KPT+
ទម្លាប់គេងមិនគ្រប់ ៨ម៉ោង រឿងអាក្រក់ ៨យ៉ាងនេះនឹងកើតមានចំពោះអ្នក
ការសិក្សាមួយបានបង្ហាញថា ការគេងរយៈពេល ៨ ម៉ោងជាប្រចាំជាទម្លាប់ដែលមានសុខភាពល្អ។ កង្វះម៉ោងគេងអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្ត អារម្មណ៍ និងរាងកាយ។ អ្នកស្រាវជ្រាវបានរកឃើញថា មានតែប្រជាជនអាមេរិកប្រហែលជា ៤០% ប៉ុណ្ណោះដែលគេងគ្រប់គ្រាន់។
KPT Plus នាំប្រិយមិត្តមកក្រឡេកមើលគុណវិបត្តិនៃការគេងមិនបាន៨ម៉ោងជាទៀងទាត់៖
អារម្មណ៍មិនល្អ
នៅពេលយើងសម្រាកឱ្យបានទៀងទាត់ ការផ្តោតអារម្មណ៍ទៅលើកិច្ចការ និងដោះស្រាយបញ្ហារបស់យើង ដំណើរការនៅកម្រិតល្អបំផុត ។ អ្នកអាចគិតបានល្អិតល្អន់ និងធ្វើការសម្រេចចិត្តបានលឿនជាងមុន។
ខួរក្បាលស្ពឹក
ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ វាមានផលប៉ះពាល់ទៅលើការផ្តោតអារម្មណ៍របស់អ្នក លើជំនាញថ្មី និងការចងចាំអ្វីថ្មីៗ។ អ្នកវិទ្យាសាស្ត្របានរកឃើញថា ខួរក្បាលរបស់យើងដំណើរការព័ត៌មានថ្មីៗពេលគេង។ ម៉្យាងទៀតចិត្តនិងរាងកាយរបស់យើងល្អនៅពេលព្រឹក បន្ទាប់ពីយើងបានសម្រាកបានត្រឹមត្រូវប្រសើរជាងមុន។
គ្រប់គ្រងទម្ងន់មិនបាន
ការសិក្សាបានបង្ហាញថា ពេលយើងកំពុងគេង រាងកាយយើងផលិតអរម៉ូនមួយហៅថា លេទីន។ អរម៉ូននេះប្រាប់រាងកាយយើងថាឆ្អែត ហើយវាមិនត្រូវការអាហារទៀតទេ។ ផ្ទុយទៅវិញប្រសិនបើយើងសម្រាកមិនបានគ្រប់គ្រាន់ អរម៉ូន លេទីន នឹងគ្មានតុល្យភាព ហើយយើងចាប់ផ្តើមស្រេកឃ្លានអាហារច្រើន។
ស្បែកមិនស្រស់ថ្លា
ស្បែក គឺជាសញ្ញាណដ៏ល្អមួយនៃសុខភាព និងសុខុមាលភាពទូទៅរបស់យើង។ ស្បែក គឺជាសរីរាង្គដ៏ធំបំផុតរបស់យើង ហើយវាទទួលរងការប៉ះពាល់នឹងអាកាសធាតុ ពន្លឺ កាំរស្មីយូវី ធូលី និងព្រះអាទិត្យ។ នៅពេលយើងគេងបានគ្រប់គ្រាន់ស្បែករបស់យើងនឹងជួសជុលដោយខ្លួនឯង។
មិនអាចការពារការវិវត្តនៃជំងឺទឹកនោមផ្អែម
ការស្រាវជ្រាវបានរកឃើញថា ការគេងបាន៨ម៉ោង អាចជួយដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម និងភាពប្រែប្រួលទៅនឹងអាំងស៊ុយលីន ដែលជាលទ្ធផលអាចការពារជំងឺទឹកនោមផ្អែមប្រភេទទី២ ។ ការគេងបានលក់ស្កប់ស្កល់ មានសារៈសំខាន់ណាស់សម្រាប់បញ្ហាទឹកនោមផ្អែម។ ប្រសិនបើអ្នកបង្ខើចពេលវេលាគេងរបស់អ្នកឲ្យខ្លី នោះអ្នកកំពុងតែរំលងពីសារៈសំខាន់នេះហើយ។
មិនងាយសះស្បើយពីជំងឺផ្តាសាយ
តើអ្នកមានអារម្មណ៍ថា ងងុយគេងនៅពេលអ្នកផ្ដាសាយដែរទេ? ពិតហើយវាមានហេតុផលសម្រាប់រឿងនេះ។ ការសិក្សាបានបង្ហាញថា កាលណារាងកាយបានគេង វានឹងធ្វើឲ្យឆាប់ជាសះស្បើយពីជំងឺ។ ការគេងធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងមានប្រសិទ្ធភាពបំផុតសម្រាប់ប្រយុទ្ធប្រឆាំងនឹងបាក់តេរី។
សុខភាពកាន់តែដុនដាប
អ្នកវិទ្យាសាស្ត្របានរកឃើញថា ការគេងឱ្យបានគ្រប់គ្រាន់មិនត្រឹមតែកាត់បន្ថយកម្រិតស្ត្រេសប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងការពារហានិភ័យនៃជំងឺលើសឈាម និងកូលេស្តេរ៉ុលខ្ពស់ទៀតផង។ ការគេងមិនលក់ឬមិនបានគ្រប់គ្រាន់អាចបណ្ដាលឱ្យមានបញ្ហាទាក់ទងនឹងជំងឺបេះដូងគ្រប់ប្រភេទផងដែរ។
ប្រឈមការបើកបរគ្មានសុវត្ថិភាព
ការសិក្សានេះបានបង្ហាញថា អ្នកបើកបរដែលខ្វះការគេងគ្រប់គ្រាន់ បង្កគ្រោះថ្នាក់ជាងអ្នកបើកបរដែលមានជាតិអាល់កុលទៅទៀត។ វាជាការល្អបំផុត ដើម្បីចៀសវាងនូវគ្រោះថ្នាក់តាមដងផ្លូវ យើងគួរតែគេងឲ្យគ្រប់គ្រាន់មុនពេលបើកបរ។ ការគេងបានគ្រប់ ជួយកាត់បន្ថយគ្រោះថ្នាក់ និងបន្ថែមសុវត្ថិភាព។
តើអ្នកគេងប៉ុន្មានម៉ោង? ហើយតើមានអារម្មណ៍ធូរស្រាលទេ នៅពេលសម្រាក ៨ ម៉ោងពេញ?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឧស្សាហ៍រងាខុសធម្មតា គួរតែមើលពីមូលហេតុនិងវិធីទប់ស្កាត់ទាំងនេះ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង