ព័ត៍មានទាន់​ហេតុការណ៏
Search

បន​ល្បែង​នៅក្នុង​ស្រុក​សូទ្រនិគម រីក​រាលដាល​ចាប់តាំងពី​ទីប្រជុំជន​រហូតដល់​ជនបទ ដោយ​គ្មាន​ការ​បង្ក្រាប

សៀមរាប ៖ បច្ចុប្បន្ន​គេ​សង្កេតឃើញ​ទីក្រុង​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ទៅ​ក្រុង​ទេស​ចរណ៍ លំដាប់​អន្តរជាតិ អាជ្ញាធរ ថ្នាក់ដឹកនាំ​ខេត្ត និង​សមត្ថកិច្ច​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ថែរក្សា​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ និង​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេស​ចរណ៍​ជាតិ និង​អន្តរជាតិ​បាន​ល្អ​ប្រសើរ តែ​ក្នុង​នោះ​គេ សង្កេតឃើញ​មានការ​ចន្លោះប្រហោង​របស់​សមត្ថកិច្ច ដោយ​ពុំបាន​រឹត​បន្តឹង និង​ទប់ស្កាត់​ការ​លេង​ល្បែងស៊ីសង​ឲ្យ​បាន​១០០​ភាគរយ​នោះ​ទេ ជាហេតុ​ធ្វើ​ឲ្យ​ល្បែងស៊ីសង​រីក​រាលដាល​ចាប់ពី​ទីក្រុង​ដល់​ជនបទ​។​
ជាក់ស្តែង​ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ភូមិ​គោគ​ទឺ ឃុំ​ចាន់​សរ ស្រុក​សូទ្រនិគម​ន ខេត្ត​សៀម​រាប ដែល​នៅ​ឆ្ងាយ​ពី​ទីក្រុង​សៀមរាប ប្រមាណ​៤០​គីឡូម៉ែត្រ​ជា​តំបន់​ដាច់ស្រយាល ប្រជា​ពលរដ្ឋ​ទាំងនោះ​បាន​ចាប់​យក​អាជីព​លេងល្បែង ស៊ីសង បៀ អាប៉ោង ជា​មុខរបរ​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​កកកុញ​ចូល​ទៅ​លេងល្បែង​ស៊ីសង​ដូច​ទៅលេង​បុណ្យ ដែល​ត្រូវ​បាន​គេ​បើក​បន​ល្បែង​នៅក្នុង​ព្រៃ ក្រោយ​ភូមិ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ ក្នុង​នោះ​ក្រុម​អ្នក​លេង​ល្បែង​ទាំងនេះ​បាន​ដាក់​បណ្ដាញ​ចាំ​ឃ្លាំមើល​សមត្ថកិច្ច និង​មនុស្ស​ចម្លែក​ដើម្បី​រាយការណ៍​ទៅ​ប្រាប់​មេ​ល្បែង​។​
តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទៅ​នោះ​បាន​លួច​ខ្សឹប​ថា អ្នកភូមិ​នេះ​ក្រៅពី​មុខរបរ​ធ្វើស្រែ គឺ​មានតែ​លេងល្បែង​ទាំងនេះ ហើយ​មិន​ចាំ​បាច់​ទៅ​សួររក​កន្លែង​លេង​ទេ ព្រោះ​តាំងពី​កូនក្មេង​របស់​ដល់​ចាស់​សក់ស្កូវ ក៏​នាំគ្នា​លាក់​ទីតាំង​បន​ល្បែង ដោយ​មិន​ងាយ​សមត្ថកិច្ច​ណា​ចាប់​បានទេ តែ​ក្នុង​បន​ល្បែង​ស្ថិតនៅ​ភូមិ​គោក​ទឺ​នេះ គឺ​បាន​បង់លុយ​ឲ្យ​ទៅ​លោក ឡាន ជា​ភូមិ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចា​ន់ស​ជា​រៀងរាល់​ខែ ក្នុង​មួយ​ខែ​៥០០​ដុល្លារ ហើយ​អ្នក​មកលេង​ភាគច្រើន​មកពី​ចម្ងាយ និង​អ្នក​នៅក្នុង​ភូមិ​លេង​ចាប់ពី​ម៉ោង​១០​ព្រឹក​រហូតដល់​យប់​ម៉ោង​១១​ជា​រៀង​រាល់​ថ្ងៃ​។​
លោក ទេព ចាន់ណា អធិការ​ស្រុក​សូទ្រនិគម​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​ថា​មាន​បន​ល្បែងស៊ីសង ដែល​កំពុងតែ​ធ្វើ​សកម្មភាព​លេង នៅ​ភូមិ​គោក​ទឺង ឃុំ​ចា​ន់ស លោក​បាន​បញ្ជាក់​ថា លោក​មិន​បានដឹង​នោះ​ទេ ចាំ​លោក​ឲ្យ​កម្លាំង​ប៉ុស្តិ៍​ចុះទៅ​ត្រួត​ពិនិត្យមើល​។ ចំណែក លោក​វរសេនីយ៍​៦ ថោង សា​គុណ ស្នងការ​រង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ថា​តាម​ទូរស័ព្ទ​ថា ជា​រៀងរាល់​សប្ដាហ៍ ពេល​មាន​ប្រជុំ លោកស្នងការ​ក៏​តែងតែ​ដាក់​បទបញ្ជា​មិន​ឲ្យ​មាន​ការ​លេង​ល្បែងស៊ីសង ចំពោះ​ល្បែងស៊ីសង​កើត​នៅ​ភូមិសាស្ត្រ​ណា អធិការ​នោះ​ត្រូវ​ទទួលខុសត្រូវ ដោយ​ហាម​មិន​ឲ្យ​មានការ​លេងល្បែង​ស៊ីសង​ជាដាច់ខាត រីឯ​ការ​ផ្សព្វផ្សាយ​ច្បាប់​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ជូន​ដល់​ប្រជាពលរដ្ឋ តែ​ហាក់​ដូចជា​ពុំ​មាន​ការ​សហការ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ និង​ពុំ​ទទួល​បាន​ជោគជ័យ​ឡើយ មិនតែប៉ុណ្ណោះ​ថែម​ទាំង​មានការ​ឌឺដង​ពី​ប្រជាពលរដ្ឋ​ទៀត​ផង ចំណែក​ការ​ផ្តល់​ព័ត៌មាន​មកនេះ ក៏​សូម​អគុណ​ដែល​បាន​សហការ ហើយ​លោក​នឹង​ឲ្យ​អធិការ​ដឹកនាំ​កម្លាំង​ចុះទៅ​មើល៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684