Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់និងដាណឺម៉ាក ចាប់ខ្លួនជនសង្ស័យក្រុម ISIS ១៤នាក់ រៀបផែនការវាយប្រហារភេរវកម្ម

បានផុស

នៅ

ក្នុងអំឡុងការវាយឆ្មក់រួមគ្នា គ្រឿងផ្ទុះជាច្រើនត្រូវបានរឹបអូសរួមជាមួយនិមិត្តសញ្ញាក្រុម ISIS និងសម្ភារៈឃោសនាក៏ដូចជាច្បាប់ចម្លងនៃគម្ពីគូរ៉ានជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យុដាណឺម៉ាកបានផ្សាយថា បន្ទាប់ពីការវាយឆ្មក់រួមគ្នាជាបន្តបន្ទាប់នៅក្នុងប្រទេសទាំងពីរ ប៉ូលិសដាណឺម៉ាកនិងអាល្លឺម៉ង់ បានចាប់ខ្លួនជនសង្ស័យមួយក្រុមដែលមានកាន់កាប់គ្រឿងផ្ទុះនិងមានផែនការធ្វើភេរវកម្ម។

មនុស្សសរុបចំនួន១៤នាក់ត្រូវបានចាប់ខ្លួន ដែលក្នុងនោះមាន១៣នាក់ស្ថិតក្នុងតំបន់ Zealand របស់ប្រទេសដាណឺម៉ាក។ បងប្អូនជនជាតិស៊ីរី៣នាក់អាយុ៣៣ឆ្នាំ ៣៦ឆ្នាំនិង៤០ឆ្នាំត្រូវបានជ្រើសរើសជាមេដឹកនាំ។ ពីរនាក់ក្នុងចំណោមពួកគេត្រូវបានចាប់ខ្លួនអំឡុងការវាយឆ្មក់នៅដាណឺម៉ាក រួមជាមួយនឹងសារធាតុគីមីជាច្រើន។ អ្នកទីបីត្រូវបានចាប់ខ្លួននៅរដ្ឋ Hesse របស់អាល្លឺម៉ង់។

យោងតាមប៉ូលិសដាណឺម៉ាក PET បានឲ្យដឹងថា បុគ្គលដែលត្រូវបានចាប់ខ្លួនទាំងនេះបានប្រមូលអាវុធនិងគ្រឿងបន្លាស់ដើម្បីផលិតគ្រឿងផ្ទុះឬជួយក្នុងដំណើរការនេះ។

សារធាតុគីមីទាំងនោះរួមទាំងស្ពាន់ធ័រដែលប៉ូលិសសង្ស័យថាអាចត្រូវបានប្រើដើម្បីបង្កើតគ្រាប់បែកផងដែរនោះ ត្រូវបានរកឃើញនៅទីក្រុង Holbæk នៃប្រទេសដាណឺម៉ាក។

ក្នុងអំឡុងពេលនៃការវាយឆ្មក់ក្នុងផ្ទះមួយនៅទីប្រជុំជន Dessau នៃប្រទេសអាល្លឺម៉ង់ រំសេវចំនួន១០គីឡូក្រាមនិងទង់ដែលតុបតែងដោយនិមិត្តសញ្ញាក្រុម ISIS ត្រូវបានរកឃើញ។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ទេថាតើអាវុធនោះ មានបំណងវាយប្រហារតែមួយលើកឬច្រើនលើកនោះទេ។

សម្ភារៈឃោសនាទាក់ទងនឹងក្រុ​ម ISIS ដែលពីមុនមានជាប់ទាក់ទងនឹងការវាយប្រហារភេរវកម្មជាច្រើនលើកនៅអឺរ៉ុបរួមទាំងនៅប៉ារីសកាលពីខែវិច្ឆិកាឆ្នាំ២០១៥ដែលមានមនុស្ស១៣០នាក់ត្រូវបានសម្លាប់ត្រូវបានរកឃើញផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥០ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម