ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-4-A-66-Full

ងួន ពិសី​តារា​សំដែង​ថ្មី​មិន​ខ្លាច​ឈុត​ឆាក​តួ​ប្រុស​ឱប​ថើប

 

ភ្នំពេញ ៖ បើ​ទោះបីជា​អ្នកដឹកនាំ​រឿង​តម្រូវ ​ឲ្យ​នាង​ដើរតួ​មាន​លក្ខណៈ​សិច​ស៊ី​បញ្ចេញ​សាច់​ទ្រូង​គល់ភ្លៅ​ឬ​ត្រូវ​តួ​ប្រុស​កៀកកើយ​ឱប​ថើប​យ៉ាងណាក៏ដោយ​ក៏​នាង​មិន​ខ្លាច​នោះដែរ​។ នេះ​ជាការ​និយាយប្រាប់​របស់​តារា​សំដែង​ថ្មី​កញ្ញា​ងួន ពិសី​ក្នុងពេលដែល​កំពុង​ថត​ខ្សែ​វីដេអូ​រឿង​«​បេះដូង​ក្រៅ​ទ្រូង​»​របស់​ផលិតកម្ម​មុត​ថា​រី​ភាពយន្ត​នៅ​ម្តុំ​វត្ត​កៀនស្វាយ ក្នុង​កាលពីដើម​សប្តាហ៍​កន្លងទៅនេះ​។​

តារា​សំដែង​ដែល​ទើប​នឹង​មាន​វ័យ​២០​ឆ្នាំ​រូប​នេះ​ និយាយទៀតថា នាង​មិន​ខ្លាចរអា​នោះទេ​ចំពោះ​ការ​ថត​សំដែង​ឈុត​ឆាក​សិច​ស៊ី​ឬ​ត្រូវ​តួ​ប្រុស​ប៉ះពាល់​សាច់ ពីព្រោះ​នាង​យល់ថា នេះ​គឺជា​សិល្បៈ​​នៃ​ការសំដែង​វា​មិន​មែនជា​រឿង​ដែល​ត្រូវ​ខ្លាច​ទទួល​ការរិះគន់​នោះឡើយ​។ ការ​និយាយ​ដូច្នេះ​ត្រូវ​បាន​កញ្ញា​ងួន ពិសី​តារា​សិល្បៈ​ថ្មី​និយាយ​បញ្ជាក់​ថា តាមរយៈ​ភាព​សិច​ស៊ី​របស់​នាង​នោះ​ក៏​មិន​ហួសហេតុ​ឲ្យ​លើស​ពី​សិល្បៈ​ដែរ ពោល​នាង ​ក៏​មិន​ចង់​ល្បី​ដោយសារតែ​លក់​កិត្តិយស​ដែរ​។​

តារា​សិល្បៈ​ដែល​ដុះ​ពន្លក​ចេញពី​កម្មវិធី​ពេជ្រ​កំពុង​ច្នៃ​របស់​ស្ថានីយទូរទស្សន៍​​អាស៊ីអាគ្នេយ៍​កញ្ញា​ងួន ពិសី​និយាយទៀតថា នាង​មាន​និស្ស័យ​ស្រឡាញ់​ នឹង​ចូលចិត្ត​សិល្បៈ​តាំងតែ​ពី​តូច​មកម្ល៉េះ ហើយ​គួបផ្សំ​នឹង​នាង​មាន​ឈាមជ័រ​ជា​អ្នក​សិល្បៈ​ស្រាប់​ផង​នោះ​ រហូត​មក​ដល់​ពេលនេះ​នាង​មាន​ឱកាស​បាន​ចូលរួម​សំដែង​ខ្សែ​វីដេអូ​ភាគ​ដូចជា​រឿង​«​ស្នេហា​ស្រុកស្រែ​»​រឿង​«​វិថី​លើ​ជីវិត​សិល្បៈ​»​រឿង​«​រា​ជនី​បញ្ចពណ៌​»​និង​រឿ​«​បេះដូង​ក្រៅ​ទ្រូង​»​ក៏ដូចជា​ថត​ស្ប៉ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ខាង​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​និង​ស្ប៉ត​ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង​ជាដើម​។​

កញ្ញា​ងួន ពិសី​និយាយ​បន្តទៀតថា សម្រាប់​អាជីព​ជា​តារា​សំដែង​នេះ​ដែរ​មហិច្ឆតា​ទៅ​ថ្ងៃ​អនា​គត​នាង​ចង់​មានឈ្មោះ​បោះ​សំឡេង​ដូច​រៀមច្បង​សិល្បករ ការិនី​មួយចំនួន​ដោយ​នាង​មិន​បញ្ឈប់​វា​ត្រឹមនេះ​ទេ ហើយ​នៅពេល​នាង​សង្ឃឹមថា បងប្អូន​ទស្សនិកជន ​ដែល​ស្រឡាញ់​និង​ចូលចិត្ត​វិស័យ​សិល្បៈ​នឹង​ជួយ​គាំទ្រ​នាង​ជាក់​ជាមិនខាន​។ បច្ចុប្បន្ន​ការងារ​សិល្បៈ​សំដែង​របស់​នាង​បាន​និងកំពុង​តែ​ដំណើរការ​យ៉ាង​រលូន ពោល​មិនមាន​ឧប​សគ្គ​អ្វី​រារាំង​នោះ​ឡើយ​។​

ដោយឡែក​ចំពោះ​រឿងរ៉ាវ​មនោសញ្ចេតនា​ស្នេហា​វិញ​តារា​សិល្បៈ​ ដែល​ទទួល​បាន​ការគាំទ្រ​តាម​រយៈ​តួ​សំដែង​ក្នុង​ខ្សែ​វីដេអូ​រឿង​«​ស្នេហា​ស្រុកស្រែ​»​ដែល​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​រូប​នេះ​និយាយ​ក្នុង​សភាព​អៀនប្រៀន​ថា នាង​មិន​ទាន់មាន​គូ​កំណាន់​ឬ​សង្សារ​នៅឡើយ​ទេ ហើយ​ចំពោះ​រឿង​នេះ​ ដែរ​នាង​ទុក​ឲ្យ​ពេលវេលា​ និង​ព្រហ្ម​លិខិត​ជា​អ្នក​សម្រេច​ទៅ​ចុះ​។ ងួន ពិសី​និយាយ​ទៀតថា ម្យ៉ាង​នាង​ទើបតែ​មាន​វ័យ​២០​ឆ្នាំ​ប៉ុណ្ណោះ ណាមួយ​ពេលនេះ​កំពុងតែ​រវល់​នឹង​ការងារ​សិល្បៈ​ផង​មិន​មាន​ពេល​ឯណា​គិតគូរ​ដល់​រឿង​ប្តីសី​នោះ​ទេ ពោល​រក្សា​ភាព​នៅ​លីវ​១០​ឆ្នាំ​ទៀត​ក៏​មិនទាន់​ចាស់​ជ្រុល ​និង​ហួសពេល​នោះដែរ​៕

 

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684