ព័ត៌មានជាតិ
ប្រធានមន្ទីរ ព្រមាននាយកសាលា ត្រូវដកថយរឿងស៊ីភាគរយគ្រូយកលុយសិស្សខុសគោលការណ៍
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានធ្វើការព្រមានបន្តចាត់វិធានការតាមរដ្ឋបាលចំពោះគ្រូ ដែលដើរប្រមូលលុយសិស្សក្នុងម៉ោងរដ្ឋខុសគោលការណ៍ ដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន។

ជាមួយគ្នានេះ លោកក៏ព្រមាននាយកសាលាណាដែលពាក់ព័ន្ធ ត្រូវដកខ្លួនឲ្យឆ្ងាយពីការទទួលភាគរយ ក្នុងករណីគ្រូដែលបានផ្តល់ឲ្យគាត់ជាថវិកា ដែលប្រមូលបានក្រៅគោលការណ៍ណាមួយ ព្រោះថាប្រសិនបើកាលណានាយកសាលាមិនដកខ្លួនពីបញ្ហានឹងទេ រឿងហ្នឹងពិបាកដោះស្រាយ។
លោកបានបន្តទៀតថា មានសាលាមួយចំនួនបានអនុវត្តបានល្អ តែក៏មានសាលាមួយចំនួនទៀត នៅមិនទាន់អនុវត្តបាននៅឡើយ ដោយនៅតែបន្តលួចលាក់ធ្វើដដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គ្រូទូទៅ។ មន្ទីរនៅតែមានវិធានការរដ្ឋបាល ក្នុងករណីរកឃើញគ្រូបង្រៀនណាម្នាក់ ប្រមូលលុយសិស្សក្រៅគោលការណ៍ ដែលផ្ទុយពីការណែនាំរបស់ក្រសួង។
«ខ្ញុំទទួលស្គាល់បញ្ហា ដែលគ្រូបឋមសិក្សាយកលុយសិស្សក្នុងម៉ោងរដ្ឋនិងរូបភាពផ្សេងៗ ចង់ក្លាយជាទម្លាប់បែងចែកគ្នាជាហូរហែ។ ប៉ុន្តែចាប់តាំងពីខ្ញុំបានចូលជាប្រធានមន្ទីរមក ខ្ញុំបានប្រជុំនិងណែនាំបានដាក់ចេញវិធានការមួយចំនួន ដើម្បីលុបបំបាត់បញ្ហាអសកម្មនេះកុំឲ្យមានបន្តទៀត»។

ជាក់ស្តែងគ្រូបឋមសិក្សាសន្ធរម៉ុក ត្រូវទទួលពិន័យរដ្ឋបាលដោយផ្លាស់ទៅបង្រៀននៅសាលាបឋមសិក្សាសែនសុខ។ លោកបានបន្ថែមទៀតថា«កន្លងមកយើងបានធ្វើច្រើនដែរ តែមិនបានធ្វើការផ្សព្វផ្សាយជាសាធារណៈទេ ដោយគ្រាន់តែហៅនាយកសាលានិងសាមីខ្លួនមកណែនាំប៉ុណ្ណោះ ដែលធ្វើឲ្យអ្នកធ្វើផ្សេងទៀតចេះតែបន្តធ្វើ»។ លោកបានលើកឡើងទៀតថា«ការងារនេះ ប្រសិនបើមិនមានការចូលរួមពីគ្រប់លំដាប់ថ្នាក់ទេ យើងមិនអាចបំបាត់សកម្មភាពការប្រមូលលុយសិស្សក្នុងម៉ោងសិក្សាបានទេ ពិសេសការចូលរួមពីគណៈគ្រប់គ្រងសាលាតែម្តង»។

លោកថា រាជរដ្ឋាភិបាលបានខិតខំដំឡើងប្រាក់ខែ ដើម្បីផ្គត់ផ្គង់ដល់ជីវភាពគ្រូបង្រៀនឲ្យបានសមរម្យតិចបំផុត១លាន២សែន ទៅ ១លាន៣សែន។ គ្រូកម្រិតឧត្តមជិត២លានហើយក្នុង១ខែ។ ដូច្នេះលោកគ្រូអ្នកគ្រូ គួរតែឈប់ប្រព្រឹត្តិសកម្មភាពណា ដែលប្រាសចាកពីគោលការណ៍ណែនាំរបស់ក្រសួង និងរួមគ្នាលើកកម្ពស់គុណតម្លៃគ្រូបង្រៀនទាំងអស់គ្នា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤៦ នាទី agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


