ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល ស្រុក​ព្រះនេត្រព្រះ បន្ត​​ជួសជុល​ផ្ទះជូន​​ប្រជាពលរដ្ឋ​ រងគ្រោះដោយសារ​ខ្យល់ព្យុះ​

បន្ទាយមានជ័យ ៖ កំលាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៥ លោក​អធ​ផការ​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ថ្នាក់​អធិការ និង​នគរបាល​មូល​ដ្ឋាន​បន្ត​ចុះទៅ​ជួយ​រុះរើ​និង​សាង​សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ឡើងវិញ​ដែល​រងគ្រោះ ដោយសារ​ខ្យល់​ព្យុះ​កន្ត្រាក់ កាល​ពីពេល​ថ្មីៗ​កន្លងទៅនេះ​នៅ​ស្រុក​ព្រះនេត្រព្រះ​នៅ​តាម​ឃុំ​ដែល​រងគ្រោះ​ទាំង​៣​។​

មន្ត្រីនគរបាល ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹងថា​ ក្រោយពី​បានការ​ណែនាំ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី​អាត់ ​ខែម​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​នគរបាល​ទាំងអស់​ចុះ​អន្តរាគមន៍​ជួយ​ជួស​ជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​បន្ត​ទៀត​នោះ​លោក​អធិការ​បាន​ដឹកនាំ​កម្លាំង​ចំនួន​១៨​នាក់​ ចុះទៅ​ជួយ​សាងសង់​សាលាឆាន់​ដែល​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់ នៅ​វត្ត​ខ្ចាស់ ឃុំ​បុ​ស្បូវ ចំនួន​១​ខ្នង និង​រើ​ផ្ទះ​១​ខ្នង នៅ​ភូមិ​ខ្វាវ ដែល​រលំ​ផ្ទះ​ទាំងស្រុង​ហើយ​ជួយ​ធ្វើ​បន្ត​។

សូមបញ្ជាក់ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី កែ​គឹមយ៉ាន​ប្រធាន​ក្រម​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ បាន​នាំយក​អំណោយ ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​នៅ​ទីនោះ ហើយ​ព្រមទាំង​ណែនាំ​ដល់ អាជ្ញាធរ​និង​សមត្ថកិច្ច​ត្រូវ​បន្ត​ចុះជួយ​ប្រជាពលរដ្ឋ​ណា​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ធ្វើ​យ៉ាងណា​ឲ្យ ពួកគាត់​មាន​កន្លែង​ស្នាក់នៅ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ​។ ចំពោះ ការងារ​នេះ​ទាំង​អាជ្ញា​ធរ និង​សមត្ថកិច្ច នៅ​បន្ត​យុទ្ធនាការ​នេះ​បន្ត​ចំពោះ​ប្រជាពលរដ្ឋ ទាំង​ឡាយណា ដែល​ផ្ទះ​របស់​ពួក​គាត់ រង​ការ ខូចខាត​ដោយសារ​គ្រោះធម្មជាតិ​នោះ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ថា បក្ស​នេះ​បក្ស​នោះ​ឡើយ​ឲ្យ​តែ​ពលរដ្ឋ​ណា​រងគ្រោះ​ជួយ​ទាំងអស់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684