ព័ត៌មានជាតិ
មន្ត្រីក្រសួងការពារជាតិ នឹងចាក់វ៉ាក់សាំងកូវីដ១៩នៅមន្ទីរពេទ្យកេតុមាលា ថ្ងៃស្អែក
មន្ត្រីក្រសួងការពារជាតិ នឹងចាក់វ៉ាក់សាំង Sinohpharm នៅថ្ងៃស្អែក នៅមន្ទីរពេទ្យកេតុមាលា។ មន្ត្រីទាំងនោះរួមមាន ថ្នាក់ដឹកនាំ ប្រធានស្ថាប័នចំណុះក្រសួងការពារជាតិ ព្រមទាំងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ ឆ្នាំរហូតដល់អាយុលើសពី៥៩ ឆ្នាំ។
បើតាមក្រសួងការពារជាតិ ការចាក់វ៉ាក់សាំង SARS-Cov-2″ Sinopharm” ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានតាមស្ថាប័នកងឯកភាព ក្នុងកងយោធពលខេមរភូមិន្ទ ក្រុមវ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នឹងជូនដំណឹងពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់នៅពេលក្រោយ។

ជាមួយគ្នានោះ ក្រសួងការពារជាតិ បានអញ្ជើញថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងយោធពលខេមរភូមិន្ទ ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្តនេះផងដែរ ដើម្បីគាំទ្រគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការការពារសុខភាព និងលើកកម្ពស់សុខមាលភាពរបស់កងទ័ព។
គួរបញ្ជាក់ថា ការចេញសេចក្តីប្រកាសព័ត៌មានខាងលើ បានធ្វើឡើង ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិក្រសួងការពារជាតិ។
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់ចិន បានមកកម្ពុជា តាមជើងយន្តហោះយោធា Y-20 កាលពីវេលាម៉ោងម៉ោងប្រមាណជាង៤រសៀលថ្ងៃទី៧ ខែកុម្ភៈ ហើយសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកជំនួយវ៉ាក់សាំងរបស់ចិននេះថា ជាសក្ខីភាពថ្មីដ៏សំខាន់មួយទៀត ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេស និងប្រជាជនទាំង២ (កម្ពុជា-ចិន) នៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមគ្នា។
សម្តេចបញ្ជាក់ថា ការទទួលបានវ៉ាក់សាំងពីប្រទេសចិន ដោយសារតែយើងមានកិច្ចសហប្រតិបត្តិការល្អ បើគ្មានកិច្ចសហប្រតិបត្តិការល្អទេ យើងនឹងពុំទទួលបានវ៉ាក់សាំង សម្រាប់ប្រជាជនយើងនៅថ្ងៃនេះទេ៕
អត្ថបទ៖កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


