ព័ត៍មានទាន់​ហេតុការណ៏
Search
Bird flu virus raises questions scientists working to answer

វីរុស​ផ្ដាសាយ​បក្សី​បង្កើន​ជា​សំណួរ​ដល់​អ្នក​វិទ្យាសាស្ត្រ​ ឲ្យ​មាន​ជា​ចម្លើយ

អស់​រយៈពេល​៥ខែ​កន្លង​មក​ហើយ​ ចាប់​តាំង​ពី​ជំងឺ​ផ្ដាសាយ​បក្សី​ ដែល​បង្ក​ដោយ​វីរុស​H5N2 ត្រូវ​បាន​រក​ឃើញ​នៅ​សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ផលិតករ​បាន​ខាតបង់​សត្វស្លាប​ដល់​ទៅ​២១លាន​ក្បាល​នៅ​ Midwest តែ​មួយ​គត់។ មែន​ហើយ​ដែល​ថា ក្រុម​អ្នក​ស្រាវ​ជ្រាវ​ឲ្យ​ដឹង​ថា ពួកគេ​នៅតែ​ដឹង​ត្រឹម​កម្រិត​ដ៏​តិច​តួច​អំពី​វីរុស​ផ្ដាសាយ​បក្សី ដែល​ផ្ដល់​គ្រោះថ្នាក់​ដល់​សត្វ​មាន់​បារាំង ព្រមទាំង​មាន់​ចិញ្ចឹម​យកស៊ុត​របស់​ពលរដ្ឋ ដែលផ្គត់ផ្គង់​ដល់ភាគច្រើន​បំផុត​នៃ​ប្រទេស។

វីរុស H5N2 បាន​រាលដាល​ឡើង​កាល​ពី​រដូវ​ត្រជាក់​កន្លង​ទៅ​ នៅ​ក្នុង​ប្រទេស​កាណាដា ពីព្រោះ​ថា គេ​ទើប​តែ​បានដឹង​អំពី​អត្ដ​សញ្ញាណ​របស់វា​កាលពីពេលថ្មីៗ​កន្លង​មកនេះតែប៉ុណ្ណោះ។ បើ​តាម​វេជ្ជ​បណ្ឌិត Dr. Alicia Fry អ្នកដឹកនាំ​នៃ​ស្ថាប័ន​ CDC ពាក់ព័ន្ធ​ទៅនឹងការ​បង្ការ និង​ត្រួត​ពិនិត្យ​ជំងឺ​ផ្ដាសាយ​បក្សីនោះ​និយាយ គឺថា ស្ថាប័ន​នេះកំពុង​តែ​តាមដាន​យ៉ាង​ស្អិត​បំផុត​​ ពី​ព្រោះ​ថា នេះ​គឺ​ជា​អ្វី​ដែលស្ថាប័ន​កំពុង​តែបន្ដ​តាម​ដាន​ដើម្បី​យល់ដឹង។

នៅរដូវ​ស្លឹកឈើ​លាស់នៃ​ឆ្នាំនេះ វីរុស​ត្រូវ​បាន​រកឃើញ​នៅក្នុង​ប្រតិបត្ដិ​ការ​នៃ​កសិដ្ឋាន​សត្វ​មាន់​នៅក្នុងរដ្ឋ​ទាំង៨​នៅ Midwest ដោយ​ចាប់បង្ខំ​ឲ្យ​ផលិត​ករ​ត្រូវ​សម្លាប់​ និ​ងកម្ទេច​សត្វ​មាន់​បារាំង និង​មាន់​ចិញ្ចឹម​យក​សាច់​ស៊ុត អស់​រាប់​លាន​ក្បាល​នៅក្នុ​ងរដ្ឋ​ Iowa Minnoseta និង​នៅ​តាមបណ្ដារដ្ឋ​ផ្សេងៗ​ទៀត។

វិធានការ​សន្ដិសុខ​ជីវសាស្ដ្រ​ នៅកសិដ្ឋាន​ចិញ្ចឹម​សត្វស្លាប​រួម​មាន​ការផ្លាស់ប្ដូរ​សម្លៀក​បំពាក់​ និងស្បែកជើង មុនពេលចូល​ទៅក្នុង​កន្លែង​ចិញ្ចឹម​សត្វ។

បើតាម​ការ​ឲ្យជឿ​មួយ​នោះ ដែលប្រាប់​ដោយ​ក្រុមអ្នកស្រាវជ្រាវ​ថា នឹង​ត្រូវ​បានធ្វើ​តេស្ដ​ពិសោធ​គឺថា តើ​វីរុស​វា​នឹង​ងាប់ទៅវិញ​ដោយ​ឯកឯង​ដែរ​ឬ​ទេ? ពេលដែល​សីតុណ្ហភាព​ក្ដៅ​ឡើង​បន្ដិច​ម្ដងៗ​ ហើយ​ពន្លឺ​ដែលមានកាំរស្មី​អ៊ុលត្រា​វីយ៉ូឡេ​ កើនឡើង។ ជាមួយ​នឹង​សីតុណ្ហភាព​នា​សប្ដាហ៍​នេះ​កើនឡើង​នៅក្នុង​បណ្ដា​រដ្ឋ​ដែលរង​ការ​ចម្លង​នោះ ការចម្លង​ប្រហែល​ជា​អាច​ធ្លាក់ចុះ​ទៅ​វិញ​ហើយ នេះ​ប្រសិនបើ​ការ​ព្យាករ​ឃើញថា ត្រឹម​ត្រូវ។

អ្នកវិទ្យាសាស្ដ្រ​គិតថា វីរុស​នឹង​វិល​ត្រឡប់​មក​វិញនៅរដូវ​ស្លឹកឈើ​ជ្រុះ រួមពេល​ដែលសីតុណ្ហ​ភាព​​ធ្លាក់ចុះ ហើយសត្វ​ស្លាប​ព្រៃ​វាធ្វើ​អន្ដោ​ប្រវេសន៍​ទៅទិស​ខាងត្បូងនោះ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684