ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-4-A-33-Full

៦០​ឆ្នាំ​នៃ​រូបមន្ត​ផ្សំ​ប្រេងកូឡា​បន្សល់​ដល់​អ្នក​អាជីវកម្ម​ស្រករ​ក្រោយ​

បន្ទាយមានជ័យ ៖ សិប្បកម្ម​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ការផលិត​ប្រេងខ្យល់​ប្រេងកូឡា​ បាន​កំពុង​មានការ​ទាក់ ទាញ​ពី​សំណាក់​អតិថិជន​ក្នុងស្រុក ​គឺ​សិប្បកម្ម​សុ​ផា​មានជ័យ ដែល​បានករ​កើត​ឡើង​អស់​រយៈ​៦​ឆ្នាំ​មក​ហើយ លើ​ទឹកដី​ខេត្តបន្ទាយមានជ័យ។ លោកស្រី ម៉ៅ សុ​ផា ម្ចាស់​សិប្បកម្ម​ផលិត​ប្រេងខ្យល់​ប្រេងកូឡា​សញ្ញា​រូប​ស្លឹកពោធិ៍​មាស​បាន​ឲ្យ ដឹង​ពី​ប្រវត្តិ​ដំបូង​នៃ​អាជីវ​កម្មនេះ​ថា ដើមឡើយ​ឪពុក​បង្កើត​របស់​លោក​ស្រី​ជា​អ្នកបង្កើត​មុខរបរ​ផលិត​ប្រេង ខ្យល់​ប្រេងកូឡា​នេះដែរ​មាន​សញ្ញា​សម្គាល់​ស្លឹកពោធិ៍​ធម្មតា​មាន​ប្រវត្តិ​៦០​ឆ្នាំ​ក្រោយមក​ក្នុង​របប​ប៉ុលពត ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ មុខ​របរ​នេះ​ក៏​ត្រូវ​បាត់បង់​អស់​ទៅ​ទើប​ក្រោយ​ឆ្នាំ​១៩៧៩ លោកស្រី​សុ ផា​ក៏​មាន​គំនិត​ចង់​ផលិត ប្រេង​ខ្យល់ ប្រេងកូឡា​ឡើងវិញ​ដោយ​រៀនសូត្រ​ផ្សំ​វត្ថុធាតុដើម​ប្រេងខ្យល់​ប្រេងកូឡា​ពី​បងប្រុស​បង្កើត​ឈ្មោះ ម៉ៅ អេ​ន បច្ចុប្បន្ន​ជា​កសិករ។

សិប្បកម្ម​ផលិត​ប្រេងខ្យល់​ប្រេងកូឡា​នេះ​ បាន​ដាក់​យីហោ​បន្ថែម​ស្លឹកពោធិ៍​មាស​បន្ត​ពី​កេរ្តិ៍​តំណែល ឪពុក​ដោយ​ចេះ​តាម​រូបមន្ត​ផ្សំ​ឡើង ​ពី​ប្រទាល​គ្រប់មុខ​តាមរយៈ​បងប្រុស​បង្កើត​ទៅនឹង​អាជីវកម្ម​ផលិត​នេះ​៦​ឆ្នាំ​មក​ហើយ។ នា​ពេល​បច្ចុប្បន្ន​បាន​ប្រែក្លាយ​សិប្បកម្ម​ទៅលើ​ការកែច្នៃ​ប្រេង​ស្លឹក​ម្រុំ​ដែល​ជួយ​ដល់​សន្លាក់ឆ្អឹង ជា​ប្រេង​រំរិត​រំអិល​ជួយ​ដល់​ប្រព័ន្ធ​សរីរាង្គ​បាន​ច្រើន​ និង​ជា​ផលិត​ផល​ថ្មី​ដែល​ទើបតែ​ផលិត​ថ្មី​រយៈ​២​ខែ​ប៉ុន​ណ្ណោះ​។ តម្លៃ​លក់​ចេញ​ប្រេងខ្យល់​ដប​៣០CC ថ្លៃ​១០០០០​រៀល ប្រភេទ​ដប​១០cc ថ្លៃ​៥០០០​រៀល និង​ដប ៣cc ថ្លៃ​២៥០០​រៀល ដោយឡែក​ប្រេងកូឡា​ដប​៥០​ក្រាម​ថ្លៃ​១០០០០​រៀល និង​ដប​១២​ក្រាម​ថ្លៃ​២៥០០​រៀល។ បច្ចុប្បន្ន​ទីផ្សា​ប្រេងកូឡា​ប្រេងខ្យល់​សញ្ញា​ស្លឹកពោធិ​មាស​នេះ និង​ប្រេង​ម្រុំ​បាន​ដំណើការ​ចរាចរ​ទំនិញ​ក្នុង ទីក្រុង​ភ្នំពេញ សៀមរាប បាត់​ដំបង តាកែវ កំពត កែប កណ្តាល ពោធិ៍សាត់ ។​ល​។ ក្នុង​នោះ​វត្ថុធាតុដើម​មាន ម៉ុង​តុល​ធ្វើការ​នាំ​ចូល​ពី​ប្រទេស​ចិន រួម​ទាំង​សំបក​ដប​វិច​ខ្ចប់ និង​ប្រេង​ក្រមួន​ក៏​ត្រូវ​នាំចូល​មកពី​ប្រទេស​ភូមា ផងដែរ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684