Connect with us

KPT+

តើ​ប្រទេសណាមួយ​ដែល​មាន​ពលរដ្ឋ​ឆ្លាតជាងគេបង្អស់ក្នុងលោក? អាមេរិក?​ចិន?​អត់ទេ…

បានផុស

នៅ

ទាំងនេះ គឺជាចំណាត់​ប្រទេសដែលមានពលរដ្ឋឆ្លាតជាងគេរបស់ពិភពលោក វាស់តាមសមត្ថភាព​ខួរក្បាល។ លោក Rachel Dicker និពន្ធនាយករងសារព័ត៌មាន The USnews បាន​​វាយតម្លៃ​ក្នុងបទវិភាគមួយ​ កាលពីខែកញ្ញាឆ្នាំ ២០១៩ ​ថា របាយការណ៍ពិភពលោកដែលគិតលើ​ពលរដ្ឋ​ប្រកបដោយទេពកោសល្យបំផុត​ បានទៅលើប្រទេស​ប្រទេសហ្វាំងឡង់ បន្ទាប់មកគឺប្រទេសស៊ុយអែត និងទីបីចក្រភពអង់គ្លេស។

និស្សិតហ្វាំងឡង់

Mensa (high IQ society) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៦ ជាក្រុមដែលសិក្សា​​ទិន្នន័យ IQ ​ដើម្បីសិក្សាអំពីសង្គមមនុស្សភ្លឺស្វាងពេញដោយ​សមាជិកភាពដែលរសជាមួយកម្រិត ​IQ ខ្ពស់។

យោងតាមនេះ សព្វថ្ងៃមានមនុស្ស​ដែលផ្ទុក IQ ល្អក្នុងលំដាប់កំពូលតែ​ប្រមាណ​ ២% នៃចំនួន​ប្រជាជន​សរុប​លើផែនដី ពួកគេ​ជាក្រុមមនុស្ស​ភាគតិច​។

ការស្រាវជ្រាវនេះ បាន​ប្រើ​ការ​ធ្វើតេស្តក្នុងកម្រិត​សាកល្បងខុសពី​គ្នាទៅតាមប្រទេសនីមួយៗ​។ ឧទាហរណ៍ថ្លៃឈ្នួលរបស់ប្រទេសហ្វាំងឡង់ក្នុងការធ្វើតេស្តត្រួតពិនិត្យចូលទៅក្នុង Mensa គឺ ៤០ អឺរ៉ូ (ប្រហែល ៤៥ ដុល្លារ) ថ្លៃឈ្នួលដើម្បីទទួលបានការវាយតម្លៃតេស្តគឺ ៤០ អឺរ៉ូផ្សេងទៀត ហើយថ្លៃសមាជិកភាពប្រចាំឆ្នាំគឺ ៤០ អឺរ៉ូ។

ផ្ទុយទៅវិញថ្លៃអៀរឡង់ដើម្បីបាន​ធ្វើតេស្តគឺ ៣០ អឺរ៉ូ បើត្រួតពិនិត្យ ១៤ អឺរ៉ូ បើមិនដូច្នោះទេ ១២ អឺរ៉ូសម្រាប់ថ្លៃវាយតម្លៃការធ្វើតេស្ត ចាស់​និង ៦០ អឺរ៉ូសម្រាប់ថ្លៃសមាជិកភាពប្រចាំឆ្នាំ។

រូបតំណាង៖ ព្រះនាងម្ចាស់ Madeleine នៃប្រទេសស៊ុយអែត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៀត មានតែប្រទេសចំនួន ៥១ នៅឡើយដែលអាចធ្វើតេស្តនេះទៅរួច មានន័យថា ក្នុងចំណោម​ ១៩៦ (តាមពិត ​១៩៥ បើប្រសិនបើកោះតៃវ៉ាន់មិនទាន់បានឯករាជ្រ​ត្រូវបានរួមបញ្ចូល) ។

ក្នុងចំណោមទំាង ​៥១ ​នោះ​គេក៏បាន​ចាត់​ប្រទេសដែលឆ្លាតជាងគេទាំង ១០ យោងទៅតាមទិន្នន័យខ្លួនថា៖

១. ហ្វាំងឡង់ ២. ស៊ុយអែត ៣. ចក្រភពអង់គ្លេស ៤. ហូឡង់ ៥. ដាណឺម៉ាក ៦. អៀរឡង់ ៧. ន័រវែស ៨. លុចសំបួ ៩ សាធារណរដ្ឋឆែក​ ១០​. ក្រូអាត ។

អត់មា​នអាស៊ីអីមួយទេ!

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ ខ្សែ​រាជវង្ស​ដែល​​បាន​និពន្ធ​សៀវភៅ​ទស្សនវិជ្ជា​បន្សល់​ត​​មក​ជំនាន់​ក្រោយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម