ព័ត៍មានទាន់​ហេតុការណ៏
Search
eee

វីរ​បុរស​ប្រដាល់ Muhammad Ali ​ឈរ​ខាង​កីឡាករ Manny Pacquiao

 

វីរ​បុរស​ប្រដាល់ គឺ​លោក Muhammad Ali​ចង់​ឲ្យ​កីឡាករ Manny Pacquiao យកឈ្នះ​កីឡាករ Floyd Mayweather នៅ​ការប្រកួត​ដ៏​មហស្ចារ្យ​របស់​អ្នក​ទាំងពីរ​ក្នុងពេល​ដ៏​ខ្លី​ខាង មុខនេះ នៅលើ​សង្វៀន MGM Grand Garden Arena ​ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស សហ​រដ្ឋអាមេ រិក។ នេះបើ​យោងតាម​សម្តី​កូនស្រី​របស់លោក។

នាង Rasheda Ali បាន​អះអាងថា ឪពុក​របស់​​នាង​គោរព​សមត្ថភាព​លើស​ង្វៀន​របស់​កីឡាករ​ហ្វីលីពីន​ម្នាក់នេះ​ខ្លាំងណាស់​។​

នាង​បាន​និយាយប្រាប់​កាសែត TMZ ថា ឪពុក​​របស់​នាង​ឈរ​ខាង​កីឡាករ Manny Pacquiao គ្រប់យ៉ាង ហើយ​គាត់​ពិតជា​ចូលចិត្ត​ស្តេច​គីង​កុង​ម្នាក់​នេះ​ខ្លាំងណាស់។​

នាង Rasheda បាន​និយាយថា ឪពុក​របស់​នាង​ក៏​បានដឹង​ច្បាស់​ពី​សមត្ថភាព​ប្រកួត​របស់​កីឡាករ Mayweather ប៉ុន្តែ​គាត់​ទទួលស្គាល់ថា កំពូល​អ្នក​ប្រដាល់​ទាំងពីរ​នាក់ មាន​បុគ្គ​លិក​លក្ខណៈ​ខុសគ្នា​ស្រឡះ​ ហើយ​គាត់​គឺជា​អ្នក​គាំទ្រ​ម្នាក់​គត់​របស់​កីឡាករ Pacquiao​។ នាង​បន្តទៀតថា ឪពុក​របស់​នាង យល់ច្បាស់​ពី​ជើង​ខ្លាំង​នៅក្នុង​វិស័យ​ប្រដាល់ ហើយ​គាត់​ក៏​អាច​ព្យាករ​ដឹង​មុន​ពី​អ្នក​ដែល​អាចមាន​សមត្ថភាព​ឈ្នះ​ការប្រកួត​ផងដែរ​។​

គួរ​ឲ្យ​ដឹងថា ខណៈដែល​ការប្រកួតកាន់តែ​ខិតជិត​មកដល់​នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ២០១៥​​ខាង​មុខ​នេះហើយ​នោះ គូប្រកួត​ទាំងពីរ​នាក់ តែងតែ Update ​ព័ត៌មាន ក៏ដូចជា​រូបថត​អំឡុង​ពេល​ហ្វឹកហាត់​របស់​ពួកគេ តាម​គេហទំព័រ​អន​ឡាញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684