ព័ត៍មានទាន់​ហេតុការណ៏
Search

នៅ​វិទ្យាល័យ​មានជ័យ​បាន​រៀបចំ​ការប្រកួត​បាល់​ទាត់​សំរាប់​កុមារ អាយុ​ក្រោម​១៣​ឆ្នាំ ក្រោម​ប្រធានបទ​កីឡា​គ្មាន គ្រឿងញៀន​

 

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​៤​ខែឧសភា ឆ្នាំ​២០១៥​នៅ​វិទ្យាល័យ​មានជ័យ​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​រៀបចំ​ការប្រកួត បាល់ទាត់​សម្រាប់​កុមារ អាយុ​ក្រោម​១៣​ឆ្នាំ​។ ហើយ​ការ​ប្រកួត​នេះ​ រៀបចំ​ដោយ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដោយ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​។ ការប្រកួត​នេះ​គឺជា​ការ​អបអរសាទរ​សម្រាប់​កុមារ​អាយុ​១៣​ឆ្នាំ ក្រោម​ប្រធានបទ កីឡា​គ្មាន​គ្រឿងញៀន​ដោយមាន​ការចូលរួម ពី​លោក​សាន វិជ្ជា​សា​រ៉ាវុធ អនុប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយ​មានជ័យ​។

លោក​សាប៊ូ​ន វិ​នតា ដែល​ជា​គណៈកម្មការ​រៀប​ចំការ ប្រកួត​តំណាង​ឲ្យ​កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ​បាន​និយាយ​ថា ក្នុង​កម្មវិធី​ប្រកួត​នេះ លោក​សាន​វិជ្ជា ​សា​រ៉ាវុធ​បាន​នាំយក​រង្វាន់​មក​ជូន​ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ​៦០​នាក់ ដែល​តំណាង​ឲ្យ​ក្រុម​ទាំង​៤ ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ក្នុង​នោះ​ក្រុម​នីមួយៗ ទទួល​បាន ទឹក​សុទ្ធ​ចំនួន​២ កេស​និង​នំ​២​ប្រអប់ ហើយ​និង​ទឹកក្រូច​១​កេស​ទៀតផង​។ លោក​សាន​ វិជ្ជា​សា​រ៉ាវុធ​បាន​ជួយ​ផ្តល់​ថវិកា​ជូន​ក្រុម​អាជ្ញាកណ្តាល​ចំនួន​២០​ម៉ឺន​រៀល​លោក​តាន់​​ គីម​ឡេង​ផ្តល់​ថវិកា​ជូន​ក្រុម​អាជ្ញាកណ្តាល​ចំនួន​២០​ម៉ឺន​រៀល​ដែរ​សម្រាប់​យក​ទៅ​ទិញ​អាហារ​បរិភោគ​លោក​ស៊ាន ​ស៊ី​ណាត​ប្រធាន​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ និង​លោក​ហុង​លៀង​បាន​ជួយឧបត្ថម្ភ​ទឹក​សុទ្ធ​១០​កេស លោក​ឃី គឺ​ម​ស្រឿ​ន​ទឹក​ផ្លែឈើ​៣​កេស​លោក​សី​ស៊ី​ល័យ​ទឹក​ផ្លែឈើ​២​កេស​។

លោក​សាន្ត​វិជ្ជា ​សារ៉ាវុ​ធ​បាន​និយាយ​បន្តថា​ ក្រោម​ការដឹកនាំ​របស់​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​នេះ​គេ​តែងតែ​ឆ្លៀត​ឱកាស​នៅពេល​ទំនេរ​ បាន​ដឹកនាំ​ក្រុមកីឡា​បាល់ទាត់​ក្មេង​ក្រោម​អាយុ​១៣​ចូល​មក​ប្រកួត​ ដើម្បី​ស្វែងរក​ជ័យលាភី​លេខ​១​ដល់​លេខ​៣ ​ដើម្បី​យក​ទៅ​ប្រកួត​ផ្តាច់​ព្រាត់​នៅ​ភ្នំពេញ​លោក​បញ្ជាក់​ទៀត​ថា កឡា​គឺ​ដើម្បី​សុខភាព​និង​ប្អូនៗ​ជៀសវាង​គ្រឿងញៀន​ទៀត​ផង​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684