Connect with us

ព័ត៌មានជាតិ

សាខាមីក្រូហិរញ្ញវត្ថុអេស៊ីលីដានៅភូមានៅតែដំណើរការ ទោះស្ថិតក្រោមការគ្រប់គ្រងដោយយោធា

បានផុស

នៅ

បើទោះបីជាប្រទេសភូមាកំពុងស្ថិតក្រោមការគ្រប់គ្រងដោយក្រុមយោធា ប៉ុន្តែអាជីវកម្មរបស់​ក្រុមហ៊ុនវិនិយោគបរទេសជាច្រើននៅតែបើកដំណើរការធម្មតា ខណៈក៏មានដែរ ក្រុមហ៊ុនបរទេសមួយ​ចំនួនក៏បាន​ដកខ្លួន​ចេញពីការវិនិយោគក្នុងប្រទេសដែលកំពុងជួបភាពចលាចលនេះដែរ។

ទោះយ៉ាងណា សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់សាខាធនាគារអេស៊ីលីដានៅកម្ពុជា មិនមានជួបបញ្ហាអ្វីនោះទេ ដោយកំពុងបើកដំណើរការធម្មតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកបណ្ឌិត អិុន ចាន់នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​ អេស៊ីលីដា បានថ្លែងប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១២ ខែកុម្ភៈនេះថា សាខាអេស៊ីលីដានៅភូមាមានអជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ១៥ ការិយាល័យ ដែលកំពុងបើកដំណើរការធម្មតា មិនមានបញ្ហាអ្វីនោះទេ។

លោកបន្តថា “ យើងអត់ដកអីទេ យើងបន្តអាជីវកម្មធម្មតា ព្រោះយើងផ្តល់​តែឥណទានទេ គ្មានសេវាអ្វីផ្សេងក្រៅពីឥណទាន ហើយស្ថានភាពនៅទីនោះក៏ធម្មតាដែរ”។

នៅអំឡុងពេលរដ្ឋប្រហារកាលពីថ្ងៃទី១ដើមខែកុម្ភៈ ដែលជាថ្ងៃដំបូង សមាគមធនាគារភូមា បានឲ្យធនាគារឯកជនទាំងអស់ផ្អាកដំណើរការជាបណ្តោះអាសន្ន ខណៈដែលអ៊ីនធើណេតត្រូវកាត់ផ្តាច់ និងជួបបញ្ហារអាក់រអួល ប៉ុន្តែបញ្ហានេះត្រូវបានតភ្ជាប់ឡើងវិញនៅប៉ុន្មានថ្ងៃបន្ទាប់ពីផ្ទុះការតវ៉ាខ្លាំងក្លាពីប្រជាពលរដ្ឋ។

អាជីវកម្មនិងវិនិយោគធំៗជាច្រើន ព្រួយបារម្ភពីសុវត្ថិភាពក្នុងពេលដែលប្រទេសអាស៊ានមួយនេះគ្រប់គ្រង់ដោយយោធា ដោយក្រុមហ៊ុនមួយចំនួន បានដកខ្លួនចេញ ខណៈក្រុមហ៊ុនជាច្រើនទៀតកំពុងពិចារណាថា តើគួរបន្ត ឬដកចេញ។

រដ្ឋប្រហារនៅភូមា បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី១ ដើមខែកុម្ភៈនេះ ដឹកនាំដោយលោក មីន អ៊ុងឡាំង មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអូសទម្លាក់រដ្ឋាភិបាលស៊ីវិល នឹងចាប់ឃុំខ្លួនលោក ស្រី អ៊ុង សាន ស៊ូជី អតីតទីប្រឹក្សារដ្ឋ ដោយ​ចោទប្រកាន់​លោកស្រី អ៊ុងសានស៊ូជី ​ពី​បទ​រំលោភ​ច្បាប់​ពាណិជ្ជកម្ម។

ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិលនេះដែរ ​សហគមន៍​អន្តរជាតិ​បាន​ធ្វើ​ការ​ថ្កោល​ទោស និងដាក់ទណ្ឌកម្មប្រទេសនេះ​ ខណៈដែលប្រជាជនរាប់ម៉ឺននាក់នៅទូរទាំងប្រទេសបាន​ងើប​ឡើង​តវ៉ា​ប្រឆាំង​នឹង​របប​សឹក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម