ព័ត៍មានទាន់​ហេតុការណ៏
Search

វាយ​ប្រពន្ធ​ពោះធំ និង​កូនតូច​អាយុ​៨​ខែ​រួច​គេច​ខ្លួនបាត់​

ភ្នំពេញ ៖ ស្ត្រី​មាន​ផ្ទៃពោះ​៤​ខែ និង​កូនតូច​អាយុ​៨​ខែ​ម្នាក់ទៀត​ត្រូវ​ប្ដី និង​ឪពុក​របស់​ខ្លួន​វាយ​ទាត់​ធាក់​រហូត​ចុក​ឆ្អល់​រង​របួស​ធ្ងន់​ត្រូវ​បាន​គេ​ជូន​ទៅ​មន្ទីរពេទ្យ ឯ​បុរស​ជា​ប្ដី​បាន​គេច​ខ្លួនបាត់​។​
ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​ព្រលប់​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនរងគ្រោះ​មានឈ្មោះ​ចាន់ រ៉ា​ឌី​អាយុ​១៩​ឆ្នាំ​ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​ក្នុងភូមិ​កើតហេតុ​ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង​។

ឯ​បុរស​ជា​ប្ដី​ឈ្មោះ​វ៉ាន វឿន​អាយុ​២៤​ឆ្នាំ​មុខរបរ​កម្មករ​សំណង់​ស្នាក់នៅ​ជាមួយគ្នា មាន​ស្រុកកំណើត​នៅ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ខេត្តកណ្ដាល​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684