ព័ត៌មានអន្ដរជាតិ
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាស្នើសមភាគីថៃជួយគាំទ្រលទ្ធិប្រជាធិបតេយ្យ
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ដែលបានដណ្តើមអំណាចជាលើកដំបូងនៅក្នុងរដ្ឋប្រហារបាននិយាយនៅថ្ងៃពុធ ទី១០ ខែកុម្ភៈ នេះថា លោកបានទទួលលិខិតពីមេដឹកនាំរបបយោធាថ្មីរបស់មីយ៉ាន់ម៉ា ស្នើសុំឲ្យជួយគាំទ្រលទ្ធិប្រជាធិបតេយ្យ ។

លោក ប្រាយុទ្ធ ដែលបានផ្តួលរំលំនាយករដ្ឋមន្រ្តីជាប់ឆ្នោតកាលពីឆ្នាំ ២០១៤ និងបានចូលកាន់តំណែង បន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០១៩ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងបាងកកថា លោកតែងតែគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសជិតខាង ។
លោក ប្រាយុទ្ធ បាននិយាយថា “យើងគាំទ្រដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែអ្វីដែលសំខាន់បំផុតនៅថ្ងៃនេះគឺរក្សាទំនាក់ទំនងល្អ ពីព្រោះវាជះឥទ្ធិពលដល់ប្រជាជន សេដ្ឋកិច្ចពាណិជ្ជកម្មព្រំដែន ជាពិសេសស្ថានភាពនៅពេលនេះ” ។

ចាប់តាំងពីរដ្ឋប្រហារ ប្រទេសមីយ៉ាន់ម៉ាត្រូវបានជំរុញដោយបាតុកម្មធំបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ ខណៈក្រុមអ្នកគាំទ្រលោកស្រី អ៊ុងសាន ស៊ូជី បានប្រឆាំងនឹងរដ្ឋប្រហារដែលបានបញ្ឈប់ការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេលមួយទសវត្សរ៍ ។
កងទ័ពរបស់លោក Min Aung Hlaing បានផ្តួលរំលំមេដឹកនាំស៊ីវិលដែលបានជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី ១ ខែកុម្ភៈ និងបានចាប់ឃុំខ្លួនលោកស្រីដោយចោទប្រកាន់ពីបទក្លែងបន្លំនៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុនដែលគណបក្សរបស់លោកស្រីបានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី ខណៈគណៈកម្មការបោះឆ្នោតបានច្រានចោលការអះអាងរបស់កងទ័ព ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងបើកសម័យប្រជុំពិសេសស្តីពីស្ថានភាព មីយ៉ាន់ម៉ា
ចុចអាន ៖ បាតុកម្មប្រឆាំងរដ្ឋប្រហារមីយ៉ាន់ម៉ានៅតែបន្តទោះមានការបង្ហូរឈាម
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


