Connect with us

សុខភាព

យល់​ដឹង និង​ផលប្រយោជន៍​នៃ​ការ​ផ្លុំ​ខ្យល់​វិភាគ​មេរោគ​ក្រពះ​

បានផុស

នៅ

​ក​) អ្វី​ជា​ការ​ផ្លុំ​ខ្យល់​រក​មេរោគ​ក្រពះ (H. Pylori)?

ជា​វិធីសាស្ត្រ​មួយ ​ដែល​អាចឲ្យ​យើង​ធ្វើ​រោគវិនិច្ឆ័យ​បាន​ថា អ្នកជំងឺ​មាន​មេរោគ​ក្រពះ​ឬទេ​ដោយ​មិនចាំបាច់​តម្រូវ​ឲ្យ​អ្នកជំងឺ​ធ្វើការ​ឆ្លុះ​ក្រពះ​នោះ​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខ​) តើ​ការ​ផ្លុំ​ខ្យល់​រក​មេរោគ​ក្រពះ ​ត្រូវ​ធ្វើឡើង​ដោយ​របៀប​ណា​?

​ការធ្វើ​តេស្ត​នេះ ​គឺ​តម្រូវឲ្យ​អ្នកជំងឺ​ផឹកថ្នាំ​មួយ​គ្រាប់​ ដែល​មាន​សារធាតុ​អ៊ុយ​រ៉េ និង​កាបូន​ដែល​សារធាតុ​កាបូន​នេះ​ អាច​ឲ្យ​គេ​កំណត់​ចំណាំ​បាន​។​

​បើ H. Pylori មាននៅ​ក្នុង​ក្រពះ​វា​និង​បម្លែង​សារធាតុ​អ៊ុយ​រ៉េ​ឲ្យ​ទៅជា​កាបូន​ឌី​អ៊ុក​ស៊ីត​។ កាបូន​ឌី​អ៊ុក​ស៊ីត​និង​ត្រូវ​ស្រូប​ចូលទៅក្នុង​ឈាម​ហើយ​ត្រូវ​បញ្ចេញ​ទៅវិញ​នៅ​ក្នុង​សួត​(​ដង្ហើមចេញ​)​។ ខ្យល់​ដង្ហើមចេញ​ ត្រូវ​បាន​រក្សាទុក​ក្នុង​ថង់​មួយ​ ដើម្បី​ធ្វើការ​ពិនិត្យ​រក​កាបូន​ឌី​អ៊ុក​ស៊ីត​។

​បើ​កាបូន​ ដែល​មាន​នៅ​ក្នុង​គ្រាប់​ថ្នាំ​ ត្រូវ​បាន​វិភាគ​រក​ឃើញ​ដោយ​ម៉ាស៊ីន​ក្នុង​ខ្យល់​ដង្ហើម​របស់​អ្នកជំងឺ​នេះ​ បញ្ជាក់​បាន​ថា​អ្នកជំងឺ​មាន​មេរោគ​។​ ផ្ទុយទៅវិញ​បើ​មិន​មាន​កាបូន​ ដែល​នៅ​ក្នុង​គ្រាប់​ថ្នាំ​ត្រូវ​បាន​រកឃើញ​នោះទេ បញ្ជាក់​ថា​អ្នកជំងឺ​មិន​មាន​មេរោគ​ក្រពះ​នោះ​ទេ​។​

​គ​) ដើម្បី​ធ្វើតេស្ត​នៃ​ការ​ផ្លុំ​ខ្យល់​រក​មេរោគ​ក្រពះ តើ​អ្នកជំងឺ​ត្រូវ​ត្រៀម​អ្វីខ្លះ​?

​ការធ្វើ​តេស្ត​ គឺ​តម្រូវ​ឲ្យ​អ្នកជំងឺ​៖

– តម​អាហារ​រយៈពេល ៤-៦​ម៉ោង​

– បញ្ឈប់​នូវ​ការប្រើប្រាស់​ថ្នាំ​ផ្សះ​រយៈពេល​យ៉ាងតិច​១​ខែ​

– បញ្ឈប់​នូវ​ការប្រើប្រាស់​ថ្នាំ​ក្រពះ​រយៈពេល​យ៉ាងតិច ២ សប្តាហ៍​

​ឃ​) តើ​តេស្ត​នៃ​ការ​ផ្លុំ​ខ្យល់​រក​មេរោគ​ក្រពះ​អាច​មាន​ផលវិបាក​ដែរ​ឬទេ​?

​មិនមាន​ទេ ជាទូទៅ​ការ​ធ្វើ​តេស្ត​នៃ​ការ​ផ្លុំ​ខ្យល់​រក​មេរោគ​ក្រពះ​អាច​ធ្វើ​ទៅ​បាន​ដោយ​ពី​របៀប​

– ដោយ​ការប្រើប្រាស់​នូវ​កាបូន​១៤ (​ដែល​មាន​សារធាតុ​វិទ្យុសកម្ម​)

– ដោយ​ការប្រើប្រាស់​នូវ​កាបូន​១៣ (​មិន​មាន​សារធាតុ​វិទ្យុសកម្ម​)

​ការធ្វើ​តេស្ត​ដោយ​ការប្រើប្រាស់​នូវ​កាបូន​១៤ ​ត្រូវ​បាន​គេ​រកឃើញ​មុនដំបូង​និង​ត្រូវដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​ប្រុងប្រយ័ត្ន ព្រោះ​តេស្ត​នេះ​មាន​បង្កប់​នូវ​សារធាតុ​វិទ្យុសកម្ម​ ដែល​អាច​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។ ការសិក្សា​ជា​បន្ត​បាន​បង្ហាញឲ្យ​ឃើញ​ថា​ វិទ្យុសកម្ម​ដែល​មាន​នៅ​ក្នុង​ការធ្វើ​តេស្ត​ដោយ​កាបូន​១៤​ គឺ​មាន​ចំនួន​តិច (​គឺ​វា​មានការ​ប៉ះពាល់​តិចតួច​បំផុត​) ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​មាន​សុវត្ថិភាព​និង​អាច​ទទួល​យក​បាន​។​

​ចំណែកឯ​ការធ្វើ​តេស្ត​ដោយ​ការប្រើប្រាស់​នូវ​កាបូន​១៣​ ត្រូវ​បាន​រកឃើញថា មិនមាន​សារធាតុ​វិទ្យុសកម្ម​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​នោះទេ​។

​ក្រុមគ្រូពេទ្យ​ជំនាញ​ឯកទេស​ក្រពះ ពោះវៀន​នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​ជ្រើសរើស​យក​ម៉ាស៊ីន​តេស្ត ​ដែល​ប្រើប្រាស់​នូវ​កាបូន​១៣ ដែល​មាន​លក្ខណៈ​ទំនើប​ចុងក្រោយ​នៃ​បច្ចេកវិទ្យា​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព ធានា​បាន​នូវ​ការពារ​សុខភាព​១០០%​។ ដូច្នេះ​បើ​លោក លោកស្រី​មាន​មន្ទិល​លើ​បញ្ហា​រោគ​ក្រពះ ហើយ​មានបំណង​ស្វែងរក​ការធ្វើ​រោគវិនិច្ឆ័យ​តាមរយៈ​ការធ្វើ​តេស្ត​រក​មេរោគ​ក្រពះ​ ដោយ​ការ​ផ្លុំ​ខ្យល់​ ដែល​ជា​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប សូម​លោក លោកស្រី​អញ្ជើញ​មក​មន្ទីរពេទ្យ​កាល់ម៉ែត​ជួប​ពិគ្រោះ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​អ្វី​ទៅជា​ការ​រលាក​ប្រព័ន្ធ​ទឹកមូត្រ​ស្រួចស្រាវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម