Connect with us

ជីវិតកម្សាន្ដ

ព្រាប សុវត្ថិ ចេញ​មួយ​បទ​នេះ​សុទ្ធតែ​យក​លេស​កុហក​ប្រពន្ធ​តែម្តង​

បានផុស

នៅ

​ថ្មី និង ​ប្លែក​ទៀតហើយ ! MV បទ «​គ្រប់យ៉ាង​ក៏​ព្រោះតែ​មេ​» ដែល​ច្រៀង ដោយ​កំពូល​តារាចម្រៀង​ល្បីឈ្មោះ​លោក ព្រាប សុវត្ថិ និង​កញ្ញា តន់ ចន្ទ​សី​ម៉ា ដែល​ទើប​និង ចេញ​នៅថ្ងៃនេះ​របស់​ផលិតកម្ម Galaxy Navatra បានធ្វើ​ឲ្យ​មាន​ការចាប់​អារម្មណ៍​ពី​គាំទ្រ យ៉ាង​ខ្មាំង ព្រោះតែ​ចង្វាក់​នៃ​បទ​ចម្រៀង​នេះ​ស្តាប់​ទៅ​ពីរោះ​ប្លែក និង​ស្រួល​រាំ​ទៀតផង ហើយ​ស៊ីគ្នា​ទៅនឹង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នាពេលខាងមុខ​នេះ​តែម្តង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង MV បទ​ចម្រៀង​ថ្មី​នេះដែរ​ក្រោយ​ស្តាប់​ចប់ គឺ​អត្ថន័យ​បានបង្ហាញ​ពី​ការ​អាណិត​លោក ព្រាប សុវត្ថិ ព្រោះនេះ​ជាការ​លះបង់​របស់​កូនចៅ​ចំពោះ​មេ​របស់ខ្លួន ពិតជា​ធំធេង​ណាស់ ហើយ​ជាមួយនិង​ការសម្តែង​កាយវិការ​បែប​ក្រមិចក្រមើម របស់​តារា​ប្រុស​-​ស្រី​ល្បីឈ្មោះ​ទាំង ពីរ​ដួង​នេះ​ផង​នោះ បទ «​គ្រប់យ៉ាង​ក៏​ព្រោះតែ​មេ​» ពិតជា​មើលទៅ​មាន​ភាព​រស់រវើក​មើល ហើយ​ចង់​មើល​ទៀត និង ថែមទាំង​គួរ​ឲ្យ​ចង់​រាំ​តាម​ថែម​ទៀតផង ។​

​ពិតជា​មិនធម្មតា​ទេ​បទ​ចម្រៀង​របស់លោក ព្រាប សុវត្ថិ និង តន់ ចន្ទ​សី​ម៉ា ចេញមក​មួយណា ក៏​ផ្ទុះ​ការគាំទ្រ​ដែរ ហើយ​ក្រៅ​ពីបទ «​គ្រប់យ៉ាង​ក៏​ព្រោះតែ​មេ​» ដែល​ត្រៀម​សម្រាប់​រីករាយ ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះហើយ​នោះ គេ​បាន​សង្កេតឃើញថា ផលិតកម្ម Galaxy Navatra បាន​សម្រុក​ចេញ​បទ​ចម្រៀង​យ៉ាងច្រើន​ ដើម្បី​អបអរ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នា ពេលខាងមុខ​នេះ​ផងដែរ។ ការចេញ​បទ​ចម្រៀង​ថ្មី​ស្ទើរតែ​រាល់ថ្ងៃ​បែបនេះ អាច​ចាត់ទុកថា ផលិតកម្ម Galaxy Navatraគឺជា​ផលិតកម្ម​តែមួយគត់​ដែល​បានចេញ​បទ​ចម្រៀង​ថ្មី​ច្រើនជាងគេ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ៕

​ចង់ដឹង​ច្បាស់ សូម​ទស្សនា MV បទ «​គ្រប់យ៉ាង​ក៏​ព្រោះតែ​មេ​» ទាំងអស់គ្នា ៖​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម