ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​បង្ហាញមុខ​ជនសង្ស័យ​២​នាក់​ក្នុងចំណោម​១០​នាក់ ​ដែល​បាញ់បោះ​សេរី​ក្នុង​ក្រុង​សៀមរាប​បណ្ដាល​ឲ្យ​មាន​រងរបួស​មនុស្ស​

សៀមរាប ៖ នៅ​រសៀល​ថ្ងៃទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៥​នេះ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ កំរិត​ធ្ងន់ នៃ​ស្នងការ​នគរបាល ខេត្ត​បាន​ធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​២​នាក់​ ក្នុងចំណោម បក្សពួក​១០​នាក់ ​ដែល​បាន​គេចខ្លួន​បាត់​ខណៈ ដែល​បក្សពួក​របស់​គេ​ បាន​ជិះ​ម៉ូតូ​៤​គឿង​បាញ់បោះ​សេរី​នៅ​ចំ​កណ្តោល​ក្រុង​សៀមរាប ​ហើយ​បណ្តាល​រងរបួស​មនុស្ស​២​នាក់​ ដែល​ជិះ​ម៉ូតូ​ធ្វើដំណើរ​នៅតាម​ដង​ផ្លូវ​ម្នាក់​ចំ​មួយ​គ្រាប់​ធ្លាយ​ពោះ​ បណ្តាល​រងរបួស​ធ្ងន់ធ្ងរ​ផងដែរ​។​

ហេតុការណ៍​បាញ់បោះ​សេរី​នេះ​ កើតឡើង​នៅវេលា​ម៉ោង​៧​និង​១៥​នាទី​យប់ ​ថ្ងៃទី​៣០​ខែ​មេសា​ឆ្នាំ​២០១៥​នៅ​ចំនុច​លើ​ផ្លូវ​ប្រព័ន្ធ​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប។ តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ តាម​ទូរ​សព្ទ័​នៅ​រសៀល​ថ្ងៃទី​០៣​ ខែ​ឧសភា​ឆ្នាំ​២០១៥​ថា​យោង​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ជនរងគ្រោះ​ទាំង​២​នាក់ ហើយ​នោះ​កម្លាំង​ជំនាញ ​ក៏បាន​ចុះ​ស្រាវ​ជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ ដែល​បាន​បាញ់បោះ​សិរី​មក​លើ​ជនរងគ្រោះ ចំនួន​២​នាក់​។ នៅ​រសៀល​ថ្ងៃទី​០១ ​ខែឧសភា​ ឆ្នាំ​២០១៥​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​បាញ់​សើ​រី​មកកាន់​ការិយាល័យ​បន្ត​ការ​សួរនាំ​នៅ​ស្នងការ​។ ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​បាញ់បោះ​សិរី​មក​លើ​ជនរងគ្រោះ​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ជំនាញ​ បាន​ឃាត់ខ្លួន​បាន​មានឈ្មោះ ទី​១/​កូវ បូស​ត្យា ហៅ​ខ្ចា ភេទ​ប្រុស​អាយុ ២០​ឆ្នាំ​មុខរបរ​រត់​តុ​ការ រស់នៅ​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ប្រើប្រាស់​អាវុធ​ការ​K៥៤ មួយ​ដើម​និង​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ កែវ វាសនា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​បុគ្គលិក​សណ្ឋាគា​រ ហ្គូ​ល​អង្គរ (​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​តុលាការ​ចោទ​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​)​ក្នុងចំណោម​បក្សពួក​ចំនួន​១០​នាក់​។

ប្រភព​បន្ត​ទៀតថា ជនសង្ស័យ​ឈ្មោះ​កូវ បូស​ត្យា និង​គូកន​បាន​សារភាព​នៅមុខ​សមត្ថកិច្ច​ថា ហ្ម​ទណ្ឌ ប៉ុន្តែ​ឈ្មោះ​កូវ បូស​ត្យា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស ប៉ុនប៉ង​ឃាតកម្ម​ដោយ​ចេតនា​ពិតប្រាកដ​មែន តាម​មាត្រា​២៨​និង​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ រូប​គេ​បាន​ទិញ​កាំភ្លើង​ពី​ឈ្មោះ​សិទ្ធ​ក្នុង​តម្លៃ​៨០​ដុល្លារ​មាន​គ្រាប់​ចំនួន​៧​គ្រាប់​ ហើយ​សៀត​ជាប់ និង​ចង្កេះ​បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ជនរងគ្រោះ​ រួច​ដក​កាំភ្លើង​បាញ់​សំដៅ​ទៅរក​ជនរងគ្រោះ​តែម្តង​។​ចំណែក ជនរងគ្រោះ​មានឈ្មោះ ជូរ​ឡាក់​ស្តា ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ​១០​មករា ស្នាក់នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ​ដែល​ត្រូវ​គ្រាប់​បៀម​ផ្នែក​ចង្កេះ​ខាង​ក្រោយ​និង​ម្នាក់ទៀត​ឈ្មោះ សុវណ្ណ លិ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ​សិស្ស​វិទ្យាល័យ​១០​មករា តែ​ឈប់​រៀន​រងរបួស​លើ​ចង្កេះ​ខាងឆ្វេង​ស្នាម ​គ្រាប់​ចូល​ធ្លាយ​ចេញ​មក​ខាងមុខ​ត្រង់​កណ្តៀត​ទឹក​ខាង​ស្តាំ។​

គួរ​បញ្ជក់​ផងដែរ​ថា នៅ​ក្រុង​សៀមរាប​ការបាញ់បោះ​សិរី​ ដោយ​នាក់​មាន​អាវុធ​កាន់​និង​ដៃ​គឺ​មិន​ដែល​មាន​មក​ទេពី​ដើម​មក​នោះ តែ​ពេលនេះ​មាន​ហើយ​ដូច្នេះ​ត្រូវតែ​សមត្ថកិច្ច​គួរតែមាន​វិធាន​ការឲ្យ​បាន​ខ្លាំង ពីព្រោះ​ទីក្រុង​សៀមរាប​ គឺជា​ទីក្រុង​ទេសចរណ៍ ​ដ៏​សំខាន់​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​យើង​កុំឲ្យ​ភ្ញៀវ​ជាតិ ​និង​អន្តជាតិ​មក​ទស្សនា​មាន​ភិតភ័យ​ឲ្យសោះ​។ ចំណែក​ក្រុម​បក្សពួក​ដែល​បាន​ប្រព្រឹត្ត​ការ​បាញ់បោះ​សិរី​ធ្វើឲ្យមាន​រងរបួស​ដ​ល់ ដល់​ពីរ​នាក់​នោះ​សមត្ថកិច្ច​កំពុង​បន្ត​ការ​តាម​ចាប់​ឲ្យទាល់តែ​បាន​យក​ផ្តល់​ទា​ទោស​។ ហើយ​នៅ​រសៀល​ថ្ងៃទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៥​នេះ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​ទៅកាន់​តុលាការ​ ដើម្បី​ចាត់ការ​ទៅ​នីតិ​វិធី​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684