ព័ត៍មានទាន់​ហេតុការណ៏
Search

Domino’sPizza​ បើក​សម្ពោធ​សាខា​ទី​២​នៅភ្នំពេញ

ភ្នំពេញ ​៖ D.Pizza PLC ដែល​ជា​ក្រុមហ៊ុន​និមិត្តសញ្ញា​មេ​នៃ Domino’s Pizza កម្ពុជា បាន​សម្ពោធ​សាខា​ទី​២ របស់​ខ្លួន​នៅ​កម្ពុជា​ដែល​មាន​ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល មហាវិថី​ព្រះ​មុន្នី​រ៉េត​កាល​ពី​ល្ងាច​ថ្ងៃទី​០២ ​ខែ​ឧសភា​កន្លង​ទៅ​នេះ​ ដែល​មាន​ការចូលរួម​ពី​លោក គួច សុខលី នាយក​គ្រប់​គ្រង​សាជីវកម្ម CBM Co., Ltd និង​ជា​សមាជិក​ប្រធាន​ក្រុមប្រឹក្សាភិបាល D. Pizza PLC ព្រមទាំង​ក្រុម​តារា​បង្ហាញ​ម៉ូដ Cambodia’s Next Top Model និង​តារា​វ័យក្មេង​មួយចំនួន​ រួម​ជា​មួយ​ភ្ញៀវកិត្តិយស​ច្រើន​រូប​ទៀត​។ ពាក់ព័ន្ធ​នឹង​ការ​បើក​សម្ពោធ​ហាង Domino’s Pizza នេះ​ដែរ លោក គួច សុខលី បាន​មាន​ប្រសាសន៍​ថា ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន CBM ដែល​ជា​អ្នក​សហការ​នាំ​យក Domino’s Pizza មក​កម្ពុជា​លោក​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​នាំ​រសជាតិ​នំ​ភីហ្សា​ស្តង់ដារ​សហរដ្ឋអាមេរិក​មក​ជូន​មិត្តៗ​យុវវ័យ​ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ដែល​និយម​ចូលចិត្ត​ពិសា​Pizza​។ លោក​សន្យា​ថា នឹង​បន្ត​ពង្រីក​សាខា​របស់​ខ្លួន​ឲ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត​នៅ​ប្រទេស​កម្ពុជា​ដើម្បី​បំពេញ​តម្រូវការ​របស់​អតិជន​ដោយ​ពួកគាត់​អាច​រីករាយ​ជាមួយនឹង​រសជាតិ Pizza​ដ៏​ឈ្ងុយឆ្ងាញ់​ ចំណាយ​ពេល​ត្រឹមតែ​៣០​នាទី​ប៉ុណ្ណោះ​។ លោក​បន្ត​ថា អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​ពិធី​សម្ពោធ​ហាង Domino’s Pizza សាខា​ទី​២​នេះ​ផង​ដែរ​ គឺ​យើង​ក៏​មាន​បង្កើត​នូវ​កម្មវិធី​ការប្រកួត​ធ្វើ​នំ​ភី​ហ្សា​ដែល​មាន​បេក្ខជន​-​បេក្ខនារី ចំនួន​៥​រូប​បាន​ចូលរួម​ ដែល​ពួកគាត់​ត្រូវ​បាន​ជ្រើស​ចេញពី​ការ​ឆ្លើយ​សំណួរ​ក្នុង FB ដោយ​បេក្ខជន​-​បេក្ខនារី បាន​ខិតខំ​ប្រឹងប្រែង​ផ្សំ​គ្រឿង​ទៅលើ Pizza រៀងៗ​ខ្លួន​ដើម្បី​យកចិត្ត​គណៈ​កម្មការ​ក្នុង​ការ​ផ្ដល់​ពិន្ទុ​។ បេក្ខភាព​ជ័យលាភី​លេខ​១​ដល់​លេខ​៣ ត្រូវ​បាន​រក​ឃើញ​ដែល​លេខ​១​ទទួល​បាន​ការ​ញាំ​ភី​ហ្សា​រយៈពេល​១​ឆ្នាំ ដោយ​ឥតគិតថ្លៃ​។ លេខ​២-​ទទួល​បាន​ការ​ញាំ​ភី​ហ្សា​រយៈ​ពេល​៦​ខែ​ដោយ​ឥតគិតថ្លៃ និង​ចំណាត់ថ្នាក់​លេខ​៣​ទទួល​បាន​ការ​ញាំ​ភី​ហ្សា​រយៈពេល​៣​ខែ ដោយ​ឥតគិតថ្លៃ​។ នាយក​គ្រប់គ្រង​សាជីវកម្ម CBM Co., Ltd និង​ជា​សមាជិក​ប្រធាន​ក្រុមប្រឹក្សាភិបាល D. Pizza PLC បញ្ជាក់​ថា សាខា​ទី​២​នេះ​បាន​បើកទ្វារ​ទទួល​អតិថិជន​របស់​ខ្លួន​ក្នុង​រយៈពេល​ត្រឹមតែ​៧០​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​សាខា​ទី​១​ដែល​មាន​ទំ​តាំង​ផ្លូវ​ប៉ាស្ទ័រ​(៥១)​ក្រោយ​វត្ត​លង្ការ​ បាន​បើក​ដំណើរ​ការ​ដែល​នេះ​ គឺជា​មោទនភាព​ថ្មី​មួយទៀត​របស់​Domino’s Pizza​៕
ឥន្ទ្រី​យ៍​ទេព​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684