ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ David Meyler រង​របួស​បែក​មុខ អំឡុង​ការប្រកួត​ជាមួយ​ក្រុម Arsenal

បាល់ទាត់ ៖ កីឡាករ David Meyler របស់​ក្រុម Hull City បាន​រង​របួស​មុខ​បែក​ឈាម​កក្លាក់ ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​កីឡាករ Laurent Koscielny អំឡុង​ការប្រកួត​ចាញ់​ក្រុម​កាំភ្លើង​ធំ Arsenal

កីឡាករ Meyler​ដែល​បាន​ចូល​លេង​នៅក្នុង​តង់​ទី​២ ជា​ពេល​ដែល​ក្រុម​របស់​គាត់​តាម​ពីក្រោយ​ក្រុម Arsenal ៣​រួច​ទៅ​ហើយ​នោះ មុខ​របស់​គាត់​ប៉ះ​ត្រូវ​នឹង​ស្បែកជើង​របស់​កីឡាករ Koscielny ក្រោយ​ពេល​ដែល​អ្នក​ទាំង​ពីរ បាន​លោត​តែ​ត​បាល់​នោះ។

ទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​ការលើកឡើង​ថា ខ្សែការពារ​សញ្ជាតិ​បារាំង​ម្នាក់​នេះ មាន​ចេតនា​ធ្វើ​ឲ្យ​គូប្រកួត​របស់គាត់​មាន​របួស​នោះទេ ប៉ុន្តែ​ការ​លួងលោម​បាន​កើតមានឡើង​ចំពោះ​កីឡាករ Meyler ដែល​បានចេញ​ឈាម​កក្លាក់​នៅត្រង់​មុខរបួស​របស់គាត់ អំឡុង​ពេលដេក​ដួល​នៅលើ​ទីលាន​នៅក្នុង​ទី​៦៨។

ខ្សែបម្រើ​ម្នាក់​នេះ ក៏​ទទួល​បាន​ការ​ព្យាបាល​នៅលើ​ទីលាន​ទាត់​បាល់​២៣​នាទី មុនពេល​ដើរចេញ​ពី​ការប្រកួត​ដោយ​ខ្លួនឯង។

ចប់​ការប្រកួត​ក្រុម Arsenal បានឈ្នះ​ក្នុង​លទ្ធផល​ពិន្ទុ​៣១ ក៏ដូចជា​ធ្វើ​ឲ្យ​ក្រុម Hull City មានតែ​១​ពិន្ទុ​ប៉ុណ្ណោះ​ពីលើ​តំបន់​គ្រោះថ្នាក់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684