ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-04-15-k-full

បន្ទុះ​ភ្នំភ្លើង​នៅ​ឈី​លី ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍​ក្នុងស្រុក​

 

ប​ន្ទុះ​ភ្នំភ្លើង​នៅក្នុង​ប្រទេស​ឈី​លី បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍​ក្នុងស្រុក ខណៈដែល​អត្រា​ភ្ញៀវទេសចរ​នៅក្នុង​សណ្ឋាគារ​មួយចំនួន មានការ​ធ្លាក់ចុះ​ជិត​ពាក់​កណ្តាល បើ​ប្រៀបធៀប​នឹង​រយៈពេល​១​ឆ្នាំមុន។

គួរ​ឲ្យ​ដឹង​ថា ភ្នំភ្លើង Calbuco បាន​ផ្ទុះ​៣​លើក​រួច​មក​ហើយ ក្នុង​រយៈពេល​ពេល​៨​ថ្ងៃ​កន្លងមក​នេះ រហូតដល់​ដំណាច់​ខែមេសា។

ទីក្រុង​ទេសចរណ៍​ព័រ​តូ វ៉ា​រ៉ា​ស់ ដែល​ស្ថិត​តាម​បណ្តោយ​មាត់បឹង​ឡាន់​គ្វី​ហ៊ូ ដែល​ធ្លាប់​ជា​តំបន់​ទាក់ទាញ​បំផុត​នោះ ឥឡូវ​បែរជា​គ្មាន​ភ្ញៀវ​ទេសចរ​ណា​ម្នាក់ ទៅកាន់​កម្សាន្ត​នៅ​ទីនោះ ទាល់តែសោះ ក្រោយ​មាន​បន្ទុះ​ភ្នំភ្លើង។

លោក​អូ​ស្កា មូ​ណូ​ស គឺជា​មន្ត្រី​ទេសចរណ៍​នៅក្នុង​ទីក្រុង​ព័រ​តូ វ៉ា​រ៉ា​ស់ បាន​ឲ្យ​ដឹង​ថា មិនមែន​មាននៅ​តែ​ទីក្រុង​របស់​លោក​មួយ​ប៉ុណ្ណោះ​ទេ ដែល​គ្មាន​ភ្ញៀវ​ទៅ​កម្សាន្ត​លេង ប៉ុន្តែ​នៅ​ទីក្រុង​អង់​សេណា​ដា និង​តំបន់​បឹង​ធម្មជាតិ​សាន់​តូ​ស ក៏​គ្មាន​ភ្ញៀវទេសចរ​ផងដែរ។

ដោយឡែក លោក​វើ​រ៉ូ​នី​កា គឺជា​សមាជិក​នៃ​ទីភ្នាក់ងារ​ទេសចរណ៍​ក្នុងស្រុក បាន​ឲ្យ​ដឹង​ដែរ​ថា ចំនួន​ភ្ញៀវទេសចរ មានការ​ធ្លាក់​ដាំដូង​យ៉ាងខ្លាំង ចាប់តាំងពី​មានប​ន្ទុះ​ភ្នំភ្លើង ហើយ​ពួកលោក​មិនបាន​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នោះទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684