ព័ត៌មានអន្ដរជាតិ
អាមេរិកគំរាមលូកដៃ បើកងទ័ពមីយ៉ាន់ម៉ាមិនដោះលែងលោកស្រី ស៊ូជី
សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះបានទទូចដល់យោធាមីយ៉ាន់ម៉ាឲ្យដោះលែងមន្ត្រីដែលត្រូវបានឃុំខ្លួនរួមទាំងមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី និងបានព្រមានអំពីការឆ្លើយតបពីទីក្រុងវ៉ាស៊ីនតោនជុំវិញការធ្វើរដ្ឋប្រហារ ។

លោកស្រី ស៊ូជី និងប្រធានាធិបតីរបស់ប្រទេសត្រូវបានចាប់ខ្លួន និងឃុំឃាំង បន្ទាប់ពីមានភាពតានតឹងកើនឡើងរវាងរដ្ឋាភិបាលស៊ីវិល និងយោធាជុំវិញការចោទប្រកាន់អំពីការលួចបន្លំក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិកប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បីផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតនាពេលថ្មីៗនេះ ឬរារាំងការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា ហើយនឹងចាត់វិធានការប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវ ប្រសិនបើជំហានទាំងនេះមិនត្រូវបានផ្លាស់ប្ដូរ” ។

លោកស្រីបានបន្ថែមទៀតថា “យើងជំរុញឲ្យយោធា និងគណបក្សដទៃទៀតគោរពនូវបទដ្ឋានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងដោះលែងអ្នកដែលត្រូវបានឃុំខ្លួននៅថ្ងៃនេះ” ។
រឿងនេះបានកើតឡើង បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានប្រកាសគ្រប់គ្រងប្រទេសក្នុងរដ្ឋប្រហារ ខណៈដែកាលពីសប្តាហ៍មុនយោធាបានផ្តល់សញ្ញាថាខ្លួនអាចដណ្តើមអំណាចដើម្បីដោះស្រាយការអះអាងរបស់ខ្លួនអំពីភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី បានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ កងទ័ពចាប់ខ្លួន លោកស្រី ស៊ូជី និងប្រធានាធិបតីមីយ៉ាន់ម៉ា
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


