Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ប្រាប់ទៅកងកម្លាំង និងអាជ្ញាធរជាប់ព្រំដែន​ថៃទប់ស្កាត់ដាច់ណាត់កុំ​ឲ្យពល​ករឆ្លងចេញ-ចូលខុសច្បាប់

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់ទៅដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល អភិបាលខេត្តដែលមានព្រំដែនជាប់ប្រទេសថៃ ព្រមទាំងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ត្រូវរកវិធីទប់ស្កាត់ប្រជាជន ពលករខ្មែរឆ្លងដែនចេញ-ចូលខុសច្បាប់ ដើម្បីការពារគ្រោះថ្នាក់ នឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន កើតមានឡើងបន្ទាប់ពី មានករណីពលករខ្មែរម្នាក់ ឈ្មោះយឿន រ៉ន មានអាយុ ២៣ ឆ្នាំបានជួបគ្រោះថ្នាក់ជាន់មីនដាច់ជើងក្នុងពេលលួច​ឆ្លងដែន​ពីប្រទេសថៃចូលមកកម្ពុជា កាលពីម៉ោង ៧៖០០ ល្ងាចថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិត​នៅ​តំបន់ព្រៃភ្នំ ជាយ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីគេចចេញពីការធ្វើ ចត្តាឡីស័ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ សារអេឡិចត្រូនិកតេឡេក្រាម សម្តេចតេជោថ្លែងប្រាប់ឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអភិបាលខេត្តដែលនៅជាប់ព្រំដែនថៃ ព្រមទាំងកងកម្លាំងប្រដាប់អាវុធចម្រុះ មានថ្នាក់ដឹកនាំកងទ័ពផងដែរ ត្រូវធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋធ្វើដំណើរចូលមកតាមច្រកត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់ ដោយសារគ្រាប់មីន ដែលមានមួយករណីកើតឡើងនៅបន្ទាយមានជ័យជាន់មីនដាច់ជើងជាគំរូ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រសិនបើទុកបន្ត រឿងនេះ មិនចប់ទេ ការធ្វើដំណើរចេញ គឺមិនឲ្យចេញដាច់ខាត ដែលកន្លងទៅមានការទំនាក់ទំនងឲ្យចេញ។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅ លោកនេត សាវឿន ត្រូវចងក្រងមនុស្ស គឺរាជរដ្ឋាភិបាលគួតែ យកមុខសញ្ញារត់ពន្ធមនុស្ស ឆ្លងដែន យកមកគ្រប់គ្រងសិន ព្រោះកាលៈទេសៈនេះ ជាកាលៈទេសៈចាំបាច់ ត្រូវរកគ្រប់វិធីដើម្បីយកពួកក្រុមនេះឃុំគ្រង។

រូបតំណាងពលករឆ្លងដែនខុសច្បាប់

សម្តេចសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “ឥឡូវប្រសិនបើទុកបន្តគ្រោះថ្នាក់កាន់តែធំ វាទាក់ទិនទៅនឹងគ្រោះថ្នាក់ មីនកន្លែងខ្លះដោះមិនទាន់អស់នោះទេ ដើរចុះឡើង ទៅកន្លែងមិនទាន់ដោះមីន មានគ្រោះថ្នាក់ដាច់ជើង ឬស្លាប់ ដោយសារតែគ្រាប់មីនតែម្តង”។

បើតាមសម្តេចតេជោ ហ៊ុន សែន កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខេត្ត ត្រូវរកវិធីទប់​ស្កាត់ការឆ្លងដែន ខុសច្បាប់ដែលមិនបានធ្វើចត្តាឡីស័ក បូកនឹងការកាពារប្រជាជន កុំឲ្យស្លាប់​ឬរបួស ដោយសារត្រូវគ្រាប់មីនដូចករណីខាងលើ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៦ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៩ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម