ព័ត៍មានទាន់​ហេតុការណ៏
Search
0E04298C00000578-3059715-image-a-1_1430254694515

ថ្នាំញៀន​កូកាអ៊ីន​ធ្វើ​ឲ្យ​ខួរក្បាល​ផ្លាស់ប្ដូរ នាំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់​ឡើង​វិញ​នៅ​ពេល​ញៀន

ការប្រើ​ថ្នាំ​ញៀន​កូកាអ៊ីន​(Cocaine)បណ្ដាល​​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ធ្ងន់​នៅ​ក្នុងខួរ​ក្បាល ដែលនាំ​ឲ្យ​កើន​ឡើង​នូវ​ហានិភ័យ​នៃ​ការ​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើងវិញ ​អាស្រ័យ​ដោយសារ​តែ​អាការៈ​ស្ដ្រេស​ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ថ្មី​ពី​សាកលវិទ្យាល័យ​ The University of East Anglia

ការសិក្សា​ស្រាវ​ជ្រាវ​ថ្មី​ដែល​ចេញផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ The Journal of Neuroscience បាន​បង្ហាញ​ពី​អត្ដសញ្ញាណ​នូវ​យន្ដការ​មូលេគុល​នៅ​ក្នុង​បណ្ដុំ​កណ្ដាល​នៃ​ខួរក្បាល ដែលរង​ឥទ្ធិ​ពល​ថា​ តើ​ការ​គ្របដណ្ដប់​ដោយសារ​ការ​ញៀន​កូកាអីុន អាច​នាំ​ឲ្យ​មានការ​ប្រព្រឹត្ដ​អាក្រក់ឡើង

វិញ​ បន្ទាប់ពី​មានអាការៈ​ស្ដ្រេស​យ៉ាង​ពេញទំហឹង​​នោះ​ ដោយរបៀបណា។

កា​រសិក្សា​ស្រាវ​ជ្រាវ​បានបង្ហាញ​ឲ្យឃើញ​ថា ការ​បញ្ចេញ​នូវ​ឥទ្ធិពល​សកម្មភាព​របស់ neuropeptides នៅក្នុង​ផ្នែកនៃខួរក្បាល​វា​ធ្វើ​ឲ្យ​មានការផ្លាស់ប្ដូរ​ប្រែប្រួល​យ៉ាង​ជ្រាលជ្រៅ​នូវ​កម្រិត​ neuroreceptor ពេល​ដែល​ត្រូវ​នឹង​សារ​ធាតុ​កូកាអ៊ីន។

កូកាអ៊ីន​ មានប្រសិទ្ធភាព​ជាខ្លាំង​ចំពោះ​ខួរ​ក្បាលរបស់មនុស្ស នៅពេល​ដែល​ញៀន​នឹង​ថ្នាំ​ញៀនដ៏​កំណាច​នេះ​ហើយនោះ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684