KPT+
សញ្ញាតូចៗបង្ហាញថា អ្នកទាំងពីរសមជាគូព្រេងពីបុព្វេ បើបានជាគ្រួសារគ្មានថ្ងៃប្រេះឆា
ស្រលាញ់គ្នាផ្សេង នៅជាមួយគ្នាបានផ្សឹង តស៊ូនឹងគ្នាពេញមួយជីវិតរឹតតែជារឿងលំបាកនឹងរកបាន។ មនុស្សជាច្រើនគូក្នុងសម័យកាលនេះ ស្រលាញ់គ្នាស្លាប់រស់តែចុងក្រោយស្អប់គ្នា មុខមិនចង់ឃើញ សំឡេងមិនចង់ឭ។ ចំណែកខ្លះទៀត អត់ស្រលាញ់គ្នាសោះ ក៏ត្រូវបង្ខំរស់នៅជាមួយគ្នាដើម្បីតែល្អមើល។
ខាងក្រោមនេះជាសញ្ញាតូចៗបង្ហាញថា ប្រុសស្រីពីរនាក់ទំនងជាសន្និវាសចារមកជាមិត្ត១០០ ឆ្នាំពិតមែន៖
១ មានចិត្តស្មោះមិនប្តូរ

បែកគ្នាយូរយ៉ាងណា មិនស្រវាអ្នកថ្មីនៅឯរៀងខ្លួន ចិត្តស្នេហ៍នៅតែក្តៅងំរលឹកនឹកដល់គ្នា ឃើញគ្នាកាលណា រងើកស្នេហ៍ឆាបឆេះក្តៅ។ ស្រីណាប្រុសណាក៏មកជំនួសតំណែងមិនបាន នេះហើយដែលពាក្យចាស់លោកថា គូពីអតីតជាតិ ជួបពេលណាកើតចិត្តចម្លែកពេលនោះ មិនងាយរកអ្នកផ្សេងជំនួសបាន។
២ ភ្លេចរឿងខុស ស្រណោះតែរឿងល្អ
មនុស្សលើកលែងអធ្យាស្រ័យគ្នាបាន អនុលោមទៅតាមកម្រិតគេស្រលាញ់គ្នាជ្រៅប៉ុនណា ។ ចំណែកមនុស្សដែលមានស្នេហាពិត មិនអាចមើលខុសចោលត្រូវ ហើយបំភ្លេចគ្នាបានគ្រាន់តែទំនាស់តិចតួច ការខ្នក់គ្នាលិចកើតឡើយ ដូចជាពាក្យចាស់ពោលថា ស្រលាញ់ងប់ ខ្មោចធ្វើលែងត្រូវ។
៣ ការពារគ្នាពីក្រោយខ្នង

មនុស្សមានចិត្តតែមួយ បើឃើញម្នាក់ដូចកំពុងឃើញម្នាក់ទៀតដែរ។ អ្នកណានិយាយបំពានធ្វើបំពានលើម្នាក់ទៀត គេនឹងចេញមុខការពារឬទាមទារយុត្តិធម៌ភ្លាមៗ ដូចចង់ប្រាប់ពិភពលោកនេះថា គេជាមនុស្សយល់ចិត្តគ្នាបំផុត។
៤ ពេលវេលាព្រាត់ហើយជួបវិញ
មនុស្សជាគូព្រេងនឹងគ្នាពេលវេលាមិនពង្វៀងបានយូរឡើយ គង់តែបែកហើយជួបវិញបាន ព្រោះចិត្តនៅមានចំពោះគ្នា ដូចពាក្យចាស់ថា បើមនុស្សនៅមានចិត្តភ្នំមួយបាំងពីមុខក៏ស្កាត់រកបាន បើមនុស្សលែងចង់ឃើញប្រាណ ត្រឹមមុខផ្ទះសោះ ដើរមិនឱ្យជួប។
៥ គ្មានអាថ៌កំបាំង

រវាងពួកគេគ្មានទេការសម្ងាត់។ ពួកគេដឹងគ្នា យល់ពីគ្នានិងជឿជាក់ទុកចិត្ត មិនមានសម្តីណាមកពន្យល់បំបែកបាន។ សូម្បីម្នាក់ទៀតមិននិយាយអ្វី ក៏គូស្នេហ៍អាចយល់ដល់ជម្រៅចិត្ត និងស្របតាមគំនិតមិនចាំបាច់បញ្ចេញវាចាឡើយ នេះជាអាថ៌កំបាំងនៃនិស្ស័យស្នេហ៍ដែលមានតែគូព្រេងទើបមាន។
៦ ញញឹម
អ្នកទាំងពីរមិនញញឹមដាក់បុរសឬស្រីផ្សេងដូចពេលគេញញឹមរកគ្នាឡើយ។ ពួកគេទុកស្នាមញញឹមឥតព្រាងទុក ឥតខ្វល់ខ្វាយ និងឥតសំចៃ ប្រើតែចំពោះគ្នា ជាស្នាមញញឹមដែលមនុស្សគ្មានស្នេហាពិតមិនដេលបានប្រទះឡើយក្នុងជីវិតរបស់ពួកគេ៕
ប្រែសម្រួល៖ ហាណា
ចុចអាន៖ ដំណាក់កាលទាំង ៥ ដែលគូស្នេហ៍ត្រូវឆ្លងកាត់ទម្រាំបានចូលរោងការ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


