ

បានផុស

នៅ

បើយោងតាមការបូកសរុបកាលពីថ្ងៃសៅរ៍ពីគម្រោងបោះឆ្នោតសហរដ្ឋអាមេរិកនៅឯសាកលវិទ្យាល័យ Florida បានឲ្យដឹងថា ប្រជាជនអាមេរិកជាង៩០លាននាក់បានបោះឆ្នោតរួចទៅហើយនៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលនេះបង្ហាញពីអត្រាអ្នកចូលរួមបោះឆ្នោតខ្ពស់បំផុតក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ។

អត្រាបំបែកឯតទគ្គកម្មនេះពោលស្មើនឹងប្រហែល៦៥ភាគរយនៃចំនួនអ្នកចេញទៅបោះឆ្នោតសរុបក្នុងឆ្នាំ២០១៦គឺបានឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍ចំពោះការបោះឆ្នោតអាណត្តិនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សមួយចំនួនធំបានបោះឆ្នោតតាមអ៊ីមែលឬនៅតាមកន្លែងបោះឆ្នោតដោយផ្ទាល់ស្របពេលមានក្តីព្រួយបារម្ភអំពីការឆ្លងជំងឺកូវីដ១៩នៅកន្លែងបោះឆ្នោតនៅថ្ងៃទី៣ខែវិច្ឆិកា។

តាមការស្ទង់មតិក្នុងប្រទេសបានបង្ហាញថា លោក Trump កំពុងតាមពីក្រោយលោក Biden ចំពេលមានការរិះគន់ចំពោះការដោះស្រាយរបស់រដ្ឋបាលលោក Trump លើជំងឺកូវីដ១៩ដែលបានសម្លាប់មនុស្សជិត២២៩,០០០នាក់នៅសហរដ្ឋអាមេរិកខណៈការឆ្លងប្រចាំថ្ងៃបានបំបែកកំណត់ត្រាថ្មីម្តងទៀតស្របពេលថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់។ 

ក្រុមអ្នកជំនាញបានព្យាករណ៍ថា ចំនួនអ្នកទៅបោះឆ្នោតនឹងមានលើស១៣៨លាននាក់ដែលបានទៅបោះឆ្នោតនៅក្នុងឆ្នាំ២០១៦។

នៅក្នុងរដ្ឋចំនួន២០ដែលរាយការណ៍អំពីទិន្នន័យចុះឈ្មោះគណបក្ស អ្នកប្រជាធិបតេយ្យដែលបានចុះឈ្មោះចំនួន១៩.៩លាននាក់បានបោះឆ្នោតរួចទៅហើយបើប្រៀបធៀបទៅនឹងអ្នកសាធារណរដ្ឋចំនួន១៣លាននាក់និងមនុស្ស១០.១លាននាក់ដែលមិនមានកាន់ខាងគណបក្សណា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម