ព័ត៍មានទាន់​ហេតុការណ៏
Search
1

ឃាត់​ខ្លួន​​តា​ចាស់​ម្នាក់​ ដែល​ប្រទូស​កេរខ្មាស​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ

 

កណ្ដាល​ ៖ ​បុរស​វ័យ​៦៥​ឆ្នាំ​ម្នាក់​រពឹស​ដៃ​យកដៃ​ទៅ​ស្ទាប​ច្របាច់​ប្រដាប់​ភេទ​កុមារី​អាយុ​៩​ឆ្នាំ​ម្នាក់ កាលពី​ថ្ងៃ​ទី​២៩​ខែ​មេសា ឆ្នាំ​២០១៥​កន្លងទៅ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​ចាប់​វ៉ៃ​ខ្នោះដៃ តាម​បណ្តឹង​របស់​ឪពុក​ម្តាយ​កុមារី​រងគ្រោះ។

ជន​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ឈ្មោះ​រស់ ភី ភេទ​ប្រុស អាយុ៦៥​ឆ្នាំ ​គឺ​ឃាត់ខ្លួន​​កាលពី​ថ្ងៃ​ទី២​ ខែ​ឧសភា ឆ្នាំ​២០១៥​ នៅផ្ទះ​ជនសង្ស័យ​ស្ថិតនៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​បាន​លួងលោម​ក្មេង​ស្រី​រងគ្រោះ​រូប​នោះ​ឲ្យ​ទៅផ្ទះ​របស់គាត់​យក​ផ្លែឈើ​ហូប។ ឆ្លៀត​ពេលនោះ បុរស​វ័យ​ចំណាស់​ព្រើល បាន​ធ្វើ​សកម្មភាព​យកដៃ​ទៅ​លូក​ស្ទាប​ច្របាច់​ប្រដាប់​ភេទ​ក្មេងស្រី​រហូត​ដល់​ដាច់​សាច់​ហើម​បង្ក​ការឈឺចាប់​រយៈ​ពេល៥ថ្ងៃ ​ទើប​ឪពុក​ម្តាយ​កុមារី​រងគ្រោះ​បានដឹង ក៏​សម្រេចចិត្ត​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឈើទាល​តែម្តង។ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​រួច ប៉ូលិស​ប៉ុស្តិ៍​បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ មក​សាកសួរ​រួច​កសាង​សំណុំរឿងបញ្ជូនទៅ​អធិការ​ស្រុក​កៀនស្វាយ​ចាត់ការ​បន្ត។

ដោយឡែក​ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ថា​ កុមារី​រងគ្រោះ​គឺ​ហើម​សាច់​កន្លែង​ប្រដាប់​ភេទ ​តែ​មិនបាន​ដាច់​ស៊ី​ជម្រៅ​នោះ​ទេ។

បច្ចុប្បន្ន ​ជនសង្ស័យ​ ត្រូវបាន​ប៉ូលិស​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ ​កសាង​ឯកសារ បន្ត​បញ្ជូន​ទៅ​ស្នងការ​ខេត្ត​កណ្ដាល​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684