KPT+
ជំងឺផ្លូវចិត្ត ៣ ប្រភេទដែលយើងច្រើនតែយល់ច្រឡំថាជាចរិតពីកំណើត
ជាញឹកញាប់យើងតែងយល់ច្រឡំចរិតពីកំណើត និងជំងឺផ្លូវចិត្តមួយចំនួន។ មូលហេតុអាចមកពីយើងមិនសូវចាប់អារម្មណ៍ពីបញ្ហាផ្លូវចិត្ត ឬអាចថាចរិតនិងជំងឺនោះមានភាពស្រដៀងគ្នាខ្លាំងពេក ដែលនាំឲ្យពិបាកបែងចែក។ ដូច្នេះតើបញ្ហាផ្លូវចិត្តអ្វីដែលយើងតែងតែយល់ខុសកន្លងមក?
១. ជំងឺអៀនប្រៀន (Shyness)
ជំងឺអៀនប្រៀន ភាគច្រើនកើតមកពីភាពឯកោក្នុងទំនាក់ទំនងជាមួយពិភពខាងក្រៅ។ មនុស្សដែលមានបញ្ហាផ្លូវចិត្តប្រភេទនេះ គ្មានអារម្មណ៍រំជើបរំជួល ហើយតែងតែព្យាយាមដាក់កម្រិតលើខ្លួនមិនឱ្យទាក់ទងជាមួយអ្នកដទៃ និងជារឿយៗពួកគេជ្រើសរើសនៅឆ្ងាយពីសកម្មភាពសង្គម។
ជំងឺអៀនប្រៀនមានរោគសញ្ញាដូចជា ព្រងើយកន្តើយចំពោះការរិះគន់ឬការសរសើរ តែងតែអវត្ដមានក្នុងចំណោមមិត្តភក្តិ សុបិនរវើរវាយញឹកញាប់ និងភ័យខ្លាចក្នុងការបង្ហាញខ្លួនដល់មនុស្សជុំវិញ។
វិធីសាស្ត្រព្យាបាលមានប្រយោជន៍ចំពោះជំងឺនេះ គឺឲ្យអ្នកជំងឺចូលរួមសកម្មភាពក្រុមឲ្យបានច្រើនដូចជា រៀនគូរគំនូរ រៀនភាសាបរទេស និងហាត់យូហ្កា។
២. ជំងឺខ្លាចក្រែង (Dedication)
ជំងឺខ្លាចក្រែង កើតឡើងពីការពឹងផ្អែកខ្លាំងពេកលើមិត្តភក្តិជិតស្និទ្ធនិងសមាជិកគ្រួសារដែលមិនបានសម្រេច។ មនុស្សមានជំងឺផ្លូវចិត្តប្រភេទនេះ មិនហ៊ានសម្រេចអ្វីទាំងអស់ បើគ្មានការយល់ព្រមពីអ្នកមានអំណាច ឬពីមនុស្សមានឥទ្ធិពល។
ជំងឺខ្លាចក្រែង មានរោគសញ្ញាដូចជា ចេះតែព្រមព្រៀងជាមួយអ្នកដទៃទោះបីជារឿងនោះមិនត្រឹមត្រូវក៏ដោយ មានអារម្មណ៍មិនស្រួលពេលនៅម្នាក់ឯង ប្រព្រឹត្តមិនល្អឬអំពើថោកទាបដើម្បីផ្គាប់ចិត្តនរណាម្នាក់ និងចេះតែគិតថាមនុស្សគ្រប់គ្នានៅជុំវិញកំពុងក្បត់ខ្លួន។
ដើម្បីជួយអ្នកជំងឺប្រយុទ្ធជាមួយជំងឺផ្លូវចិត្តប្រភេទនេះ គឺទម្លាប់ឲ្យពួកគេនៅក្នុងចំណោមមនុស្សច្រើន រៀនសម្រេចចិត្តឬធ្វើអ្វីដោយខ្លួនឯង និងកុំគំរាមសម្លុតពួកគេឲ្យសោះ។
៣. ជំងឺរំជួលអារម្មណ៍ (Emotionality)
ជំងឺរំជួលអារម្មណ៍ កើតឡើងពីការរំជើបរំជួលជ្រុលហួសហេតុ និងការថប់បារម្ភខ្លាំង។
រោគសញ្ញានៃជំងឺនេះរួមមាន ចង់បានការគាំទ្រនិងការសរសើរពីមនុស្សជុំវិញខ្លួន មិនអាចផ្តោតអារម្មណ៍លើកិច្ចការអ្វីមួយរយៈពេលយូរបាន អារម្មណ៍ផ្លាស់ប្តូរឆាប់រហ័ស មិនមានការអត់ធ្មត់និងការតាំងចិត្តដើម្បីសម្រេចប្រាថ្នាអ្វីមួយឡើយ។
វិធីល្អក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរំជួលអារម្មណ៍ ត្រូវមានភាពអត់ធ្មត់ពេលនៅជាមួយអ្នកជំងឺ និងព្យាយាមនិយាយតែពាក្យវិជ្ជមានជាមួយពួកគេ។ បើអ្នកជំងឺជាមិត្តស្និទ្ធស្នាលឬជាសាច់ញាតិ គួរកុំដាក់សម្ពាធអ្វីទាំងអស់លើពួកគេ និងកុំឲ្យពួកគេនៅម្នាក់ឯង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ ជំងឺផ្លូវចិត្ត ៧ប្រភេទយើងមិនធ្លាប់ដឹង និងឧស្សាហ៍ច្រឡំគ្នា
ចុចអាន៖ ក្នុងនាមមិត្តភក្ដិគ្នា អាចជួយមិត្តដែលមានជំងឺធ្លាក់ទឹកចិត្តយ៉ាងដូចម្ដេចបាន?
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ