Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជន​ជាតិវៀត​ណាម​ម្នាក់​ករណី​ជួញដូរ​គ្រឿងញៀន​

បានផុស

នៅ

កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​សណ្ដាប់ធ្នាប់​ចរាចរណ៍ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀនកាលពី​វេលា​ម៉ោង​២៣និង​០០​នាទីយប់ ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែលឃាត់ខ្លួន​ឈ្មោះ ង្វៀង យ៊ាងឌឺក ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​បានបញ្ជាក់ថា សម្ភារៈ​ចាប់យក​រួមមាន ក្រាម​ស​ថ្លា​ជាគ្រឿងញៀន​ចំនួន​០១​កញ្ចប់​ថង់​ធំ​ល្មម និង​០៣​កញ្ចប់​ថង់​តូច​។ ​ម៉ូតូ​ម៉ាក​ស៊ុយស៊ូគីវីវ៉ា ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ១BU.៧៥៨៤​ចំនួន​០១​គ្រឿង និង ទូរស័ព្ទដៃ​oppoពណ៍​ខ្មៅ ចំនួន​០១​គ្រឿង​។​

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា មុនឈាន​ដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំង​ផ្នែក​ជំនាញ​សហការ​ជាមួយ​កម្លាំង​នគរបាលចរាចរណ៍នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានដាក់​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង និង​គ្រឿងញៀន នៅ​ចំណុចកើតហេតុ​ខាងលើ ដោយមាន​ការសង្ស័យ​​កម្លាំង​ក៏បាន​ហៅឲ្យឈប់​ធ្វើ​ការត្រួតពិនិត្យ​ឆែកឆេររកឃើញ​សម្ភារៈ​ដែល​ដូច​បាន​រៀបរាប់​ខាងលើ ភ្លាម​នោះ​កម្លាំង​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យយ​កមក​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​នៅក្នុងទឹក​នោម។ ជា​លទ្ធផលវិជ្ឋមាន​(​មាន​សារធាតុ​ញៀន​ក្នុង​ទឹក​នោម​)​។​

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​អធិការដ្ឋាន​នគរបាលខណ្ឌ​ព្រែក​ព្នៅ​រួមទាំង​វត្ថុតាង​យកមក​ធ្វើការ​សាកសួរដើម្បី​កសាង​សំណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំ​ពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទ ៖ ឧ​ត្ត​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៥ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ២៣ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ២៦ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម