Connect with us

ព័ត៌មានជាតិ

ខេត្តកណ្តាលនឹងមានរោងចក្រដំឡើង​យានយន្តដើរដោយថាមពលអគ្គិសនី

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន ២ គឺទីមួយក្រុមហ៊ុន “ONION MOBILITY CO., LTD” ដែលមានគម្រោងសាងសង់រោងចក្រផ្គុំ នឹងដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើដោយថាមពលអគ្គិសនី។

គម្រោងបង្កើតរោងចក្រនេះ ស្ថិតនៅក្នុងក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ខេត្តកណ្តាល ដែលមានទុនវិនិយោគប្រមាណ ២០ លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ៣៨០ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងបង្កើងរោងចក្រមួយទៀតគឺជាគម្រោងរបស់ក្រុមហ៊ុន “SHANE (CAMBODIA) FURNITURE CO., LTD” គឺជាគម្រោងបង្កើតរោងចក្រផលិតសាឡុង គ្រែ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង។

គម្រោងសាងសង់រោងចក្រនេះ មានទុនវិនិយោគប្រមាណ ៤៧,៧​លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២០កន្លែង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម