ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-04-15-p-full

ជន​ល្មោភកាម រំលោភ​ក្មេងស្រី​អនីតិជន​ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​ញាត់​គុក

 

កណ្តាល ៖ ជនសង្ស័យ​ល្មោភកាម​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​បាន​ធ្វើ​សកម្មភាព​រំលោភ​ក្មេងស្រី​អាយុ​៩​ឆ្នាំ​បានសម្រេច អស់​រយៈពេល​២​ថ្ងៃ​កន្លងមក ។ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅ​ភូមិ​ក្រាំងក្រូច សង្កាត់​ទាន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

លោក មិ​ល អេង នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឲ្យ​ដឹង​ថា ករណី​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អនីតិជន កើតឡើង​នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃទី ០២ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​លេខ​៨៩ ក្រុម​ទី​៤ ផ្លូវ​៨៥ នៅ​ភូមិ​ក្រាំងក្រូច សង្កាត់​ទាន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ជនសង្ស័យ មានឈ្មោះ ហ៊ុន ចំណាន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ភ ស​.​ក អាយុ​៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​២ នៃ​សាលាបឋមសិក្សា​ទាំ​ន រស់នៅ​ផ្ទះ​ជាមួយ​ឪពុក​ម្តាយធំ ឈ្មោះ ឡា​ច វិ​ន អាយុ​៤២​ឆ្នាំ អ្នក​ទាំងអស់គ្នា​មាន​ទីលំនៅ​ភូមិ ឃុំ​កើត​ហេតុ​ខាងលើ។

បើ​តាម​ប្រភព​ព័ត៌មាន​អំពី​លោ​កឡាច​វិ​ន​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​នាំគ្នា​ផឹកស្រា​ស្រវឹង​ហើយ​បាន​និយាយប្រាប់​គេឯង​ថា ខ្លួន​នឹង​ទៅ​ធ្វើ​ការ​សំណង់​នៅ​ក្បែរ​ផ្ទះ លុះដល់​ពេលព្រឹក​ថ្ងៃទី ០៣ ស្រាប់តែ​ឃើញ​ក្មួយ​មាន​អាការៈ​ឈឺ​ស្តូកស្តឹង និង​មាន​ហូរឈាម​តាម​ប្រដាប់​ភេទ​ទៀត​ផង​នោះ ក៏បាន​សួរនាំ ទើប​ដឹង​រឿង ប្រញាប់ប្រញាល់​ដឹក​បញ្ជូន​ក្មួយ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ក៏បាន​មក​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឲ្យ​តាម​ធ្វើការ​ចាប់ខ្លួន​តែម្តង។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ក្មេង​រងគ្រោះ​ពិតប្រាកដ​មែន។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ រៀបចំ​ឯកសារ​សរុប​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់។ ចំណែក​ក្មេងស្រី​រងគ្រោះ​កំពុង​សម្រាក​ព្យាបាល​កន្លែង​សង្គ្រោះ​បន្ទាន់​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684