Connect with us

ព័ត៌មានជាតិ

ដាក់​វិធានការ​តឹងរ៉ឹង​បំផុត ​មិន​ឲ្យ​អាវុធហត្ថ​ណា​ម្នាក់​ខ្វះ​ការប្រុងប្រយ័ត្ន​ដាច់ខាត​ចំពោះ​ជំងឺ​រាតត្បាត​Covid19​បន្លែង​ខ្លួន​ថ្មី

បានផុស

នៅ

ភ្នំពេញ ៖ មេបញ្ជាការ​រង​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មុននេះ​បន្តិច​បាន​ចេញ​បទបញ្ជា​ដ៏​តឹងរ៉ឹង​បំផុត​ជាថ្មី​ម្ដងទៀត ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ​ ដោយ​តម្រូវ​ឲ្យ​អនុវត្តន៍​ជា​កំហិត​គឺ​ហាម​ដាច់ខាត​មិន​ឲ្យ​មន្ត្រី​អាវុធហត្ថ​ណា​ម្នាក់ ​ចូល​ធ្វើ​ការ​ដោយ​គ្មាន​ពាក់​ម៉ាស់ ឬ​មិន​ឆ្លង​ការ​ត្រួតពិនិត្យ​កំដៅ ឬ​បាញ់ថ្នាំ​សម្លាប់​មេរោគ សំអាត​ដៃ​ដោយ​ទឹក​អាកុល ឬ​ទឹក​លាងដៃ​នោះ​ឡើយ​។ ផ្ទុយទៅវិញ​បើ​មាន​មន្ត្រី​អាវុធហត្ថ​ណា​ម្នាក់​មិន​ព្រម​អនុវត្ត​តាម​បទបញ្ជា​ខាងលើនេះ​ទេ​ ដាច់​ខាត់​មិន​អនុញ្ញាត​ឲ្យ​ចូល​អង្គភាព​ហើយ​កត់​ឈ្មោះ អត្តលេខ​បញ្ជូន​មក​លេខា​ដ្ឋា​ន​បន្ទាន់​ដើម្បី​មាន​វិធានការ​តាម​បទ​ពិន័យ​ដោយ​គ្មាន​ការអនុគ្រោះ​អ្វី​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែង​មុន​នេះ​ថា គ្មាន​មន្ត្រី​អាវុធហត្ថ​ណា​ម្នាក់​ហ៊ាន​អនុវត្តន៍​ផ្ទុយ​ពី​ការ​ណែ​នាំ​របស់​ក្រសួងសុខាភិបាល​នោះ​ឡើយ​ពិសេស​លោក​បាន​ចេញ​បទបញ្ជា​ដ៏​តឹងរ៉ឹង​បំផុត​ចំពោះ​ការអនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល​ដោយ​គ្មាន​ភ្លេច​មួយ​នា​ទីណា​ឡើយ​ក្រោយ​រក​ឃើញ​ជំងឺ​រាតត្បាត​Covid19​បន្លែង​ខ្លួន​ថ្មី​នេះ ​នៅ​កម្ពុជា​ប៉ុន្មាន​ថ្ងៃមុន​នេះ​រួចមក​។

លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​បាន​ថ្លែង​ថា មន្ត្រី​អាវុធហត្ថ​គ្រប់ៗ​រូប​ត្រូវតែ​បន្តធ្វើ​ការត្រួតពិនិត្យ​សុខភាព វាស់​កំដៅ ពាក់​ម៉ាស់​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាប្រចាំ ដល់​នាយទាហាន នាយទាហានរង ពលទាហាន​អាវុធហត្ថ មុន​ពេល​ចូល​កន្លែងធ្វើការ​ដោយ​គ្មាន​ការធ្វេសប្រហែស​ឡើយ ដើម្បី​បង្ការ​ទប់ស្កាត់ ពី​ជំងឺឆ្លង covid- 19 ពិសេស​កូ​វីដ​បន្លែង​ខ្លួន​ថ្មី​នេះ​តែម្តង​ដោយ​គ្មាន​ធ្វេស​ប្រហែស​មួយ​នាទីណា​ឡើយ។

សូម​បញ្ជាក់​ថា ជា​ទម្លាប់​រាល់ថ្ងៃ​កម្លាំង​ក្នុង​ទីបញ្ជាការ ក៏ដូចជា​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ក្រោក​ពី​ព្រលឹម​នាំគ្នា​រួសរាន់​ងូតទឹក ស្លៀកពាក់ រង់ចាំ​ទទួល​បទបញ្ជា ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​សិស្សានុសិស្ស​ឆ្លងផ្លូវ​ចូល​សាលារៀន បងប្អូន​ប្រជាពលរដ្ឋ គណៈប្រតិភូ​ជាតិ និង​អន្តរជាតិ ក្នុងភូមិ​សាស្ត្រៗ រាជធានី​ភ្នំពេញ។ នៅពេល​រសៀល​កម្លាំង​អាវុធហត្ថ​ក៏បាន​ឆ្លៀតពេល​សំរាក​ពី​ការងារ នាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ ដើម្បី​សុខភាព​។

ក្រៅ​ពី​នេះ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ បន្ត​ចេញ​ល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយ​សម្រួល​ចរាចរណ៍ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅ​លើ​ដងផ្លូវ ដែល​កំពុង​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន ដោយ​ស្មារតី​ស្មោះត្រង់​ជាប់​ជានិច្ច​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម