Connect with us

KPT+

រឿងរ៉ាវលាក់បាំង៨ យ៉ាងអំពីប្រធានាធិបតីកូរ៉េខាងជើងលោក គីមជុងអ៊ុន

បានផុស

នៅ

ប្រហែលជាមិនមាន​អ្នកណាដែលថា ​មិនធ្លាប់ឮព័ត៌មាន​អំពី​លោកប្រធានាធិបតីល្បីឈ្មោះរបស់កូរ៉េខាងជើង គីមជុងអ៊ុន ថា​ជាថ្នាក់ដឹកនាំដែលត្រូវគេប្រសិទ្ធិនាមថា មេដឹកនាំផ្ដាច់ការ សតវត្សចុងក្រោយនេះទេ។ យ៉ាងណាក៏ដោយខាងក្រោម​អាចជារឿងរ៉ាវលាក់បាំងមួយចំនួនដែលមាន​នៅមាន​អ្នក​មិនធ្លាប់ដឹង​ដែរ អំពីលោក គីម រួមមាន​ ៖

១. ថ្ងៃខែឆ្នាំកំណើតមិនច្បាស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី គីមជុងអ៊ុន កើតនៅថ្ងៃទី ៨ ខែមករា ឬថ្ងៃទី ៦ ខែកក្កដា ក្នុងឆ្នាំ ១៩៨២ ឬឆ្នាំ ១៩៨៣ ឬប្រហែលជាឆ្នាំ ១៩៨៤។ ហេតុអ្វីកាលបរិច្ឆេទហាក់ច្របូកច្របល់ម្លេះ? ប្រភពខ្លះនិយាយថា មេដឹកនាំរូបនេះបានកែឆ្នាំកំណើត ព្រោះលោកចង់មានវ័យចំណាស់បន្តិចដើម្បីឲ្យសាកសក្តិទៅនឹងឋានៈ។ លោកកែឆ្នាំប្រសូត្រផ្លូវការនៅឆ្នាំ ១៩៨២។ ប៉ុន្តែប្រភពស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងអះអាងថា គីមជុងអ៊ុន ពិតជាបានកើតនៅ ២ ឆ្នាំក្រោយឆ្នាំនោះ។

ទោះយ៉ាងណាក៏ដោយ លោកជាមេដឹកនាំវ័យក្មេងម្នាក់ក្នុងចំណោមមេដឹកនាំវ័យក្មេងបំផុតនៅលើពិភពលោក។

២. កុមារភាពដ៏អាថ៌កំបាំង

ថ្នាក់ដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ មិនត្រូវបានគេដឹងរឿងរ៉ាវកាលពីកុមារភាពរបស់លោកឡើយ សូម្បីតែរូបថតក៏កម្រឃើញបំផុត។ ទោះយ៉ាងណានៅឆ្នាំ ២០១៤ រូបថតកាលនៅក្មេងរបស់ គីមជុងអ៊ុន ត្រូវបានបង្ហាញនៅលើកញ្ចក់អេក្រង់ អំឡុងពេលវិស្សមកាលយោធាដ៏ធំមួយនៅប្រទេសកូរ៉េខាងជើង។ គេថា នោះជារូបភាពរបស់មេដឹកនាំប្រទេសតាំងពីលោកនៅក្មេង ប៉ុន្តែគ្មាននរណាម្នាក់ដឹងច្បាស់ថា វាពិតឬអត់នោះទេ។

៤. ក្រុមតន្រ្តីក្នុងស្រុកសុទ្ធតែជាស្រី

តន្ត្រីប៉ុបនៅប្រទេសកូរ៉េខាងជើង មិនដូចទៅនឹងសិល្បៈចម្រៀងដទៃដែលយើងធ្លាប់ដឹងនោះទេ។ ជំនួសឲ្យនារីសក់វែងឡើងច្រៀងលើឆាកជាមួយនឹងក្រុមតន្រ្តីករ នៅកូរ៉េខាងជើង មានតែក្រុមចម្រៀងយោធា ដោយមាននារីៗសុទ្ធតែកាត់សក់ខ្លី។ នៅក្នុងវីដេអូដែលបានបង្ហោះចេញពីប្រទេសនេះ គេអាចឃើញ តារាទាំងនោះច្រៀងក៏ដូចជាសម្ដែងតែអំពីជីវភាពប្រជាជនក្នុងស្រុកប៉ុណ្ណោះ។

រីឯក្រុមចម្រៀងស្រីល្បីបំផុតប្រចាំកូរ៉េខាងជើងគឺ “Moranbong” ដែលជាក្រុមត្រូវបានជ្រើសរើសដោយប្រធានាធិបតីផ្ទាល់តែម្ដង។

៥. មានងារផ្លូវការជាច្រើន

ថ្នាក់ដឹកនាំកំពូលសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើង មិនត្រឹមតែជាប្រធានគណបក្ស និងជាមេដឹកនាំប្រជាជនប៉ុណ្ណោះ  លោកមានងារផ្សេងទៀតដូចជា “The New Start”, “The Brilliant Comrade”, “The Genius Among Others” និង “The Marshall of North Korea” (ចាប់តាំងពីឆ្នាំ ២០១២ មក)។

ក្រៅពីនោះ បុរសរូបនេះមានសញ្ញាបត្រផ្នែករូបវិទ្យាពីសាកលវិទ្យាល័យ គីមអ៊ីលស៊ុង និងសញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យឯកជន HELP នៅប្រទេសម៉ាឡេស៊ីថែមទៀតផង។

៦. ធ្លាប់សិក្សានៅប្រទេសស្វីស តែប្រើឈ្មោះផ្សេង

នៅក្នុងសាលាមួយនៅជិតទីក្រុង Bern ប្រទេសស្វីសមាននិស្សិតមកពីប្រទេសកូរ៉េខាងជើងពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០០ ។ គីមជុងអ៊ុន ក៏ជានិស្សិតម្នាក់ដែលមានឈ្មោះចេញពីស្ថានទូត។ ប៉ុន្តែឈ្មោះពិតត្រូវបានកែ ហើយកាលណោះគ្មាននរណាដឹងថា លោកនឹងក្លាយជាប្រធានាធិបតីរបស់កូរ៉េខាងជើងនាពេលអនាគតឡើយ។ យ៉ាងណាក្ដី តាមរយៈរូបថតមួយកាលនៅសិក្សា គេអាចដឹងថា និស្សិតបន្លំឈ្មោះរូបនោះ ជាលោក គីមជុងអ៊ុន ប្រាកដណាស់។​ មិត្តរួមថ្នាក់លោក អះអាងថា កាលនៅរៀនក្រៅប្រទេស មេដឹកនាំផ្ដាច់ការរូបនេះ ជាមនុស្សកំប្លែង ចូលចិត្តកីឡាជាងនយោបាយ ហើយលោករៀនមិនពូកែនោះទេ។

៧. ចូលចិត្តបាល់បោះ និងជាមិត្តជាមួយកីឡាករអាមេរិកាំង Dennis Rodman

មិត្ដភក្ដិនៅសាលាដដែលបានអះអាងទៀតថា កាលពីនៅក្មេងលោក គីមជុងអ៊ុន ធ្លាប់គូររូបតារាបាល់បោះ Michael Jordan។ ក្នុងឆ្នាំ ២០១៣ ប្រធានាធិបតីកូរ៉េខាងជើងបានជួបកីឡាករបាល់បោះ Dennis Rodman និងនាំទៅលេងកោះផ្ទាល់ខ្លួនទៀតផង។ ទោះបីអ្នកទាំងពីរមានភាពខុសគ្នាខ្លាំងក៏ដោយ ប៉ុន្តែពួកគេបានក្លាយជាមិត្តភក្តិនឹងគ្នា។

៨. កាត់សក់ដោយខ្លួនឯង

ស្ទីលសក់របស់ គីមជុងអ៊ុន គឺកាត់តាមបែបយោធាសាមញ្ញ ហើយម៉ូដនេះគេឃើញលោកកាត់វាតាំងពីលេចមុខលើនយោបាយមកម្លេះ។ រឿងគួរចាប់អារម្មណ៍នោះថា លោកមិនទុកចិត្តជាងកាត់សក់នោះឡើយ ​ទើបជារឿយៗលោកកាត់សក់ដោយខ្លួនឯងផ្ទាល់៕

ប្រែសម្រួល៖ សន្យា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម