Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ​ប្រាប់​ទូត​សិង្ហបុរី​នូវ​យុទ្ធសាស្ត្រ​បី​ ក្នុង​ការ​ទប់ស្កាត់​កូ​វីដ​១៩ ដោយ​ជោគជ័យ​ ​ ​

បានផុស

នៅ

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុញ្ញាត​ឲ្យ​លោក ម៉ៃ​ឃែ​ល តាន់ កេង​ស៊ុ​ង​ (Michael Tan keng Siong )​ ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ប្រចាំ​កម្ពុជា​ចូល​ជួប​សំដែង​ការគួរសម​និង​ជម្រាបលា​នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី (​វិមាន​សន្តិភាព​)​នា​ព្រឹក​ថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អ៊ាង សុផល្លែត​ ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា​៖ លោក ម៉ៃ​ឃែ​ល តាន់ កេង​ស៊ុ​ង បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា​ក្នុង​បេសកកម្ម​នៅ​កម្ពុជា​ លោក​បាន​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តាម​ស្ថាប័ន និង ជាមួយ​ប្រជាជន​កម្ពុជា​យ៉ាង​ល្អ​ធ្វើ​ឲ្យ​បេសកកម្ម​ការ ទូត​របស់​លោក​នៅ​កម្ពុជា​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នោះ​ គឺ​នាំមក​នូវ​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​មានការ​កើន​ឡើង​ខ្ពស់​មួយ​កម្រិត​ថែមទៀត ។​

​លោក ម៉ៃ​ឃែ​ល តាន់ បាន​បន្ត​ក្នុង​បេសកកម្ម​របស់​លោក​នៅ​កម្ពុជា​ក៏​ចំ​ពេល​កូ​វីដ​១៩ បាន​រាតត្បាត​ពិភពលោក​ក៏ដូចជា​កម្ពុជា​។ ​លោក​បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន កម្ពុជា​គឺជា​ប្រទេស​ ដែល​មាន​សុវត្ថិភាព​បំផុត​ក្នុង​ការរស់នៅ​ផុត​ពី​ការ​ឆ្លង​កូ​វីដ​១៩ ។ លោក​ក៏បាន​ជម្រាប​ជូន​សម្តេច​ផងដែរ​ថា​លោក​ពិត​ជា​មាន​មោទនភាព​ណាស់​ ដែល​រដ្ឋាភិបាល​សឹង្ហ​បុរី​បាន​អនុញ្ញាត​ឲ្យ​លោក​រៀបចំ​នូវ​ពិធី​អបអរ​ខួប​លើក​ទី ៥៥ នៃ​ចំណង​ការទូត​តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​បង្ហាញ​គំនូរ​លើ​ជញ្ជាំង​សិល្បៈ ម្ហូបអាហារ តន្ត្រី និង​វប្ប ធម៌​របស់​ប្រទេស​ទាំងពីរ​កាលពី​ចុងខែ​កុម្ភៈ​ឆ្នាំ​២០២០​កន្លងទៅ​ដោយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​កាន់តែ​រឹងមាំ​និង​ស៊ីជម្រៅ​រវាង​ប្រជាជន​និង​ប្រទេស​ទាំងពីរ​។ ​ដោយ​យល់​ឃើញ​ថា ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​សុវត្ថិភាព​និង​មានការ​ឆ្លងកាត់ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ការរៀបចំ​នោះ​ គឺ​បាន​ប្រព្រឹត្ត​ទៅ​បាន​ជោគជ័យ​ដោយ​អនុវត្ត​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​យើង​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩​។

​លោក ម៉ៃ​ឃែ​ល តាន់ ក៏បាន​បន្ថែម​ទៀត​ដែរ​ថា​៖ ​លោក​មាន​ជំនឿ​ជាក់​ថា​កម្ពុជា​និង​សិង្ហ​បុរី​នឹង​អាច​មាន​ទំនាក់ទំនង​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​និង​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​មួយកម្រិត​ថែមទៀត​ហើយ​ទាំងនេះ ​អាច​ធ្វើ​ទៅបាន​ គឺ​ដោយមាន​ការ​គាំទ្រ​ក្នុង​ការ​សម្របសម្រួលនិង​ការ​កិច្ចសហការ​ល្អ​ប្រសើរ​រ​វាង​រាជរដ្ឋាភិបាល​និង​រដ្ឋាភិបាល​រវាង​ស្ថាប័ន​និង​ស្ថាប័ន​ជាពិសេស​រវាង​មន្ត្រីរាជការ​ និង​មន្ត្រីរាជការ​,​ ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​សិង្ហ​បុរី​ ដែល​បាន​ជួយ​គាំទ្រ​កម្ពុជា​រយៈពេល​កន្លងមក​ហើយ​ ក៏បាន​យល់ស្រប​ជាមួយនឹង​ការលើកឡើង​ការវាយតម្លៃ​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​របស់​លោក ម៉ៃ​ឃែ​ល តាន់ ។ សម្ដេច​បាន​អំណរគុណ​ចំពោះ​លោក ម៉ៃ​ឃែ​ល តាន់ ដែល​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ពង្រីកពង្រឹង និង​លើកកម្ពស់​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ នៅ​ក្នុង​បេសកកម្ម​កា​ទូត​រយៈពេល​៤​ឆ្នាំ​កន្លះ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ។ ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ សម្ដេច​បាន​ជម្រាប​ជូន លោក ម៉ៃ​ឃែ​ល តាន់ នូវ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ​ដែល​ក្នុង​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មាន​យុទ្ធសាស្ត្រ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​តាមរយៈ​ សមរ​ភូមិ​បី​ទី​១ គឺ​ធ្វើ​យ៉ាងណា​ប្រយុទ្ធ​ទប់ស្កាត់​កុំ​ឲ្យ​ការ​នាំ​ចូល​ជំងឺ​នេះ​មកពី​ប្រទេសក្រៅ​របស់​កម្ពុជា ,​ សមរភូមិ​ទី​២ គឺ​ធ្វើ​យ៉ាងណា​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វី​១៩​នេះ​ទៅ កាន់​សហគមន៍​ និង​សមរភូមិ​ទី​៣ ព្យាបាល​អ្នក​ជំងឺ​បាន​ឆ្លង​ជំងឺ​នេះ​ហើយ​អាច​ជា​សះស្បើយ​បាន​ ដោយ​មិន​មាន​អ្នក​ស្លាប់៕

អត្ថបទ​៖ ​ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៤៨ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ១ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម