ព័ត៌មានជាតិ
បុរសវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកស្រះស្លាប់
សពបុរសវ័យ៥៩ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកស្រះស្លាប់ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះពិនិត្យ។
ករណីនេះបានកើតកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៤ខែកុម្ភះ២០២១ ត្រង់ចំណុចស្រះទឹករបស់ឈ្មោះខន ឡីភេទស្រីអាយុ៥៥ឆ្នាំ ក្រុម១៣ ភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ជនរងគ្រោះ(សព)មានឈ្មោះ ខន ហាន់ ភេទប្រុសអាយុ៥៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំកើតហេតុខាងលើ។
ឆ្លងតាមការត្រួតពិនិត្យកន្លែងកើតហេតុនិងសាកសពសមត្ថកិច្ចផ្នែកជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកស្រះពិតប្រាកដ គ្មានពាក់ព័ន្ធអំពើឃាតកម្មណាមួយនោះទេ គ្រាន់តែមានស្នាមបបូរមាត់បន្តិច ទំនងជនរងគ្រោះដើរនៅជិតមាត់ស្រះហើយងងឹតមុខដួលផ្កាប់មុខរួចក៏ធ្លាក់ចូលទឹកស្រះបណ្តាលឲ្យលង់ស្លាប់តែម្តង។
ជុំវិញករណីនេះគ្មានប្រភពណាមួយបញ្ជាក់អំពីដំណើរហេតុខាងលើនេះទេ ដោយគ្មានអ្នកជិតខាងឬក្រុមគ្រួសារណាម្នាក់ចាប់អារម្មណ៍ ឬបានឃើញថាជនរងគ្រោះទៅណាឬទៅធ្វើអ្វីនោះឡើយព្រោះរវល់ការងាររៀងខ្លួន រហូតមានអ្នកដើរទៅស្រះទើបប្រទះឃើញមានការភ្ញាក់ផ្អើលហើយរាយការណ៍ទៅសមត្ថកិច្ចតែម្តង។
ក្រោយពិនិត្យសព និងកន្លែងកើតហេតុ សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សៅ សារិទ្ធ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង