ព័ត៍មានទាន់​ហេតុការណ៏
Search
041

ស្នងការ​ង​នគរបាល​ខេត្តបន្ទាយមានជ័យ​ម្នាក់​ទទួល​មរណភាព​ដោយ​ឆក់​ចរន្ត​អគ្គិសនី​

បន្ទាយមានជ័យ ៖ លោក ស្នងការ​ង​នគរបាល​ខេត្តបន្ទាយមានជ័យ​ម្នាក់​គឺ វរសេនីយ៍​ឯក ឆេង ឈួត​បាន​ទទួល​មរណភាព​ ហើយ​កាល​ពីរ​ពី​វេលា​ម៉ោង​៦​រសៀល​ថ្ងៃទី​១៩​មេសា​២០១៥​បន្ទាប់​ពី​គ្រួសារ​និង​កូន​បាន​ប្រទះឃើញ​សព​នៅលើ​ដំបូលផ្ទះ​ ដែល​លោក​រស់នៅ​ក្នុងភូមិ​ឃុំ​ឫស្សី​ក្រោក​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​

បើតាម​ការ​ឲ្យដឹងពី​នគរបាល​ស្រុក​មង្គល​បូរី​បានឲ្យដឹងថា​បន្ទាប់​កូន​ និង​ប្រពន្ធ​របស់លោក​ស្នងការ​រង​បាន​បាត់​លោក​មិនឃើញ​នៅផ្ទះ​ក៏​បាន​ដើររក​សួរ​អ្នកជិតខាង​ និង​អ្នក​ដែល​លោក ឆេង ឈួត​ផ្លាប់​ទៅ​រក​មិនឃើញ​រក​ដល់​ម៉ោង​៦​រសៀល​ទើប​ឃើញ​នៅលើ​ដំបូលផ្ទះ​ហើញ​ក៏នាំយកទៅ​ពេទ្យ​។ តែបើ​តាម​ការពិនិត្យ​របស់​ប៉ូលិស​គឺ​លោក ឆេង ឈួត​បាន​ស្លាប់​តាំងពី​ម៉ោង​បី​ គឺ​ដោយសារ​ឆក់​ខ្សែភ្លើង​ខណៈ​ដែល​លោក​ទ្បើង​ទៅ​ត​ខ្សែភ្លើង​ម៉ាស៊ីនត្រជាក់ ​ដែល​ដាក់​នៅ​លើ​ដំបូលផ្ទះ​។​

លោក ឆេង ឈួន បាន​ចូល​បម្រើការ​ងារ​ជា​នគរបាល​នៅ​ថ្ងៃទី​៣០ ​ខែ​៦​ឆ្នាំ​១៩៨០ ជា​មន្ត្រី​នគរបាល​ស្រុក​មង្គល​បូរី​ចំណុះឲ្យ​ខេត្តបាត់ដំបង។ លុះ​ខេត្តបាត់ដំបង​បង្កើត​ស្រុក​បវេល​មួយទៀត​លោក​បាន​ផ្លាស់​ទៅ​បម្រើការ​ងារ​ជា​មន្ត្រី​នគរបាល​ជាមួយ​លោក ឃួន ប៊ុន ហួន​ដែល​ទៅកាន់ ជា​អធិការ​ស្រុក​បវេល​នៅ​ទីនោះ​រហូតដល់​ឆ្នាំ​១៩៨៩​បង្កើត​ខេត្តបន្ទាយមានជ័យ​លោក ឆេង ឈួ​ត ក៏​បានមក​បម្រើការ​រងារ​ជា​នគរបាល​ខេត្តបន្ទាយមានជ័យ​មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ចរាចរ​ជើងគោក បន្តមក​លោក​បាន​កាន់​ដំណែង​ជា​នាយការិយាល័យ​ឯកសារ​ និង​ផ្លាស់ប្តូរ​ទៅជា​នាយ​ការិយាល័យ​វិទ្យុ​រហូត​មក​ជា​ស្នងការរង​ប្រឆាំង​បទល្មើស​ដល់​ថ្ងៃ​លោក​ទទួល​មរណៈ​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684