ព័ត៌មានជាតិ
ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនពីរនាក់នៅស្រុកថ្មគោល
កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀនសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំតាពូងរូងជ្រៃ បើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ២នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង០២និង២០នាទី ថ្ងៃទី០៨ខែកុម្ភៈ ឆ្នាំ២០២១ត្រង់ចំណុចក្រុមទី២០ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនសង្ស័យជាមុខសញ្ញាទាំង២នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមមាន:១/ឈ្មោះសេន សម្បត្តិភេទប្រុសអាយុ៤៦ឆ្នាំ មានទីលំនៅ ក្រុមទី២៥ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ២/ឈ្មោះនុន សាម៉ុន ភេទប្រុសអាយុ៣៣ឆ្នាំមានទីលំនៅ ក្រុមទី១៦ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោលខេត្តបាត់ដំបង។ ក្នុងនោះវត្ថុតាងចាប់យកបានរួមមាន ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ផ្លាស្ទិក (ម៉ាទឹកកកice) ចំនួន១១ថង់ទម្ងន់៤.៩៥ក្រាម,អំពូលទែម៉ូម៉ែត្រសម្រាប់ជក់ចំនួន០២,ដែកកេះចំនួន០២,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១,ទូរស័ព្ទចំនួន០៤គ្រឿង,ដបសម្រាប់ជក់០១។
ក្រោយសាកសួរជនសង្ស័យទាំង២នាក់ សមត្ថកិច្ចជំនាញនៃអធិការស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅការិយាល័យជំនាញនៃស្នងការខេត្តដើម្បីបន្តនីតិវិធី៕
អត្ថបទ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


