Connect with us

ព័ត៌មានជាតិ

ស្រវឹង​ចិត្តខ្លាំង បុរស​២​នាក់ វាយ​គេ​ឲ្យ​របួស សងសឹក​ជំនួស​ប្អូន​រឿង​ជម្លោះ​១០​ឆ្នាំ​មុន

បានផុស

នៅ

ពីរនាក់បងប្អូនផឹក​ស៊ីបុណ្យចូលឆ្នាំ ប្អូន​ប្រាប់​រឿង​១០​ឆ្នាំ​មុន មាន​គេវាយ​ធ្វើបាប គ្រាន់​ស្ដាប់​ហើយ​ទប់​កំហឹង​មិនបាន ក៏ទៅ​វាយ​គូជម្លោះរបស់​ប្អូនឲ្យ​រងរបួស។ ករណី​អំពើ​ហិង្សា​នេះ​កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្រុង​ប៉ោយប៉ែត។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​មាន​អំ​ពើ​ហិង្សារ​រួច​មក ជនរងគ្រោះ​ក៏បាន​ទៅ​ប្តឹង លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ដឹកនាំ​អាវុធហត្ថ​១​ក្រុម​ចុះ​ដល់​កន្លែង​កើត​ហេតុ​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូតដល់​ដល់​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២១​ ទើប​ឃាត់ខ្លួន​ជន​បង្ក​បាន​ចំនួន​២​នាក់​ ទី​១​. ឈ្មោះ ស៊ី​ង វី​កាំ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ, ទី​២. ​ឈ្មោះ ហេង សំបូរ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​មានជ័យ ឃុំ​ស្រែ​ស្ដៅ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ហើយ​បញ្ជូន​មក​មូលដ្ឋាន​អាវុធហត្ថ​ក្រុង ​ដើម្បី​ធ្វើការ​សាកសួរ​។​

តាម​ចម្លើយ​សារភាពរ​បស់​ជនស​ង្ស័​យ​បាន​សារ​ភាពថា អំឡុង​ពេល​ចូលឆ្នាំ​ចិន​ ពួកគេ​បាននាំគ្នា​ផឹកស៊ី​ដល់ពេល​ស្រវឹង​ ប្អូន​បាន​និយាយ​ប្រាប់​រឿងរ៉ាវ​ដែល​ឈ្មោះ ហ៊ុយ និង​ឈ្មោះ អេង ឃុ​យ ធ្លាប់​បាន​វាយ​មក​លើ​រូប​ខ្លួន​កាលពី​ជិត​១០​ឆ្នាំមុន បណ្ដា​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ភ្លាម​នោះ ឈ្មោះ ហេង សំបូរ ​និង ឈ្មោះ ស៊ី​ង វី​កាំ​ង បាន​ខឹង​យ៉ាង​ខ្លាំង​ដើរ​សំដៅ​ទៅផ្ទះ​ជនរងគ្រោះ​ឈ្មោះ អេង ឃុ​យ ពេលទៅដល់​ស្រាប់តែ​ឈ្មោះ ហេង សំបូរ បាន​វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ អេង ឃុ​យ​បណ្តាល​ឲ្យ​របួស​ទោះបី​មាន​គេ​ឃាត់​ដល់​ទៅ​៦​នាក់​ក៏​ឃាត់​មិន​ជាប់​ដែរ​។ ដោយ​ផ្អែកលើ​ចម្លើយសារភាពរ​បស់​ជនស​ង្ស័​យ​ទាំង​២ និង​មាន​ស្នាមរបួស​ផង​នោះ កម្លាំង​ព្រហ្មទណ្ឌ​ក្រុង​បញ្ជូនម​ក​អាវុធហត្ថ​ខេត្ត ក្នុង​នោះ​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់ ​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​អាវុធ​ហត្ថខេត្ត​តាកែវ​ឃាត់ខ្លួន​អ្នក​លួច​ដាំដំណាំ​កញ្ឆា​ខុសច្បាប់​ម្នាក់​នៅ​ស្រុក​គិរីវង់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម